ចន្លោះម្រាមដៃ ក៏អាចបង្ហាញពីអនាគតរបស់អ្នក មាន ឬក្របានដែរ

ការក្រឡេកមើលគម្លាតរវាងម្រាមដៃ ក៏អាចធ្វើការទស្សន៍ទាយអំពីចរិតលក្ខណៈ និងជោគវាសនារបស់មនុស្សអ្នកបានដែរ។ តោះ!ស្វែងយល់ទាំងអស់គ្នា។

១. រវាងម្រាមចង្អុលដៃ និងដៃកណ្ដាល មានចន្លោះធំ

មនុស្សដែលមានដៃ​ប្រភេទនេះ ​ជា​មនុស្ស​មាន​ចិត្ត​សេរី មិនចូលចិត្តឱ្យអ្នកណាមកគ្រប់គ្រង ឬត្រួតត្រា លើខ្សែជីវិតរបស់គេនោះឡើយ។ យ៉ាងណាមិញ មនុស្សទាំងនេះ ក៏ជាមនុស្សដែលមត់ចត់ ម៉ឹងម៉ាត់ មានការប្រុងប្រយ័ត្នខ្ពស់បំផុត។

បើ​និយាយ​ពី​វិថី​អាជីព​វិញ បុគ្គល​ម្នាក់​នេះ​តែង​មាន​ជំនឿ​ថា «ចង់មានបាន ដាច់ខាតមិនត្រូវខ្ជិលច្រអូសឡើយ»។ បើ​បុគ្គល​នេះ​ប្រកាន់​នូវ​ទស្សនៈ​នេះ ប្រហែល​អាយុ​៤០​ឆ្នាំ ជីវិត​របស់​បុគ្គល​នេះ​នឹង​មាន​ភាព​ចម្រុងចម្រើនខ្លាំង។

រីឯផ្លូវ​នៃ​សេចក្ដី​ស្រឡាញ់ ជីវិត​អាពាហ៍ពិពាហ៍​របស់​បុគ្គល​នេះ ​ក៏​ពោរពេញ​ដោយ​សុភមង្គល​ដែរ។ ថ្វីដ្បិតតែពេលខ្លះជួបរឿងចម្រូងចម្រាសតិចតួច តែមនុស្សទាំងនេះចេះដោះស្រាយបញ្ហាក្នុងគ្រួសារបានយ៉ាងល្អប្រសើរ។

Image_2021 12 10_145020

២. រវាងម្រាមដៃកណ្តាល និងដៃនាង មានគម្លាតពីគ្នា

មនុស្សដែលមាន​ដៃ​ប្រភេទនេះ ​ច្រើន​តែ​មាន​មហិច្ឆតាធំ ​មិន​ចូល​ចិត្ត​អង្គុយស្ងៀមៗតែមួយកន្លែងនោះឡើយ។ ផ្លូវ​អាជីព​របស់​បុគ្គល​នេះ​ នឹង​មាន​ការ​អភិវឌ្ឍ​ល្អ​ក្រៃលែង បើ​ពួកគេ ចេញទៅធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ។

ទោះជាយ៉ាងណាក៏ដោយ បុគ្គលនេះតែងតែធ្វើការដោយអន្ទះអន្ទែង គ្មានផែនការ ច្បាស់លាស់ គ្មានការយកចិត្តទុកដាក់ឱ្យបានគ្រប់ជ្រុងជ្រោយទេ ម្យ៉ាងទៀត មនុសុសទាំងនេះ ក៏មានចរិតអភិរក្សនិយមផងដែរ។

ដូច្នេះហើយ មនុស្សទាំងនេះ ច្រើនតែមិនសូវសល់លុយកាក់ប៉ុន្មានឡើយ ដោយសារតែភាពខ្ជះខ្ជាយ មិនចេះទុកដាក់របស់ពួកគេ។ ប្រសិនបើមានការលំបាក និងបរាជ័យ បុគ្គលនេះងាយបាក់ទឹកចិត្ត និងលះបង់គ្រប់យ៉ាងខ្លាំងណាស់។

៣. រវាងម្រាមដៃនាង និងកូនដៃ មានគម្លាតពីគ្នា

សម្រាប់មនុស្សដែលមាន​ដៃ​ប្រភេទនេះ ​ច្រើន​តែ​ជា​អ្នក​អភិរក្ស ឬ​មាន​ទំនុក​ចិត្ត​ខ្លាំង​ពេក មិន​ព្រម​ស្តាប់​ដំបូន្មាន​អ្នក​ដទៃទេ។ គ្រប់កិច្ចការងារដែលពួកគេបាន​ធ្វើ​ គឺធ្វើទៅតាម​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន ដោយ​មិន​ខ្វល់​នឹង​ការ​រួម​ចំណែក​របស់​អ្នក​ជុំវិញ​ខ្លួន​ឡើយ។ ដូច្នេះហើយ បុគ្គល​នេះ​ងាយ​នឹង​មាន​កំហុស និង​មិន​សូវ​ចុះសម្រុងនឹងមនុស្សជុំវិញខ្លួនប៉ុន្មានទេ។

ចំពោះទំនាក់ទំនងស្នេហាវិញ មនុស្សទាំងនេះ មិនចូលចិត្តឱ្យដៃគូជ្រៀតជ្រែកក្នុងជីវិតរបស់ពួកគេឡើយ ពួកគេស្អប់ការត្រួតត្រាពីដៃគូ ដូច្នេះ ទំនាក់ទំនងរវាងគេ និងគូស្នេហ៍ ក៏មិនសូវជាចុះសម្រុងប៉ុន្មានដែរ។

ក្នុង​រឿង​ស្នេហា​អ្នក​នេះ​ក៏​បង្ហាញ​ពី​ចរិត​អគតិ អភិរក្ស​និយម តែងតែ​ចង់ឱ្យភាគី​ម្ខាង​ទៀត​ធ្វើ​តាម​ចិត្តរបស់គេ។ បុគ្គលិក​លក្ខណៈ​នេះ​ងាយ​នឹង​ធ្វើ​ឱ្យ​ដៃគូ​មាន​អារម្មណ៍​នឿយហត់ និង​បាក់​ទឹកចិត្តខ្លាំងណាស់។

Image_2021 12 10_145027

៤. មានគម្លាតគ្រប់ម្រាមដៃ

តាម​និស្ស័យ​មនុស្សដែលមានដៃប្រភេទនេះ​ គឺជាមនុស្សដែលពូកែធ្វើការ ពូកែរកលុយ តែក៏ពូកែចាយលុយផងដែរ។ មនុស្សទាំងនេះដៃធំ ដៃទូលាយណាស់ គិតថាលុយស្រួលរក ដូច្នេះ ពួកគេក៏ចាយស្រួលដូចគ្នា។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនតែគម្លាតរវាងម្រាមនីមួយៗធំៗ សមាមាត្រចំណូល និងចំណាយមិនស្មើគ្នា ការចំណាយគឺច្រើនជាងចំណូល ដូច្នេះងាយប្រឈមនឹងការលំបាកទៅថ្ងៃអនាគត។

៥. ម្រាមដៃបិទជិតគ្នាគ្មានចន្លោះ

មនុស្សដែលមាន​ដៃ​បែបនេះ​ ជា​ធម្មតា​មាន​ចិត្ត​គំនិត​អភិរក្ស ប៉ុន្តែ​មិនចេះប្រកាន់ច្រើន ឬប្រកាន់បក្សពួកនិយមឡើយ។ ពួកគេ​មិន​ពូកែ​ខាង​ទំនាក់ទំនងទេ ចូលចិត្ត​និយាយ​ត្រង់ៗ ដូច្នេះ​ហើយ ពេលខ្លះ គេក៏ធ្វើឱ្យមនុស្សក្បែរខ្លួន មិនពេញចិត្តនឹងសម្ដីត្រង់នវឯង។

នៅកន្លែងធ្វើការ បុគ្គលនេះតែងតែជាមនុស្សរឹងរូស មេកានិច ប៉ុន្តែអត្រាជោគជ័យមានខ្ពស់ខ្លាំងណាស់។

ចំពោះស្ត្រី​ដែល​មាន​​ដៃបែប​នេះ ជា​ប្រភេទ​គ្រួសារ ល្អ​ក្នុង​ការងារ​ផ្ទះ ទទួលខុសត្រូវ​ការងារ​ផ្ទះ។ ពួកគេចូលចិត្តធ្វើម្ហូបសម្រាប់សមាជិកគ្រួសាររីករាយ។ ចំណែកបុរស​ដែល​មានដៃបែបនេះ គឺ​ជា​អ្នក​រក​ស៊ី​យ៉ាង​ប្រាកដ​ក្នុង​គ្រួសារ។

ក្នុងជីវិត បុគ្គលទាំងនេះរស់នៅដោយមនោសញ្ចេតនា គិតឱ្យបានហ្មត់ចត់ តែងតែគិតដល់អ្នកដទៃ មិនដែលគិតប្រយោជន៍ខ្លួនឯងទេ។ លុយកាក់ ចាប់ពី​វ័យ​កណ្តាល​ឡើង ​ពួកគេ​មាន​តែ​ហូប​គ្រប់គ្រាន់ និង​ហៀរហូរ មិនមានការខ្វះខាតអ្វីឡើយ៕

ប្រភព ៖ Phunutoday / Knongsrok