១. បុគ្គលិកលក្ខណៈ
អ្នកកើតឆ្នាំវក គឺជាមនុស្សដែលមានភាពវៃឆ្លាត រស់រវើក មានភាពប្រកួតប្រជែង និងរហ័សរហួន។ ពួកគេកើតមកដោយប្រាជ្ញាដ៏ឥតខ្ចោះ និងចិត្តដ៏ត្រចះត្រចង់។ ភាពវៃឆ្លាត និងពូកែរបស់ពួកគេ មិនត្រឹមតែជួយពួកគេក្នុងការទទួលបានពិន្ទុល្អក្នុងអំឡុងពេលសិក្សារបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងជីវិតក្រោយៗទៀត ពួកគេក៏ឈ្នះបេះដូងរបស់មនុស្សគ្រប់គ្នានៅក្នុងស្ថាប័នរបស់ពួកគេជាមួយនឹងគុណភាពភាពជាអ្នកដឹកនាំដ៏ពិសេស និងជាមនុស្សដែលមានទំនុកចិត្តផងដែរ។
លើសពីនេះ នៅក្នុងវិស័យការងារ ពួកគេបានត្រៀមខ្លួនជាស្រេច ដើម្បីប្រឈមមុខនឹងបញ្ហាណាមួយដោយភាពក្លាហានបំផុត។ នៅក្នុងជីវិតផ្ទាល់ខ្លួន មនុស្សទាំងនេះ ក៏មានការបែងចែកដាច់ល្អណាស់រវាងការលេងសើច និងការងារ មនុស្សទាំងនេះមានភាពរួសរាយរាក់ទាក់ តែក៏មត់ចត់ខ្ពស់ចំពោះតួនាទីរបស់ខ្លួនផងដែរ។
២. ស្ថានភាពជីវិតក្នុងឆ្នាំ ២០២២
ឆ្នាំនេះនឹងមានអំណោយផលល្អគួរសមសម្រាប់សមិទ្ធិផល ដែលបានពីភាពច្នៃប្រឌិតនិងការផ្លាស់ប្តូរវិជ្ជាជីវៈរបស់អ្នក។ បំណងប្រាថ្នារបស់អ្នកក្នុងការរៀន និងជំនាញថ្មីនឹងត្រូវបានបំពេញនៅឆ្នាំនេះផងដែរ។
៣. ស្នេហា គូជីវិត
ស្ថានភាពស្នេហា របស់អ្នកមានដៃគូ អាចនឹងប្រឈមការទាស់ទែងខ្លះ តែយ៉ាងណា ត្រូវចេះគ្រប់គ្រងស្ថានការណ៍ឱ្យបានល្អ បើមិនដូច្នោះទេ ជីវិតគូរបស់អ្នកអាចនឹងបាក់បែក ដោយសារតែការបំផ្លាញទំនុកចិត្តចំពោះគ្នា។
ចំណែកអ្នកនៅលីវ សម្រាប់មនុស្សប្រុសឆ្នាំស្វា អាចនឹងពិបាករកដៃគូសម្រាប់ឆ្នាំ ២០២២នេះ តែចំពោះមនុស្សស្រីឆ្នាំស្វា អ្នកនឹងអាចបានជួបគូស្នេហ៍ ឬមនុស្សដែលអ្នកពេញចិត្តដោយចៃដន្យក្នុងអំឡុងឆ្នាំ ២០២២នេះ តែសំខាន់ គឺនៅលើខ្លួនអ្នក ព្រមចាប់ផ្ដើមនឹងមានគូស្រករ ឬក៏រៀបការដែរឬទេ?
៤. អាជីព ការងារ
ចំពោះអាជីពការងាររបស់អ្នកក្នុងឆ្នាំ ២០២២ នេះ អាចនិយាយបានថា ជាពេលវេលាអំណោយផលសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍វិជ្ជាជីវៈសម្រាប់អ្នកជំនួញ។ និស្សិតមួយចំនួនក្នុងឆ្នាំនេះ នឹងបញ្ចប់ការសិក្សារបស់ពួកគេ ហើយក៏អាចរកបានការងារល្អភ្លាមៗផងដែរ។
លើសពីនេះ សម្រាប់អ្នកកើតឆ្នាំវកមួយចំនួន ក៏អាចសម្រេចចិត្តចាត់វិធានការលើផែនការដែលទន្ទឹងរង់ចាំជាយូរមកហើយរបស់ពួកគេក្នុងការចាប់ផ្តើមអាជីវកម្មបានដែរ។ ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រាកដថាមិនត្រូវបំពានលើផ្លូវច្បាប់ណាមួយឡើយ។
ឆ្នាំនេះក៏ល្អសម្រាប់ការពិសោធន៍ និងស្វែងយល់ក្នុងវិស័យការងារ។ កុំខ្លាចការផ្សងព្រេងថ្មី ព្រោះការសាកល្បងអ្វីដែលថ្មីៗ វាក៏នឹងផ្ដល់នូវលទ្ធផលដ៏អស្ចារ្យសម្រាប់អ្នកផងដែរ។
៥. ស្ថានភាពហិរញ្ញវត្ថុ
ចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក មិនមានអ្វីដែលអស្ចារ្យនោះឡើយ តែវាក៏មិនអាក្រក់ពេកនោះដែរ។ ចំណូលដែលបានពីអាជីពរបស់អ្នក មានស្ថិរភាពធម្មតា។ តែយ៉ាងណាក៏ដោយ អ្នកក៏មិនត្រូវចំណាយធំ ឬខ្ជះខ្ជាយលុយកាក់ ដោយមិនគិតមុខក្រោយនោះដែរ។
ម្យ៉ាងទៀត ត្រូវគ្រប់គ្រងលុយឱ្យបានល្អ ជាពិសេសកុំឱ្យអ្នកណាខ្ចីលុយផ្ដេសផ្ដាស ព្រោះក្នុងអំឡុងពេលនេះ លុយរបស់អ្នកបើចេញទៅហើយ អាចនឹងមិនបានត្រឡប់មកវិញនោះឡើយ។
៦. សុខភាព
សុខភាពរបស់អ្នកអំណោយផលល្អជាធម្មតា មិនមានអ្វីគួរឱ្យបារម្ភឡើយ ទាំងរាងកាយ និងសុខភាពខាងក្នុង ក៏មានភាពមាំមួនល្អដែរ។ យ៉ាងណាមិញ អ្នកត្រូវចេះរក្សាការពារសុខភាពខ្លួនឯងឱ្យបានល្អ និងឆ្លៀតពេលសម្រាកឱ្យបានគ្រប់គ្រាន់ កុំធ្វើការហត់ នាំឱ្យទ្រុឌទ្រោមខ្លាំងពេក៕
ប្រភព ៖ បរទេស / Knongsrok