មនុស្សប្រុសដែលមានលក្ខណៈសម្គាល់ទាំង៤នេះ មានចរិតរឹងរូសណាស់ ខ្ជះខ្ជាយ ខ្ជិលច្រអូស អ្នកណាបានធ្វើប្ដី រងទុក្ខមួយជីវិតមិនខាន

តាម​ទស្សនៈ​នៃ​នរវិទ្យា បុរស​ដែល​មាន​ចរិត​ទាំង​នេះ​ច្រើន​តែ​មានចរិតរឹងរូសមានះ មិនចេះស្ដាប់ហេតុផលឡើយ ហើយចំពោះលុយកាក់វិញ បើខ្ជះខ្ជាយ ខ្ជះខ្ជាយជ្រុល តែបើគម្រិះ គម្រិះជ្រុល។

១. ត្របកភ្នែកពីរ

យោងទៅតាមនរវិទ្យា បុរសដែលមានត្របកភ្នែកពីរជាន់ ច្រើនតែឆ្លាត ប៉ុន្តែលោភលន់ និងអាត្មានិយមខ្លាំងណាស់។ មនុស្សទាំងនេះ ក៏គម្រិះ កំណាញ់ខ្លាំងណាស់។

បុគ្គល​នេះ​ធ្វើ​អ្វី​ក៏​ដោយ គិត​តែ​ពី​ប្រយោជន៍ខ្លួនឯង ដោយមិនខ្វល់ពីអ្នកដទៃឡើយ។ មនុស្សទាំងនេះ ហ៊ានទាំងបំពានមនុស្សក្បែរខ្លួន តែងតែកេងចំណេញ ខ្សែលើខ្លាំងណាស់។

ក្នុង​រឿង​ស្នេហា មនុស្ស​នេះ​មាន​ចរិត​អភិរក្ស​និយម​ក្នុង​តម្លៃ​នៃ​ការ​ណាត់​ជួប។ ដូច្នេះ​បើ​អ្នកណារៀបការ​ជាមួយ​បុរស​បែបនេះ ព្រោះពួកគេនឹងតឹងតែចំពោះដៃគូខ្លាំង ជាពិសេសផ្នែកលុយកាក់។

Image_2021 12 01_140159

២. ច្រមុះកោងខ្ពស់ ស្គម

ច្រមុះ​របស់​មនុស្ស​តំណាង​ឱ្យ​សំណាង។ បុរស​មានខ្ទង់​ច្រមុះ​ខ្ពស់ សាច់​ច្រើន ច្រើន​តែ​មាន​លុយកាក់ និង​ចម្រើន​រុងរឿង។

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មាន​ខ្ទង់ច្រមុះខ្ពស់ តែស្គម តែង​តែ​យក​ប្រយោជន៍​ផ្ទាល់​ខ្លួន​លើស​ពី​អ្វី​ទាំងអស់។ អ្វីក៏ដោយដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេនឹងត្រូវមិនព្រងើយកន្តើយឡើយ។

នេះ​ក៏​ជា​មនុស្ស​លោភលន់​នឹង​ទេព​កោសល្យ​ដែរ តែ​ខ្ជិលច្រអូស គិត​តែ​រក​វិធី​កេង​ចំណេញ​ពី​អ្នក​ដទៃ។ ប្រសិនបើអ្នកលង់ស្នេហ៍នឹងមនុស្សម្នាក់នេះ អ្នកមិនអាចពឹងផ្អែកលើអ្វីបានទេ ព្រោះមនុស្សពពួកនេះ គម្រិះអាចម៌ក្ដាប់។

៣. ត្រចៀកតូច

បុរស​រឹងរូស​ភាគច្រើន​មាន​ត្រចៀក​តូច មាន​ចរិត​រឹងរូស និង​មាន​ចរិត​អភិរក្ស។ គេ​មាន​លុយ​ច្រើន ​តែ​មិន​ហ៊ាន​ចាយ ឬ​ថ្លឹងថ្លែង​ឱ្យ​បាន​ច្បាស់​មុន​នឹង​សម្រេច​ចិត្ត​ទិញ​លក់អ្វីមួយ។

ក្នុង​ទំនាក់​ទំនង​មនុស្ស​នេះ​មាន​ភាព​ល្អិតល្អន់​ ជា​ញឹក​ញាប់​ទាក់​ទាញ​អ្នក​មាន​លុយ​ច្រើន។ និស្ស័យ​មនុស្ស​ប្រភេទ​នេះ​មិន​សេរី​ទេ ឱ្យ​តែ​អ្នក​ណា​ចំណាយ​លើស​មួយ​ដុល្លារ​នឹង​ជេរ​ស្តី​បន្ទោស​គេ​ពេញ​មួយ​ថ្ងៃ។

Image_2021 12 01_140205

៤. បបូរមាត់​ស្តើង

ទាក់ទងនឹងនរវិទ្យា បុរសដែលមានបបូរមាត់ស្តើង តែងតែមិនស្មោះត្រង់។ យ៉ាង​ណា​មិញ មនុស្ស​នេះ​មាន​ចរិត​ស្លូតបូត និយាយ​ផ្អែម​អាច​ប្រែ​ពណ៌​ស​ទៅ​ជា​ខ្មៅ។

លើសពីនេះ មនុស្សទាំងនេះ ​ក៏ពូកែ​ត្អូញត្អែរ​ ដែលតែងតែធ្វើឱ្យអ្នកដទៃធុញទ្រាន់នឹងចរិតរឹងរូស និងសាំញុំារបស់ពួកគេ។ ប្រសិនបើនារីណាបានបុរសប្រភេទនេះជាប្ដី ច្បាស់ជាត្រូវថាំចិត្តពេញមួយជីវិតមិនខាន៕

ប្រភព ៖ Phunutoday / Knongsrok