បើក​កំណប់​មួយ អាច​ទាយ​ដឹង​ អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ដោយ​របៀប​ណា​ពេល​អនាគត?

មិន​មែន​ផ្តោត​តែ​លើ​ការ​ខិតខំ​មួយ​មុខ អាច​ទាញ​ឲ្យ​នរណា​ម្នាក់​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ ដោយ​វា​គួបផ្សំ​កត្តា​ជា​ច្រើន​ទៀត ពេល​ខ្លះ​ក៏​ត្រូវ​ពឹង​លើ​សំណាង និង​ឱកាស​មួយ​សារៗ​ដែរ។

យ៉ាង​ណា​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត​ខាង​ក្រោម យើង​សុំ​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​កំណប់​ ១ ក្នុង​ចំណោម​កំណប់​ទាំង ៤ ដើម្បី​ដឹង​ថា តើ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ដោយ​របៀប​ណា?

កំណប់​ទី ១

1

មហិច្ឆតា​របស់​អ្នក ទំហំ​នៃ​មហិច្ឆតា​ដែល​អ្នក​មាន ទាំង​អស់​នោះ​ហើយ​ជា​ទ្រព្យ​ដ៏​អស្ចារ្យ ដែល​វា​នឹង​ត្រួសត្រាយ​នាំ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នក​មាន និង​សម្រេច​បាន​គោលដៅ​ពិត​ក្នុង​ជីវិត​ទៅ​ពេល​ខាង​មុខ។

កំណប់​ទី ២

2

ភាព​នៃ​សុទិដ្ឋិនិយម របៀប​នៃ​ការ​គិត ការ​ដែល​អ្នក​មើល​ឃើញ​ផ្លូវ​វិជ្ជមាន មិន​សូវ​គិត​អំពី​រឿង​អវិជ្ជមាន និង​ការ​ស្រលាញ់​ខ្លួន​ឯង​ជា​ខ្លួន​ឯង វា​ជា​ចំណែក​ធំ​មួយ​ចូលរួម​យឹតយោង​អ្នក​ឲ្យ​ទទួល​បាន​សេចក្តីសុខ​ពិត​ក្នុង​ជីវិត។ ផ្តើម​ពី​រឿង​តូច​ទាំង​អស់​នេះ មុន​អ្នក​អាច​សម្រេច​បាន​រឿង​ធំ​នៅ​ពេល​ទៅ​មុខ។

កំណប់​ទី ៣

3

អ្នក​ផ្ទះ​របស់​អ្នក ការ​ដែល​អ្នក​មាន​ក្រុម​គ្រួសារ​ដ៏​ល្អ​មួយ ពួក​គាត់​តែងតែ​ចាំ​ជំរុញ លើក​ទឹក​ចិត្ត​អ្នក គាំទ្រ​អ្នក ដែល​ធ្វើ​ឲ្យ​អ្នក​ពុំ​មាន​អារម្មណ៍​ថា​ឯកោ។ រាល់​ការ​វិល​ត្រលប់​មក​ផ្ទះ​វិញ វា​ប្រៀប​ដូច​ជា​កម្លាំង​ចិត្ត ជំរុញ​ឲ្យ​អ្នក​បន្ត​ខិតខំ​ដល់​រក​ឃើញ​ជោគជ័យ​ពិត​ក្នុង​ជីវិត។

កំណប់​ទី ៤

4

និស្ស័យ​របស់​អ្នក​ពី​កំណើត គឺ​តែងតែ​ជឿ​លើ​អព្ភូតហេតុ ដែល​វា​រមែង​កើត​ឡើង​ដោយ​គ្មាន​ការ​ព្រាង​ទុក​ជា​មុន។ នេះ​ពុំ​មាន​ន័យ​ថា អ្នក​មិន​ខិតខំ​នោះ​ទេ តែ​អ្នក​ក៏​មាន​ការ​ជឿជាក់​លើ​សំណាង​ណាស់​ដែរ។ ជាង​នេះ​អ្នក​ជា​មនុស្ស​ដែល​ដឹង​ពី​របៀប​លើក​ទឹក​ចិត្ត​ខ្លួន​ឯង លួងលោម​ខ្លួន​ឯង ដូច្នេះ​ធ្វើ​អ្វី​មួយ ទោះ​បរាជ័យ​ក៏​អ្នក​មិន​ងាយ​បោះបង់​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក