១. បុគ្គលិលក្ខណៈ
អ្នកកើតឆ្នាំ កុរ គឺជាមនុស្សដែលមានចិត្តទៀងត្រង់ ស្លូតបូត ហើយក៏មានចិត្តមេត្តាផងដែរ។ មនុស្សទាំងនេះ មិនមានចិត្តពុតត្បុតអ្វីឡើយ។ លើសពីនេះ មនុស្សដែលកើតឆ្នាំកុរ ក៏ជាមនុស្សដែលមានចិត្តអំណត់ ចេះអត់ធ្មត់តស៊ូ ឧស្សាហ៍ព្យាយាម ក៏មានទំនួលខុសត្រូវខ្ពស់ផងដែរ។
លើសពីនេះ មនុស្សទាំងនេះក៏មានគំនិតសុទិដ្ឋិនិយមខ្ពស់ មានទំនុកចិត្តចំពោះខ្លួនឯង ក្លាហាន ប្រាកដប្រជា ដឹងពីតួនាទី ភារកិច្ចដែលខ្លួនមាន ដូច្នេះហើយ មនុស្សទាំងនេះតែងតែមានមិត្តច្រើននៅជុំវិញខ្លួន ព្រោះពួកគេមានភាពរួសរាយរាក់ទាក់ និងអាចជឿជាក់ទុកចិត្តបាន។
២. ស្ថានភាពជីវិតក្នុងឆ្នាំ ២០២៣
ឆ្នាំ២០២២នេះ ជាឆ្នាំបើកផ្លូវជីវិតអ្នកសាជាថ្មី ស្ថានភាពរបស់អ្នកនឹងអំណោយផលល្អ ជាពិសេសសម្រាប់អ្នករកស៊ី និងធ្វើជំនួញ ស្ថានភាពជីវិតរបស់អ្នក នឹងមានការប្រែប្រួលជាវិជ្ជមានល្អណាស់ ដូច្នេះ អ្នកនឹងទទួលបានឱកាសច្រើន ដើម្បីសម្រេចកិច្ចការតូចធំ កុំឱ្យឱកាសល្អនេះកន្លងហួសឱ្យសោះ។
៣. ស្នេហា និងជីវិតគូ
ស្ថានភាពស្នេហារបស់អ្នកកើតឆ្នាំកុរ ក្នុងឆ្នាំ២០២៣នេះ សម្រាប់អ្នកនៅលីវ អ្នកនឹងបានជួបគូគាប់ដែលអ្នកទន្ទឹងរង់ចាំជាយូរមកហើយ។ រីឯអ្នកមានគូ ជីវិតស្នេហារបស់អ្នកក៏នឹងរលូន ផ្អែមល្ហែម ថែមទាំងអាចមានដំណឹងល្អ អាចយកកូនបានផងដែរ។
៤. អាជីព ការងារ
ស្ថានភាពការងាររបស់អ្នក ដូចប្រាប់ពីខាងដើមមក គឺល្អ អាចចាប់ផ្ដើមអាជីវកម្ម ឬគម្រោងថ្មីបានដោយរលូន យោងតាមយីអ៊ុនរបស់អ្នក ឆ្នាំ២០២៣នេះ អ្នកនឹងទទួលបានលទ្ធផល និងផ្លែផ្កាដែលមានរសជាតិឆ្ងាញ់បំផុត មិនថាអ្នកចាប់យកវិសយណាទេ ក៏អាចសម្រេចដូចចិត្តអ្នកគ្រោងទុក។
៥. ហិរញ្ញវត្ថុ
សម្រាប់លុយកាក់ អ្នកកើតឆ្នាំកុរ មិនមានការព្រួយបារម្ភអ្វីឡើយ ទាំងចំណូល និងចំណាយ សមប្រកប អាចទូទាត់គ្នាបាន។ តែបើអ្នកចេះទុកដាក់សន្សំសំចៃ ឆ្នាំ២០២៣នេះ អ្នកនឹងសល់ទ្រព្យច្រើន អាចប្រើប្រាស់ និងអាចវិនិយោគលើអ្វីក៏បានដែរ។
៦. សុខភាព
ផ្នែកសុខភាពរបស់អ្នក អ្នកគួរតែចេះថែរក្សា និងធ្វើការណាត់ជួបពិគ្រោះយោបល់ឱ្យបានទៀងទាត់។ យ៉ាងណាមិញ អ្នកក៏គួរតែឆ្លៀតពេលសម្រាក និងធ្វើដំណើរកម្សាន្តឱ្យបានច្រើន កុំធ្វើការហួសពីកម្លាំង កុំគិតច្រើនផ្ដេសផ្ដាស កុំធ្វើឱ្យស្ថានភាពផ្លូវចិត្ត ជួបទុក្ខលំបាក និងសម្ពាធខ្លាំងពេក៕
ប្រភព ៖ បរទេស / Knongsrok