ចាប់ពីវ័យកណ្ដាលទៅ អ្នកនឹងដឹងថា មនុស្សណាដែលអ្នកអាចពឹងពាក់ និងនៅជាមួយបានពេញមួយជីវិត

បន្ទាប់ពីពាក់កណ្តាលជីវិទៅ មនុស្សនឹងដឹងថា អ្នកណានៅពីក្រោយ អ្នកណានឹងនៅជាមួយយើងជារៀងរហូត អ្នកណាអាចចាំស្វាគមន៍យើងគ្រប់ពេលវេលា។ ពេលវេលានឹងបង្ហាញថាមនុស្ស ៣ នាក់ខាងក្រោមនេះ គឺជាជំនួយដ៏ល្អបំផុតសម្រាប់វ័យកណ្តាលរបស់អ្នក។

១. អ្វីដែលល្អបំផុតគឺពឹងផ្អែកលើខ្លួនឯង

វិរៈបុរសដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់យើង គឺយើងខ្លួនឯងនេះហើយ។ ព្រោះមិនថាយើងទៅទីណា ឡើងភ្នំ ចុះទឹក ចូលព្រៃ គឺមានតែយើងខ្លួនឯងទេ ដែលជាអ្នកនៅក្បែរ និងអាចជួយខ្លួនឯងបានលឿនបំផុត។

ក្នុងជីវិតនេះ មិនយូរមិនឆាប់ អ្នកនឹងដឹងរឿងមួយថា ផ្លូវគឺមានតែអ្នកទៅម្នាក់ឯង គ្មានអ្នកណាអាចតាមអ្នកបានរហូតនោះទេ។

ដូច្នេះ ជំនួស​ឱ្យ​ការ​ពឹង​លើ​អ្នក​ដទៃ ចូរ​ពឹង​លើ​ខ្លួន​ឯង ធ្វើ​អ្វី​​ដោយ​ខ្លួន​ឯង កុំ​សួរ​អ្នក​ដទៃ កុំរំពឹងលើអ្នកណា។ មានតែពេលនោះទេ អ្នកអាចដូចជាដើមឈើចំណាស់មួយដើមដែលតែងតែឈរយ៉ាងរឹងមាំក្នុងពាក់កណ្តាលជីវិត ទោះបីជាជីវិតមានព្យុះយ៉ាងណាក៏ដោយ។

មានតែការពឹងផ្អែកលើខ្លួនឯង និងមានទំនុកចិត្តលើខ្លួនឯងតែប៉ុណ្ណោះ ទើបអ្នកមិនត្រូវមើលរំលង ហើយនឹងជួយឱ្យជីវិតរបស់អ្នកកាន់តែមានស្ថិរភាពនាពេលអនាគត។

អ្នក​ដែល​ឈាន​ដល់​អាយុ​ហាសិប​ឆ្នាំ​ គឺ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​បាន​រស់​នៅ​ពាក់​កណ្តាល​ជីវិត​របស់​ពួក​គេ។ ប៉ុន្មានឆ្នាំមកនេះ របស់ដែលអ្នកបាននាំមកជាមួយខ្លួនឯងពិតជាហួសហេតុពេក ទុក្ខលំបាកដែលអ្នកត្រូវស៊ូទ្រាំក៏មានច្រើនដែរ។ ចាប់​ពី​ពេល​នេះ​ទៅ អ្នក​គួរ​ស្រឡាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន យក​ចិត្ត​ទុក​ដាក់​កែ​តម្រូវលើខ្លួនឯងឱ្យបានច្រើន មើលថែខ្លួនឯងឱ្យបានល្អ។

Image_2021 12 10_230938

២. ដៃគូជីវិត

ភាពជាដៃគូ គឺជាមនុស្សដែលរួមដំណើរជាមួយយើងពេញមួយជីវិត។ ដៃគូជីវិតរបស់អ្នក គឺជាមនុស្សដែលនឹងនៅជាមួយអ្នកបានយូរបំផុត។ ឪពុកម្តាយនឹងចាកចេញពីអ្នកទៅ នៅថ្ងៃណាមួយ កូនធំឡើងក៏មានគ្រួសារ និងមានមុខរបរ មិនអាចនៅក្បែរអ្នកអស់មួយជីវិតបានឡើយ។

មានតែដៃគូជីវិតរបស់អ្នកទេ ដែលនៅជាមួយអ្នកគ្រប់ពេល។ ដោយ​សារ​មនុស្ស​ម្នាក់​នោះ​អម​ដំណើរ​អ្នក អ្នក​នឹង​លែង​មាន​អារម្មណ៍​ឯកា​ក្នុង​ដំណើរ​ជីវិតនេះ​ទៀត​ហើយ។

Image_2021 12 10_231221

៣. ការដែលមានកូនកត្តញ្ញូ

បន្ទាប់ពីពាក់កណ្តាលជីវិតមនុស្ស កូនធំឡើងក៏មានគំនិត និងការប្រឹងប្រែងរៀងៗខ្លួន កុំដាក់កម្រិតលើពួកគេច្រើនពេក កុំចាត់ចែងលើជីវិតរបស់កូនៗ រហូតដល់មិនបណ្ដែតបណ្ដោយគេឱ្យសោះ។

នៅក្នុងដំណើរការនៃការធំឡើងរបស់កូន ពួកគេមិនត្រឹមតែត្រូវការការណែនាំពីអ្នកប៉ុណ្ណោះទេ ពួកគេក៏ផ្តល់ក្តីសង្ឃឹមជាច្រើនដល់អ្នកផងដែរ ព្រោះវាក៏កំពុងបង្រៀនអ្នកនូវអ្វីថ្មីៗផងដែរ។ ពីកូនរបស់អ្នក អ្នកនឹងរកឃើញការផ្លាស់ប្តូរនៃពេលវេលា ហើយក៏អាចរកឃើញភាពជោគជ័យ និងភាពបរាជ័យរបស់អ្នកផងដែរ។

នៅពេលដែលមនុស្សឈានដល់អាយុ ៥០ឆ្នាំ ការរងទុក្ខដ៏ធំបំផុត គឺមិនមានប្រាក់ចំណូលនោះទេ ប៉ុន្តែគឺការមិនមានគ្រួសារពេញលេញ។ ប្រសិនបើកូនរបស់អ្នកទាំងអស់គ្នាចេះធ្វើការនឿយហត់ ទោះអ្នកនឿយហត់ប៉ុនណាក៏ដោយ អ្នកនឹងមានអារម្មណ៍ថាសក្ដិសម និងមានទំនុកចិត្តក្នុងការបន្តការតស៊ូ។

ជីវិត​មាន​ភ្លៀង​ខ្យល់​ធ្លាក់​ច្រើន​ដង។ បន្ទាប់ពីអាយុ ៥០ ឆ្នាំ ការមានកូន ការមានប្រពន្ធ និងមិត្តភក្តិនៅជុំវិញគឺជារឿងដ៏រីករាយបំផុត៕

ប្រភព ៖ Emdep / Knongsrok