៤៥ថ្ងៃទៀត! ឆ្នាំទាំង៣នេះ ត្រូវប្រយ័ត្នមាត់ ប្រយ័ត្នពាក្យសម្ដី ក្រែងលោជាប់ស៊យធ្លោយគ្រោះ ព្រោះតែការនិយាយមិនបានគិត

ក្នុង​រយៈពេល ៤៥​ថ្ងៃ​ខាងមុខនេះ ហោរាបានធ្វើការដាស់តឿន ដល់អ្នកកើតក្នុងឆ្នាំទាំង ៣ខាងក្រោម​ គួរ​ប្រយ័ត្ន​ពាក្យសម្តី កុំនិយាយច្រើនពេក ជាពិសេស កុំនិយាយដើមអ្នកដទៃ ប្រយ័ត្នប៉ះពារ មានបញ្ហាដោយសារតែមាត់អត់គម្រប។

១. ឆ្នាំ វក

បុគ្គលិក​លក្ខណៈ​អ្នក​កើត​ឆ្នាំ​ស្វា​ ច្រើន​តែ​មាន​ចិត្ត​ស្មោះ​ត្រង់។ ប៉ុន្តែ​ពេល​ខ្លះ​ពួក​គេ​ទៀងត្រង់​រហូត​ធ្វើ​ឱ្យ​អ្នក​ដទៃ​អាក់អន់ចិត្តទៅវិញ។ មនុស្សដែលកើតក្នុងឆ្នាំស្វា ក្នុងអតីតកាលបានជួបប្រទះនឹងការលំបាក និងឧបសគ្គជាច្រើន ដែលធ្វើឱ្យពួកគេរងសម្ពាធយ៉ាងខ្លាំង។

យ៉ាងណាមិញ ហោរាសាស្រ្តបង្ហាញថា ៤៥ថ្ងៃខាងមុខ អ្នកដែលកើតឆ្នាំវក ងាយនឹងជួបគ្រោះមហន្តរាយ ដោយសារចរិតទៀងត្រង់។ មនុស្ស​អាក្រក់​នឹង​ឆ្លៀត​យក​ប្រយោជន៍​ពី​គុណវិបត្តិ​នេះ​ពី​អ្នក ដើម្បី​រក​វិធី​ធ្វើ​បាប​អ្នក។

ដូច្នេះ​អ្នក​កើត​ឆ្នាំ​ស្វា​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​ការ​និយាយ​ដើម​គេ និង​ចៀសវាង​ពី​ស្ថានការណ៍​នៃ​ផ្កាយ​បី​។ ជាច្រើនដង មានរឿងដែលអ្នកមិនធ្វើ ប៉ុន្តែអ្នកផ្សេងទៀតយកភ្លើងមកគប់ មកបោះលើអ្នក ធ្វើឱ្យអ្នកមានបញ្ហា រងគ្រោះដោយមិនដឹងខ្លួន។

ទោះជាយ៉ាងនេះក្តី អ្នកកើតឆ្នាំវក មិនត្រូវអាក់អន់ស្រពន់ចិត្តឡើយ អ្នកត្រូវមានភាពទៀងត្រង់ ចិត្តធ្ងន់ អំណត់ កុំបោះបង់ការខិតខំប្រឹងប្រែងធ្វើកិច្ចការងាររបស់អ្នក។ ដរាបណា អ្នកនៅតែបន្តការខំប្រឹងមិនបោះបង់ គ្រោះទាំងឡាយនឹងអន់ថយទៅតាមនោះដែរ ហើយ​អ្នក​នឹង​ច្រូតកាត់​នូវអ្វី​ដែល​អ្នក​សម​នឹង​ទទួល​បាន​ សម្រាប់​ការ​ខិតខំ​ទាំងអស់របស់អ្នក។

Image_2021 11 26_222440

២. ឆ្នាំ ច

សម្រាប់អ្នក​កើត​ឆ្នាំ​ច ​ជា​មនុស្ស​ឆ្លាត សកម្ម ស្វាហាប់ និង​ពោរពេញ​ដោយ​ភាព​រីករាយ។ ឆ្នាំចសម​នឹង​ការងារ​មិន​ជាប់​កាតព្វកិច្ច​ ដែល​ទាមទារ​ការ​ច្នៃប្រឌិតខ្លាំង។ ពេល​ជួប​នឹង​ការ​លំបាក និង​ឧបសគ្គ មនុស្សនេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ ក៏មិនអស់សង្ឃឹមដែរ ដូច្នេះ​ហើយ​ពួក​គេ​ងាយ​នឹង​ទទួល​បាន​ជោគជ័យខ្លាំងណាស់។

ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​អំឡុង​ពេល​នេះ ​ការប្រកប​របរ​រកស៊ី​ជួញដូរ​មាន​សេចក្តីសុខ​ចម្រើន​ ឆ្នាំចមានរាសី​ខ្ពស់ត្រដែត​។ ដោយសារ​ចរិត​ឆ្នាំចជាមនុស្សនិយាយ​ត្រង់ កម្រ​គិត​ការពិត​មុន​និយាយ ដូច្នេះ​ងាយ​បង្ក​ការ​មិន​ចុះសម្រុង​គ្នា​ក្នុង​ការងារ។

ក្នុងជីវិត មិនមែនគ្រប់គ្នាសុទ្ធតែយល់ពីទឹកចិត្តដ៏ល្អរបស់អ្នកនោះឡើយ មានមនុស្សច្រើនណាស់ដែលចងចាំពាក្យអ្នកទុក និងចាំតែចាប់ថ្នាក់ ចាប់កំហុសអ្នក ដូច្នេះហើយ ចូរប្រុងប្រយ័ត្នចំពោះពាក្យសម្ដី រក្សាភាពស្ងៀមស្ងាត់ ស្ដាប់ និងពិចារណាឱ្យបានច្រើន គឺជារឿងដែលល្អបំផុតសម្រាប់អ្នក។

Image_2021 11 26_222613

៣. ឆ្នាំ ម្សាញ់

អ្នក​កើត​ឆ្នាំ​ម្សាញ់ មាន​ចិត្ត​សប្បុរស និង​ចាស់ទុំ។ ពួកគេ​មាន​លក្ខណៈ​ជា​អ្នកដឹកនាំ​ដោយ​ធម្មជាតិ ហើយ​គួរ​ឱ្យ​ទុក​ចិត្ត​ខ្លាំង​ណាស់។ ថ្មីៗនេះ អ្នកដែលកើតឆ្នាំម្សាញ់ តែងជួបប្រទះនូវសំណាងអាក្រក់ ឧបសគ្គ និងសម្ពាធជាច្រើនក្នុងជីវិត ក៏ដូចជាការងារផងដែរ។

យ៉ាងណាមិញ រាសីអ្នក​កើត​ឆ្នាំ​ម្សាញ់ នឹង​កើន​ឡើង ធ្វើឱ្យមនុស្ស​ជុំវិញ​ខ្លួន​សរសើរ​មិន​ដាច់​ពី​មាត់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកស្ថិតនៅលើកំពូល អ្នកក៏គួរតែប្រយ័ត្នចំពោះអ្វីដែលនៅជុំវិញអ្នកផងដែរ។ មិន​ដែល​មាន​ការ​រំជើបរំជួល​មួយ​ភ្លែត​ប៉ះពាល់​ដល់​ភាព​សុខដុម​ឡើយ៕

ប្រភព ៖​ Phunutoday / Knongsrok