មនុស្សដែលកើតឆ្នាំច គឺជាមនុស្សដែលស្មើត្រង់ចំពោះខ្លួនឯង ក៏ដូចជាមនុស្សជុំវិញខ្លួនផងដែរ។ លើសពីនេះ មនុស្សទាំងនេះ ក៏មានចិត្តអំណត់ខ្ពស់ មានទំនួលខុសត្រូវ មានចិត្តមេត្តា សប្បុរស តែគេល្អចំពោះតែមនុស្សណាដែលល្អ ស្មោះត្រង់នឹងគេវិញតែប៉ុណ្ណោះ។
លើសពីនេះ មនុស្សទាំងនេះមើលពីសម្បកក្រៅដូចឆ្មើងឆ្មៃ ក្រអឺតក្រទម ព្រោះគេជាមនុស្សដែលមិនចូលចិត្តការជួបជុំ ឬមនុស្សប្លែកមុខឡើយ គេកម្រនឹងបង្ហាញខ្លួនក្នុងកម្មវិធីជួបជុំមនុស្សច្រើនណាស់ ព្រោះគេជាប្រភេទមនុស្សស្ងៀមស្ងាត់។ យ៉ាងណាក៏ដោយ មានតែមនុស្សដែលស្គាល់គេច្បាស់ប៉ុណ្ណោះ ដែលដឹងថា គេជាមនុស្សរួសរាយ រាក់ទាក់ ចូលចិត្តលេងសើចច្រើន ហើយក៏ជាមនុស្សដែលងាយនឹងចុះសម្រុងមនុស្សជុំវិញខ្លួនផងដែរ។
១. ហុងស៊ុយសម្រាប់ឆ្នាំ ២០២២
- ពណ៌ដែលនាំសំណាង ៖ ពណ៌ខៀវ និងខ្មៅ។
- លេខនាំសំណាង ៖ លេខ ៤ និងលេខ ៨។
- ទិសអំណោយផល ៖ ខាងកើត និងខាងជើង។
- ខែដែលល្អខ្លាំង ៖ ខែមិថុនា និងខែធ្នូ។
- ខែដែលគួរប្រយ័ត្ន ៖ ខែកញ្ញា និងវិច្ឆិកា។
- ធាតុដែលនាំសំណាង ៖ ធាតុដី ចុះសម្រុងនឹងធាតុឈើ។
- ហុងស៊ុយដែលល្អសម្រាប់អ្នកក្នុងឆ្នាំ ២០២២ នេះគឺ ទាក់ទាញទ្រព្យសម្បត្តិ និងលាភសំណាងទ្វេដង។
២. ហោរាសាស្ត្រអ្នកកើតឆ្នាំច សម្រាប់ខែទាំង១២ ឆ្នាំ ២០២២
- ខែមករា ឆ្នាំ ២០២២ ៖ ដើមខែថ្មី សម្រាប់ឆ្នាំថ្មីនេះ អ្នកគួរតែផ្តោតតែលើរឿងក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះ ដែលធ្វើឱ្យជីវិតរបស់អ្នករឹតតែរីកចម្រើន។
- ខែកុម្ភៈ ឆ្នាំ ២០២២ ៖ ជោគជ័យរបស់អ្នកគឺនៅក្នុងកណ្ដាប់ដៃរបស់អ្នកហើយ។ គ្មាននរណាម្នាក់នឹងចូលមកក្នុងជីវិតរបស់អ្នក ហើយក៏គ្មានអ្នកណាអាចបង្ខំ ឬបំផ្លាញអ្នកបានដែរ។
- ខែមីនា ឆ្នាំ ២០២២ ៖ ខែនេះនឹងស្វាគមន៍ការផ្លាស់ប្តូរមួយចំនួននៅក្នុងជីវិតរបស់អ្នកដែលនឹងមានប្រយោជន៍ធំដល់អ្នក។
- ខែមេសា ឆ្នាំ ២០២២ ៖ ផ្កាយសំណាងរបស់អ្នកបានមកដល់ហើយ ដូច្នេះ មិនថាអ្នកប៉ងអ្វីក៏បានសម្រេចដូចចិត្តដែរ។ សូម្បីតែស្នេហាដែលអ្នកប្រាថ្នាចង់បាន ក៏បានដូចចិត្ត។
- ខែឧសភា ឆ្នាំ ២០២២ ៖ អាជីពរបស់អ្នកគឺដើរនៅលើផ្លូវត្រូវ។ ដូច្នេះ ចូរធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបន្តរីកចម្រើន និងកាន់តែប្រសើរឡើង។
- ខែមិថុនា ឆ្នាំ ២០២២ ៖ កុំស្តាប់មនុស្សដែលចេះតែប្រាប់អ្នកថា អ្នកគ្មានតម្លៃអ្វីទាំងអស់ក្នុងជីវិត។ ព្រោះទោះយ៉ាងណា ក៏គ្មានអ្នកណាដឹងពីអ្នកច្បាស់ដូចអ្នកខ្លួនឯងនោះឡើយ។
- ខែកក្កដា ឆ្នាំ ២០២២ ៖ សុខភាពរបស់អ្នកនឹងប្រសើរឡើង។ ដូច្នេះ អ្នកគួរតែបន្តថែរក្សាសុខភាព និងបន្តហាត់ប្រាណឱ្យបានទៀងទាត់។
- ខែសីហា ឆ្នាំ ២០២២ ៖ ស្តាប់សភាវគតិរបស់អ្នក ហើយធ្វើតាមបេះដូងរបស់អ្នកគ្រប់ពេលវេលា ដើម្បីសម្រេចបាននូវបំណងប្រាថ្នាទាំងអស់ក្នុងបេះដូងរបស់អ្នក។
- ខែកញ្ញា ឆ្នាំ ២០២២ ៖ ធ្វើល្អចំពោះខ្លួនឯង និងអ្នកដទៃឱ្យបានច្រើន។ រក្សាភាពស្មោះត្រង់ក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន នោះភាពជោគជ័យនឹងមករកអ្នក។
- ខែតុលា ឆ្នាំ ២០២២ ៖ កុំឱ្យនរណាម្នាក់ប្រាប់អ្នកពីរបៀបរស់នៅរបស់អ្នកអី។ ហើយក៏កុំបណ្ដោយឱ្យអ្នកណា មកបញ្ជាចង្កូតជីវិតរបស់អ្នក ត្រូវក្ដោបក្ដាប់ និងប្រើជីវិតខ្លួនឯងឱ្យបានល្អ។
- ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ ក្នុងខែនេះ អ្នកនឹងដឹងថា ជីវិតរបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នក ព្រោះអ្នកកាន់កូនសោរទៅកាន់ជោគវាសនារបស់អ្នកហើយ។
- ខែធ្នូ ឆ្នាំ ២០២២ ៖ ចុងឆ្នាំនេះ នឹងឈានចូលមកដល់ ហើយអ្នកមានច្រើនណាស់ដែលត្រូវអបអរសាទរ និងដឹងគុណ៕
ប្រភព ៖ បរទេស / Knongsrok