តើអ្នកចាប់អារម្មណ៍ ឬស្រឡាញ់ឆ្មាមួយណា ក្នុងចំណោមឆ្មាខ្មៅទាំង៦ខាងក្រោមនេះ? ឆ្មាដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីអារម្មណ៍របស់អ្នកនៅពេលនេះ ដែលកំពុងតែភ័យខ្លាចចំពោះរឿងដែលនឹងកើតឡើង ក្នុងពេលដ៏ខ្លីខាងមុខនេះ។
១. ឆ្មាខ្មៅទី ១
កុំបារម្ភ បញ្ហារបស់អ្នកនឹងមិនកាន់តែអាក្រក់ទៅៗនោះទេ។ ប្រហែលជារយៈពេលដ៏លំបាកមួយនៅក្នុងជីវិតរបស់អ្នក នឹងមកដល់ទីបញ្ចប់ហើយ។ អ្នកនឹងដកដង្ហើមបានស្រួល និងទទួលបានកម្លាំង ក៏ដូចចាថាមពលវិជ្ជមានឡើងវិញ។ វានឹងមិនអាក្រក់ទាល់តែសោះ ប្រសិនបើអ្នកអាចសម្រាក និងធ្វើខ្លួនឯងឱ្យរីករាយ។ អ្វីៗនឹងត្រលប់មកធម្មតាវិញក្នុងពេលឆាប់ៗនេះ។
២. ឆ្មាខ្មៅទី ២
ភាពមិនស្រួល និងបញ្ហាជាច្រើនកំពុងរង់ចាំអ្នក។ អ្នកនឹងត្រូវបោះបង់គម្រោងជីវិតសំខាន់ៗ ពីព្រោះអ្នកនឹងមិនមានពេលដោះស្រាយបញ្ហាទាំងអស់របស់អ្នក ក្នុងពេលតែមួយនោះទេ។ ប្រសិនបើអ្នកអាចវាយតម្លៃស្ថានភាពដោយសន្តិវិធី និងកំណត់អាទិភាពបានត្រឹមត្រូវ នោះអ្នកនឹងមិនចាំបាច់នឿយហត់ឡើយ។
៣. ឆ្មាខ្មៅទី ៣
មានអ្វីមួយនឹងកើតឡើងដែលអ្នកមិនចូលចិត្ត។ អ្នកប្រហែលជាត្រូវទៅធ្វើសង្រ្គាម ការពារផលប្រយោជន៍ និងគោលការណ៍របស់អ្នក។ ដូច្នេះ ដំបូន្មានសម្រាប់អ្នកនោះគឺ កុំដកថយ កុំចុះចាញ់ ព្រោះអ្នកនឹងអាចយកឈ្នះលើបញ្ហាទាំងអស់នោះបានដោយងាយ។
៤. ឆ្មាខ្មៅទី ៤
ព្រឹត្តិការណ៍ដែលអ្នករំពឹង យ៉ាងហោចណាស់កំពុងរង់ចាំអ្នក។ សាច់ញាតិ ឬមិត្តភក្តិនឹងនាំអ្នកនូវព័ត៌មានដែលនឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើល។ វាមិនមែនជាដំណឹងអាក្រក់ទេ គ្រាន់តែវាគួរឱ្យភ្ញាក់ផ្អើលបន្តិចតែប៉ុណ្ណោះ។ វានឹងមិននាំឱ្យអ្នកមានបញ្ហាច្រើនទេប្រសិនបើអ្នកយល់ និងគិតវិជ្ជមានចំពោះវា។
៥. ឆ្មាខ្មៅទី ៥
អ្នកប្រហែលជាគិតច្រើនអំពីអតីតកាល និងកំហុសដែលបានកើតឡើងកាលពីមុន ប៉ុន្តែវានឹងមិនអាចជួយអ្នកក្នុងការដោះស្រាយបញ្ហា ដែលអ្នកកំពុងជួបប្រទះនៅពេលនេះបានទេ។ យ៉ាងអ្នក អ្នកត្រូវចាំថា អតីតកាលនៅតែជាអតីតកាល វាដល់ពេលដែលត្រូវដើរទៅមុខបន្តហើយ ឈប់ខ្វល់ខ្វាយព្រោះតែអតីតកាលទៀត។ មានតែអ្នកទេដែលអាចជួយខ្លួនឯងបាន។
៦. ឆ្មាខ្មៅទី ៦
អ្វីគ្រប់យ៉ាងនឹងល្អ អស្ចារ្យណាស់ តែថា អ្នកអាចនឹងមានអារម្មណ៍ធុញទ្រាន់បន្តិច។ តែយ៉ាងណាមិញ អ្នកគួរតែរីករាយនឹងរឿងហេតុដែលបានកើតឡើងឱ្យអស់ពីចិត្ត។ កុំធុញទ្រាន់នឹងភាពអស្ចារ្យដែលបានកើតឡើងជាញឹកញាប់ ព្រោះវាបញ្ជាក់ថា អ្នកកំពុងធ្វើបានល្អសម្រាប់ពេលនេះ៕
ប្រភព ៖ Emdep / Knongsrok