អ្នកជំនាញហុងស៊ុយបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ អ្នកកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះនឹងទទួលបានលាភសំណាងច្រើនជាងគេ រយ់ពេលដល់ទៅ៥ឆ្នាំជាប់គ្នា ដូច្នេះ អ្នកគួរតែក្ដោបក្ដាប់ និងប្រើពេលវេលាទាំងនេះឱ្យបានល្អ ដើម្បីដុះខាត់ និងអភិវឌ្ឍន៍ ក៏ដូចជាប្រមូលទ្រព្យឱ្យបានច្រើនតាមដែលអាចធ្វើទោបាន។
១. ឆ្នាំរកា
អ្នកកើតក្នុងឆ្នាំរកា គឺជាមនុស្សឆ្លាត និងមានធនធានច្រើន។ បើនិយាយពីសំណាងវិញ មនុស្សដែលកើតក្នុងឆ្នាំនេះ កើតមកមានទេពកោសល្យសម្រាប់ភាពរុងរឿង ដែលមានន័យថា ជាអ្នកមានប្រាក់ចំណូលបន្ទាប់បន្សំ។
ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ នៅពេលដែលជួបមនុស្សថ្លៃថ្នូរ ដើម្បីណែនាំផ្លូវ មនុស្សដែលកើតឆ្នាំនេះ នឹងដឹងពីរបៀបវិនិយោគ និងធ្វើអាជីវកម្ម ដើម្បីនាំមកនូវប្រាក់ចំណេញ និងប្រាក់ចំណូលយ៉ាងច្រើន។ នេះជួយសត្វនេះឱ្យឆាប់មានជីវិតពេញលេញ និងសម្បូរសប្បាយ។
២. ឆ្នាំមមីរ
អ្នកដែលកើតឆ្នាំសេះ គឺជាមនុស្សទៀងត្រង់ ចិត្តល្អ ហើយតែងតែខិតខំធ្វើជាអ្នកដឹកនាំក្នុងវិស័យដែលគេកំពុងតែគ្រប់គ្រង។
មិនតែប៉ុណ្ណោះ មនុស្សដែលកើតក្នុងឆ្នាំនេះ ក៏មានចិត្តចង់ជួយមិត្តយ៉ាងស្វាហាប់ផងដែរ ទើបពួកគេរមែងទទួលបានការស្រលាញ់ និងទទួលបានពរជ័យជាច្រើនត្រឡប់មកវិញ។
ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ មិត្តភក្តិ គឺជាអ្នកជំនាញដែលនាំមកនូវព័ត៌មានជាច្រើនដែលមានប្រយោជន៍សម្រាប់ការលើកកម្ពស់ការងារ ក៏ដូចជារកប្រាក់ចំណូលបានច្រើន។
ដរាបណាអ្នកកើតឆ្នាំមមីរ មិនបោះបង់ពាក់កណ្តាលផ្លូវ ហើយបន្តការប្រឹងប្រែង នោះពួកគេប្រាកដជាមានឱកាសកាន់តែច្រើន ដើម្បីក្លាយជាអ្នកមាន និងរកលុយចូលឆ្នាំសកល។
៣. ឆ្នាំរោង
អ្នកដែលកើតក្នុងឆ្នាំរោង មានជោគវាសនារាសីល្អប្រពៃ កើតមកជាមួយនឹងពរជ័យពីឋានសួគ៌ ជួបតែសំណាងមិនចេះចប់។
ចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦ ដោយការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន និងសំណាងល្អ មនុស្សដែលកើតឆ្នាំនាគ អាចទាក់ទាញគម្រោងវិនិយោគជាច្រើនដែលនាំមកនូវប្រាក់ច្រើនយ៉ាងរហ័ស។
ជាទូទៅ រាសីនាគក្នុងឆ្នាំខាងមុខនឹងល្អប្រសើរណាស់ គ្រាន់តែប្រឹងប្រែងឱ្យអស់លទ្ធភាពដែលមាន ទើបអ្នកអាចទទួលបានសំណាងកាន់តែច្រើន៕
*ព័ត៌មាននៅក្នុងអត្ថបទនេះគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok