ក្នុងឆ្នាំខ្លា ២០២២ នេះ មានឆ្នាំ៣ ចូលមកកៀកក្នុងគ្រោះមហន្តរាយបន្តិចម្ដងៗ ដោយមានសំណាងអាក្រក់នៅជាប់នឹងខ្លួន។ ដូច្នេះហើយ អ្នកកើតក្នុងឆ្នាំទាំង៣នេះ ចូរប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេស ពេលវេលាឈានចូលដល់ពាក់កណ្ដាលឆ្នាំ និងចុងឆ្នាំក្រោយនេះ។
១. កើតក្នុងឆ្នាំ កណ្តុរ
ក្នុងឆ្នាំនេះ ម្ចាស់អាជីវកម្ម និងជំនួញប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើន បញ្ហាប្រឈមកាន់តែច្រើនលេចឡើង ដែលទាមទារភាពក្លាហាន និងស្មារតីប្រយុទ្ធកាន់តែខ្ពស់។ ដូច្នេះហើយ អ្នកកើតក្នុងឆ្នាំ កណ្ដុរគួរតែរក្សាអ្វីដែលមាន កំណត់ការវិនិយោគដែលមានហានិភ័យ ឬប្រញាប់ប្រញាល់ពង្រីកទំហំអាជីវកម្ម។
សុខភាពរបស់អ្នកកើតឆ្នាំកណ្តុរ បង្ហាញពីការធ្លាក់ចុះ បើធៀបនឹងពេលមុន។ វាសនាតែងមានបញ្ហាផ្លូវចិត្តដោយសារការគិតច្រើន ដែលងាយនាំឱ្យអស់កម្លាំង បាក់ទឹកចិត្ត ឈឺក្បាលប្រកាំង...។
ចុងឆ្នាំ ២០២២ ជោគវាសនាងាយនឹងជួបភ្លើងឈាម ដូច្នេះពេលចូលរួមក្នុងចរាចរណ៍ ឬប្រតិបត្តិការម៉ាស៊ីន អ្នកត្រូវតែប្រយ័ត្នឱ្យមែនទែន។ បើនិយាយពីរឿងស្នេហា អ្នកនៅលីវតស៊ូពិបាករកគូស្រករត្រូវណាស់។ ទោះបីជាមានអ្នកខ្វល់ក៏រឿងមិនទៅណាដែរ។ អ្នករៀបការច្រើនតែមានការមិនចុះសម្រុងគ្នា អាចនឹងមានវត្តមានអ្នកទីបីចូលមកជ្រៀតជ្រែកជីវិតគូរបស់អ្នក។
២. កើតក្នុងឆ្នាំ នាគ
ឆ្នាំនេះ អ្នកប្រកបរបររកស៊ីជួញដូរ នាគត្រូវប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង។ ងាយនឹងត្រូវរងគ្រោះដោយមនុស្សតូចតាចនៅតាមផ្លូវ។
ចំណែករឿងស្នេហា អ្នកនៅលីវត្រូវគិតឱ្យបានច្បាស់មុននឹងចាប់ផ្ដើមជីវិតគូ កុំប្រញាប់ប្រញាល់ពេក បើមិនដូច្នេះទេស្នេហានឹងពិបាកថែរក្សាឱ្យឋិតថេរណាស់។
គូស្នេហ៍ងាយនឹងមានជម្លោះ ដោយសារការយល់ឃើញមិនចុះសម្រុងគ្នា។ សម្ពាធជីវិតធ្វើឱ្យភាគីទាំងសងខាងកើតមានផ្លូវចិត្ត មិនចេះអធ្យាស្រ័យគ្នា ចែករំលែកឱ្យគ្នាទៅវិញទៅមក។ ប្រសិនបើអ្នកមិនរកវិធីផ្សះផ្សាវាទេ នោះវាងាយស្រួលណាស់ក្នុងការបំបែក។
សុខភាពនាគមានលំនឹង មិនគួរឱ្យព្រួយបារម្ភប៉ុន្មានទេ តែត្រូវប្រយ័ត្នចំពោះជំងឺតាមរដូវដូចជា ផ្ដាសាយ ឈឺក្បាល ឈឺសន្លាក់…។
៣. កើតក្នុងឆ្នាំ ស្វា
ឆ្នាំ ២០២២ ត្រូវបានគេព្យាករណ៍ថា នឹងនាំមកនូវបញ្ហា និងការលំបាកជាច្រើនដល់អ្នកកើតឆ្នាំស្វា។ ក្នុងអំឡុងពេលនេះ អ្នកអាចនឹងមានអ្នកតាមយាយីរំខានច្រើន។ វាសនានឹងត្រូវចេះខ្លួនឯង ដើម្បីជម្នះអន្ទាក់ដែលមនុស្សអាក្រក់បានកំណត់។
អ្នកដែលមានប្រាក់ខែត្រូវយកចិត្តទុកដាក់លើការងាររបស់ខ្លួន ចៀសវាងការធ្វេសប្រហែស ធ្វើកំហុសដែលមិនចាំបាច់។ អ្នកប្រកបរបររកស៊ីជួញដូរត្រូវយកចិត្តទុកដាក់ការពារជនខិលខូចវាយប្រហារពីក្រោយ។
មនុស្សកើតក្នុងឆ្នាំស្វា ងាយនឹងបាត់បង់ឱកាសក្លាយជាអ្នកមានដោយងាយ ព្រោះពួកគេតែងតែពន្យារពេល និងស្ទាក់ស្ទើរ។ ការចំណាយក៏បង្ហាញពីការកើនឡើងដែរ បើទោះបីជាប្រាក់ឈ្នួល និងការប្រាក់មិនច្រើនក៏ដោយ។ ប្រសិនបើអ្នកមិនគ្រប់គ្រងខ្លួនឯងទេ លទ្ធភាពនៃការខ្ចីប្រាក់ និងមិនមានប្រាក់គ្រប់គ្រាន់ក្នុងការចំណាយគឺមានទំហំធំណាស់។
បើនិយាយពីស្នេហាវិញ គឺនៅតែពិបាកសម្រាប់អ្នកនៅលីវក្នុងការស្វែងរកគូ។ ប្ដីប្រពន្ធច្រើនតែយល់ខុស និងឈ្លោះប្រកែកគ្នា។ ប្ដីប្រពន្ធគួរទប់ចិត្ត ក្រែងអ្នករាល់គ្នាទៅតាមផ្លូវបែកគ្នា៕
ប្រភព ៖ Phunutoday / Knongsrok