គ្រូហោរាសាស្ត្របានឱ្យដឹងថា ក្នុងខែធ្នូ ខាងមុខ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានសំណាងខ្លាំងទាំងរឿងស្នេហា ការងារ និងលុយកាក់ផងដែរ។ ដូច្នេះហើយ កុំភ្លេចចំហថង់ប្រាក់ ទទួលយកលាភសំណាងរបស់អ្នក។
១. ឆ្នាំមមែ
អ្នកដែលកើតក្នុងឆ្នាំពពែ តែងតែមានចិត្តស្លូតបូត និងចិត្តល្អ ដូច្នេះហើយ បានជាគេមានអ្នកស្រលាញ់រាប់អានច្រើន តែងមានសំណាង និងមានមនុស្សខ្ពង់ខ្ពស់ជួយជ្រោមជ្រែងទៀតផង។ បើធៀបនឹងឆ្នាំដទៃ អ្នកដែលកើតក្នុងឆ្នាំមមែ ជួបរឿងលំបាក និងឧបសគ្គ ហើយមានមនុស្សចេញមុខមកជួយ និងមើលថែភ្លាមៗ។
ក្នុងពេលខាងមុខនេះ ឆ្នាំពពែនឹងមានឱកាសទទួលបានលាភសំណាង និងលុយកាក់ដូចទឹកបាក់ទំនប់។ ជាពិសេសសម្រាប់អ្នកដែលធ្វើអាជីវកម្ម នឹងឆាប់ទទួលបានកិច្ចសន្យាធំ ឬចំណូលកើនឡើងភ្លាមៗ។ សុខភាពអ្នកកើតឆ្នាំពពែក៏នឹងប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងពេលខាងមុខនេះ។ អ្នកកើតឆ្នាំពពែ មិនគួររំលងឱកាសនេះម្តងក្នុងមួយជីវិតឡើយ ដើម្បីបង្កើតអនាគតដ៏ប្រសើររបស់អ្នក។
២. ឆ្នាំថោះ
អ្នកកើតឆ្នាំទន្សាយ គឺជាមនុស្សឧស្សាហ៍ព្យាយាម។ មិនថាជីវិតប្រែប្រួលយ៉ាងណា ក៏ពួកគេនៅតែរក្សាភាពខ្ជាប់ខ្ជួន បេះដូងមួយដើរទៅមុខ ដូច្នេះជីវិតតែងតែពោរពេញដោយសំណាង។
ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនៃខែធ្នូ ទន្សាយនឹងត្រូវបានការពារដោយព្រះនៃទ្រព្យសម្បត្តិ កិត្តិនាម និងសំណាងរបស់ពួកគេនឹងកើនឡើងដូចខ្លែងនៅក្នុងខ្យល់ រាល់ការលំបាក និងឧបសគ្គនានានឹងអាចយកឈ្នះបានយ៉ាងងាយ។ វាអាចនិយាយបានថា ទាំងអាជីព និងសុខភាព នឹងមានភាពល្អប្រសើរទាំងព្រម។
អ្នកកើតឆ្នាំទន្សាយ គួរតែឆ្លៀតពេលនេះដើម្បីបង្កើតអនាគតដ៏ប្រសើរ។ ជាពិសេសសម្រាប់អ្នកនៅលីវ នេះជាឱកាសរបស់អ្នកក្នុងការស្វែងរកដៃគូស្នេហារបស់អ្នក។ ចុងឆ្នាំនេះនឹងមានប្រផ្នូលល្អចូលក្នុងផ្ទះអ្នកជាក់ជាមិនខាន។
៣. នាំម្សាញ់
អ្នកដែលកើតឆ្នាំម្សាញ់ គឺជាមនុស្សដែលមានភាពវៃឆ្លាត មានទេពកោសល្យ ដែលតែងតែចេះស្វែងរកឱកាសល្អៗជុំវិញខ្លួន ទើបអាចសាងជីវិតពេញបរិបូរណ៍ និងរុងរឿងដោយខ្លួនឯងបាន។ បើប្រៀបធៀបជាមួយឆ្នាំដទៃ ឆ្នាំម្សាញ់ គឺជាមនុស្សដែលមានឆន្ទៈក្នុងការផ្តួចផ្តើមគំនិត ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមនានា ដើម្បីរកវិធីដើម្បីបន្ទាបខ្លួន។
អ្នកដែលកើតឆ្នាំម្សាញ់ ក៏ជាមនុស្សដែលមានមហិច្ឆតាខ្ពស់ ចង់សាងជីវិតពេញបរិបូរណ៍ សម្រាប់គ្រួសារដែរ បើមិនក្លាយជាអ្នកមានទេ យ៉ាងហោចណាស់ ត្រូវតែមានលុយកាក់ និងទ្រព្យសម្បត្តិច្រើន ថែរក្សាសុខុមាលភាពគ្រួសារ។
នៅព្រឹកដំបូងនៃខែធ្នូ ក្នុងប្រតិទិនសុរិយគតិ ជីវិតអ្នកកើតឆ្នាំម្សាញ់ មានការផ្លាស់ប្តូរជាវិជ្ជមានច្រើនពីការងារ សំណាងដល់ជីវិតស្នេហាក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។ ពេលវេលានេះ សំណាងអាក្រក់ទាំងអស់នឹងកន្លងផុតទៅ ទោះលំបាកយ៉ាងណា ក៏អ្នកអាចស្វែងរកឱកាសផ្លាស់ប្តូរជីវិតរបស់អ្នកបានដែរ៕
(*) ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok