ជ្រើសរើសទឹកអប់ដែលអ្នកពេញចិត្តជាងគេ នឹងទាយដឹងពីភាពទាក់ទាញរបស់អ្នក ចំពោះមនុស្សផ្ទុយភេទ

ក្នុងចំណោមទឹកអប់ទាំង៤នេះ តើអ្នកចូលចិត្តទឹកអប់ប្រភេទណាជាងគេ? ជម្រើសរបស់អ្នក នឹងបង្ហាញពីភាពទាក់ទាញរបស់អ្នក ចំពោះមនុស្សភេទផ្ទុយ តើអ្នកមានភាពទាក់ទាញកម្រិតណាដែរ?

Image_2021 12 09_124047

A. ជ្រើសរើស A

អ្នកគឺជាមនុស្សដែលធ្វើឱ្យគេពិបាកស្មានត្រូវ មានពេលខ្លះទង្វើររបស់អ្នកមិនងាយឲ្យគេចាប់អារម្មណ៍ឡើយ ភាពអាថ៌កំបាំងរបស់អ្នកមួយនេះ អាចជាភាពទាក់ទាញដល់ពួកគេខ្លាំងណាស់ ហើយក៏មានមនុស្សតាមស្រលាញ់អ្នកច្រើនណាស់ដែរ អ្នកក៏ជាមនុស្សដែលពូកែសង្កេតគេផងដែរ។

B. ជ្រើសរើស B

អ្នកមានមិត្តភ័ក្រ្តផ្ទុយភេទច្រើនណាស់ តែពួកគេទាំងនោះមិនសូវជារាប់អានអ្នកបានយូរអង្វែងនោះទេ ដ្បិតតែអ្នកស្គាល់មនុស្សផ្ទុយភេទច្រើនមែនពិត តែគ្មាននរណាម្នាក់ដែលអ្នកមើលចូលភ្នែកឡើយ ដូច្នេះពេលខ្លះអ្នកខ្លួនឯងរាងគិតច្រើនបន្តិចថា គួរតែធ្វើយ៉ាងណាទើបល្អដើម្បីទាក់ទាញមនុស្សដែលនៅក្នុងក្តីសុបន្តិរបស់ខ្លួនឲ្យស្រលាញ់ខ្លួនបាន ។

C. ជ្រើសរើសC

អ្នកគឺជាមនុស្សដែលមានបេះដូងបរិសុទ្ធ ដោយសារតែបែបនេះហើយអ្នកមានភាពទាក់ទាញចំពោះមនុស្សផ្ទុយភេទខ្លាំងណាស់ មានមនុស្សជាច្រើនសុខចិត្តការពារអ្នក ហើយពួកគេតែងតែមករកអ្នក សួរនាំអ្នក ជួយយកអាសារអ្នក តែអ្នកគ្រាន់តែចាត់ទុកពួកគេជាបងប្អូនប៉ុណ្ណោះ សូមអ្នកឈប់ល្ងង់ទៀតទៅ អ្នកត្រូវរៀនសង្កេតឲ្យបានច្រើន កុំយកក្តីស្រលាញ់របស់គេមកធ្វើជាមិត្តភាពធម្មតាឲ្យសោះ ។

D. ជ្រើសរើស D

បច្ចុប្បន្នអ្នកគឺជាមនុស្សដែលស្រលាញ់ការរស់នៅ សម្រស់ រូបរាងកាយ និងចូលចិត្តហាត់ប្រាណជាដើម ហើយអ្វីទាំងអស់នេះបានក្លាយជាភាពទាក់ទាញមួយដល់មិត្តភ័ក្រ្តផ្ទុយភេទរបស់អ្នក ព្រោះពួកគេក៏ចូលចិត្តធ្វើរឿងទាំងអស់នេះដូចអ្នកដែរ បើអ្នកចង់ឲ្យមនុស្សផ្ទុយភេទនៅជុំវិញខ្លួនអ្នកកាន់តែចាប់អារម្មណ៍ពីអ្នក អ្នកគួរតែបង្ហាញពីសមត្ថភាពរបស់អ្នក ជាជាងបង្អួចពីរបស់ខាងក្រៅ បែបនេះអ្នកនឹងអាចរកបានមនុស្សដែលអ្នកចង់បានឆាប់ៗជាមិនខាន៕

អត្ថបទ ៖ Mythical Bird / Knongsrok