ទេវតាសន្យាហើយ! ឆ្នាំ២០២២ សម្រាប់អ្នកកើតឆ្នាំទាំង៣នេះ ត្រូវតែទទួលបានលាភសំណាង លុយកាក់ សុភមង្គល ចូលមកទាំងព្រម

ហោរាសាស្ត្រ​បាននិយាយថា ឆ្នាំ​ក្រោយ ឆ្នាំ២០២២ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹង​មានសំណាង​ខ្លាំង ធ្វើ​អ្វី​ក៏​ងាយ​ជោគជ័យ​ សម្រេចដូចក្ដីប្រាថ្នា លុយកាក់ ការងារ គ្រួសារក៏មានក្ដីសុខ សុភមង្គលផងដែរ។

១. ឆ្នាំខាល «ខ្លា»

ក្នុង​ចំណោមឆ្នាំទាំង១២ មនុស្ស​ដែលកើត​ឆ្នាំ​ខ្លា តែង​មាន​ការ​អភិវឌ្ឍ​ខ្លាំង។ ជាការពិតណាស់ អ្វីដែលមានតម្លៃបំផុត គឺការខិតខំប្រឹងប្រែង និងការតស៊ូរបស់ពួកគេ។ ដោយសារ​តែ​ឆ្នាំ​ខ្លា​ ទទួល​បាន​លាភ​សំណាង​ច្រើន​ដោយ​ចៃដន្យ​បាន​ជួប​ជំនួយ​ពី​មនុស្ស​ថ្លៃថ្នូរក្នុងឆ្នាំ២០២២នេះ។

មនុស្សភាគច្រើនកើតក្នុងឆ្នាំខ្លា មានឆន្ទៈជាងមនុស្សដទៃ ដូច្នេះហើយពួកគេងាយនឹងជោគជ័យក្នុងការងារ។ ហោរាសាស្ត្រ​បានបន្ថែមថា ខ្លា​នឹង​ទទួល​បាន​លាភ​សំណាង​​ធ្លាក់​ពីលើ​មេឃ​ ទាំង​ការងារ​ និង​លុយកាក់​ ហើយក៏មានឱកាស​រីកចម្រើន​លូតលាស់​ឆាប់​មាន​ទ្រព្យសម្បត្តិហូរហៀរផងដែរ។

ប្រសិនបើចាប់ពីដើមឆ្នាំអ្នកបានប្រមូលផ្តុំទំនាក់ទំនងល្អជាច្រើន នោះនៅឆ្នាំ ២០២២ គឺជាឱកាសសម្រាប់ ខ្លា ដើម្បីធ្វើកិច្ចព្រមព្រៀងក្នុងជំនួញធំមិនខាន។

Image_2021 12 05_153204

២. ឆ្នាំរកា «មាន់»

ហោរាសាស្ត្រ​ក្នុង​ឆ្នាំ​ខ្លា​បង្ហាញ​ថា ខ្សែ​ស្នេហា​របស់​ឆ្នាំវ​មាន់​ក៏​នឹង​លេចចេញ​មក​ដែរ។ ទោះបីជាពួកគេមានសំណាងអាក្រក់ ឬឆ្លងកាត់ឧបសគ្គ និងការលំបាកក៏ដោយ ក៏ពួកគេមិនអាចអង្រួនបេះដូងដ៏ស្មោះ និងចិត្តល្អរបស់ឆ្នាំមាន់បានដែរ។

អ្នក​កើត​ឆ្នាំ​រកា​ដោយសារ​រាសី​ឡើង​ខ្ពស់ ការងារ​កាន់តែ​លំបាក​កាន់តែ​មាន​ទ្រព្យសម្បត្តិ​ច្រើន។ ជាពិសេស​ក្នុង​រយៈពេល​នេះ ឆ្នាំមាន់ក៏​ងាយ​នឹង​ត្រូវ​ឡើង​តំណែង​ថ្មី​ពី​ថ្នាក់លើ​ដែរ ហើយក៏មាន​ការដំឡើង​ប្រាក់ខែ​ច្រើនថែមទៀតផង។

ក្នុង​ឆ្នាំ​ថ្មី​ខាងមុខនេះ នឹង​ជា​ពេលវេលា​ដែលឆ្នាំមាន រឹតតែ​មាន​ឱកាស​ផ្លាស់ប្តូរ​ជីវិត​លំបាកទៅភាពស្រណុកស្រួល រក​ចំណូល​បាន​ច្រើន ហើយ​ក៏​ទទួលបាន​ផល​ល្អ​ក្នុង​ជីវិត​និង​ការងារ​។ នៅក្នុងសេចក្ដីស្រឡាញ់ មនុស្សដែលកើតឆ្នាំរកា ក៏មានឱកាសជួបដៃគូជីវិត ដែលពួកគេស្រមៃចង់បានផងដែរ។

Image_2021 12 05_153209

៣. ឆ្នាំមមែ «ពពែ»

យោងតាមហោរាសាស្ត្រឆ្នាំទាំង ១២ នេះ អ្នកដែលកើតក្នុងឆ្នាំមមែ មានសំណាងល្អមុនអាយុ ដូច្នេះហើយក្នុងឆ្នាំកន្លងទៅនេះ ទោះបីមានរឿងឡើងចុះច្រើនក៏ដោយ គ្មានអ្វីជាគ្រោះមហន្តរាយធំដុំឡើយ។

យ៉ាងណាក៏ដោយ សូមដាស់តឿនអ្នក​កើត​ឆ្នាំ​ពពែ​ត្រូវ​ប្រយ័ត្ន​រក្សា​លុយកាក់ និង​ទ្រព្យសម្បត្តិ​ក្នុង​ដៃ​ការពារ​កុំឱ្យ​ខាតបង់​។ អ្នកកើតឆ្នាំ ពពែ គួរតែឆ្លៀតឱកាសឡើង ជោគលាភ អ្នកក៏ត្រូវខិតខំប្រឹងប្រែងរកលុយបន្ថែម ធានាអនាគតរបស់អ្នកនៅពេលក្រោយ។

ជាពិសេស​ក្នុង​អំឡុង​ពេល​នេះ ជីវិត​អ្នក​កើត​ឆ្នាំ​ពពែ​នឹង​ជួប​តែ​សេចក្តីសុខ​ខ្លាំង​។ បើ​ឆ្នាំ​ពពែ​នៅ​លីវ អ្នក​នឹង​មាន​ឱកាស​ស្វែងរក​ដៃគូ​ពិត​របស់​អ្នក​។ បើ​មាន​ប្ដី​ប្រពន្ធ​នឹង​មាន​ដំណឹង​ល្អ​ចូល​មក​ក្នុង​ផ្ទះ ជីវិត​ពោរពេញ​ដោយ​សុភមង្គល​ទ្វេដង៕

*ព័ត៌មានក្នុងអត្ថបទគឺសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!