១. បុគ្គលិកលក្ខណៈ
អ្នកកើតឆ្នាំមមែ ដែលមានសត្វតំណាង ជាសត្វពពែ គឺជាមនុស្សដែលមានចរិតស្ងប់ស្ងាត់ សុភាពរាបសា ទៀងត្រង់ ហើយក៏ចិត្តបុណ្យ ពូកែអាណិតអាសូរអ្នកដទៃផងដែរ។ ដោយហេតុតែចរិតស្លូតត្រង់ និងពូកែអាណិតគេនេះហើយ ដែលធ្វើឱ្យមនុស្សដែលកើតឆ្នាំមមែ ច្រើនតែត្រូវគេកេងប្រវញ្ច បោកបញ្ឆោតបានដោយងាយ។
ដូច្នេះហើយ អ្នកដែលកើតឆ្នាំមមែ គួរតែចេះគ្រប់គ្រង និងការពារខ្លួនឯងឱ្យបានល្អ កុំពូកែអាណិតអ្នកដទៃជាងខ្លួនឯងពេក បើមិនចង់ឱ្យខ្លួនឯងត្រូវលំបាក វេទនាទៅថ្ងៃមុខ ឬត្រូវបង់ខាតធ្ងន់ធ្ងរ ព្រោះតែសេចក្ដីសម្បុរសរបស់ខ្លួនឯង។
២. ស្ថានភាពជីវិតនៅក្នុងឆ្នាំ ២០២២
ក្នុងឆ្នាំ២០២២ខាងមុខនេះ អ្នកកើតឆ្នាំពពែ គួរតែមានការប្រុងប្រយ័ត្នឱ្យបានច្រើន ព្រោះឆ្នាំនេះជាឆ្នាំខ្លា ក៏មានន័យថា អ្នកស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភ។ តែយ៉ាងណាមិញ បើអ្នកចេះមើលថែ និងការពារខ្លួនឯងបានល្អ មិនមានអ្វីជាបញ្ហានោះឡើយ ព្រោះថាស្ថានភាពជីវិតរបស់អ្នកមិនអីទេ ល្អច្រើន ទាំងការងារ និងជីវភាព ក៏ល្អប្រសើរផងដែរ។
៣. ស្នេហា ជីវិតគូ
ស្នេហារបស់អ្នកអាចនឹងត្រូវប្រឈមនឹងភាពរកាំរកូសបន្តិចបន្តួច ជាពិសេសគឺការប៉ះទង្គិចជាមួយនឹងគ្រួសាររបស់អ្នក។ ដូច្នេះហើយ អ្នកត្រូវតែមានចិត្តអំណត់ អត់ធ្មត់ឱ្យបានខ្ពស់ កុំឈ្លោះប្រកែកនឹងសមាជិកគ្រួសារឱ្យសោះ កុំឱ្យមានទំនាស់ធំកើតឡើង ចូរបញ្ចៀស និងដោះស្រាយបញ្ហាដោយចិត្តត្រជាក់ និងសន្តិវិធី។
ចំពោះអ្នកនៅលីវវិញ ឆ្នាំ២០២២នេះ មិនមែនជាឆ្នាំល្អសម្រាប់អ្នក ដើម្បីបានជួបដៃគូជីវិតនោះឡើយ អ្នកត្រូវបន្តរង់ចាំបន្តទៀត ព្រោះដៃគូរបស់អ្នកមិនទាន់បានបង្ហាញខ្លួនទេ។ ដូច្នេះហើយ អ្នកគួរតែដាក់កាយដាក់ចិត្ត គិតគូរដល់គ្រួសារ និងការងាររបស់អ្នកឱ្យបានល្អ កុំទាន់អាលខ្វល់រឿងស្នេហាស្រីប្រុសអី។
៤. អាជីព ការងារ
២០២២នេះដែរ អាជីពការងាររបស់អ្នក មិនមានអ្វីផ្លាស់ប្ដូរជាដុំកំភួនឡើយ អ្នកប្រឹងប៉ុនណាក៏បានប៉ុណ្ណឹង យ៉ាងណា អ្នកក៏មិនមានឱកាសល្អសម្រាប់ស្វែងរកការងារ ឬអាចរកចំណូលបានបន្ថែមនោះដែរ។ តែបើយ៉ាងនេះក្ដី ក៏មិនគយរបោះបង់ ឬអស់សង្ឃឹមនឹងជីវិតនោះដែរ ព្រោះអ្នកនៅតែអាចបន្តទៅមុខសន្សឹមៗ អាចថាមិនមានលទ្ធផលគាប់ចិត្ត តែជីវិតនេះ ក៏មិនពិបាកវេទនានោះដែរ។
៥. ហិរញ្ញវត្ថុ
ដូចដែលបានរៀបរាប់ខាងលើ ស្ថានភាពរបស់អ្នកក្នុងឆ្នាំ ២០២២នេះដែរ មិនសូវជាល្អប្រសើរទេ ដូច្នេះហើយ ផ្នែកហិរញ្ញវត្ថុរបស់អ្នក ក៏មិនជាអំណោយផលល្អនោះដែរ។ អាចនិយាយបានថា ក្នុងឆ្នាំខាលនេះ សម្រាប់អ្នកកើតក្នុងឆ្នាំមមែ គឺបានត្រឹមតែមួយរស់ មិនលំបាកពេក ក៏មិនស្រណុកពេក ចំណូលចូលតិច ចំណាយក៏តិចដូចគ្នា។
៦. សុខភាព
ចំពោះផ្នែកសុខភាព អ្នកត្រូវទៅពិនិត្យសុខភាពឱ្យបានជាប់ជាប្រចាំ កុំធ្វេសប្រហែសឱ្យសោះ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះប្រព័ន្ធប្រាសាទ និងប្រព័ន្ធ musculoskeletal របស់អ្នក៕
ប្រភព ៖ បរទេស / Knongsrok