តាមហោរាសាស្ត្រ អ្នកដែលកើតក្នុងឆ្នាំ ៤ ខាងក្រោមនេះ អាចនាំលាភសំណាង និងទាក់ទាញទ្រព្យសម្បត្តិ ហុងស៊ុយល្អចូលក្នុងផ្ទះ មកឱ្យគ្រួសារ។ តោះ! យើងទៅមើលទាំងអស់គ្នា តើក្នុងផ្ទះអ្នក មានអ្នកកើតឆ្នាំទាំង៤នេះទេ។
១. ឆ្នាំកុរ
អ្នកកើតឆ្នាំជ្រូក ជាមនុស្សដែលនាំលាភពីកំណើត។ ពួកគេមានសុទិដ្ឋិនិយម ងាយយល់ រួសរាយរាក់ទាក់ និងតែងតែត្រៀមខ្លួនជួយអ្នកដទៃជានិច្ច។ អំពើល្អដែលគេបានធ្វើនឹងប្រមូលពរជ័យសម្រាប់គ្រួសារទាំងមូល ជួយទាក់ទាញថាមពលវិជ្ជមានចូលផ្ទះ។
អ្នកកើតឆ្នាំកុរ សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ រាសីខ្ពស់ត្រដែត ក្នុងគ្រួសារដែលមានអ្នកកើតឆ្នាំជ្រូកនឹងមានភាពប្រសើរឡើងជាលំដាប់។ រាសីក្នុងគ្រួសារកាន់តែរលូន រាល់ការលំបាកទាំងឡាយក៏ត្រូវថមថយចុះច្រើនផងដែរ។ គ្រប់គ្នាកាន់តែមានភាពច្នៃប្រឌិត ចេះចាប់យកឱកាសដើម្បីរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាពិសេស អ្នកដែលធ្វើការក្នុងវិស័យជំនួញ អាចទទួលបានភាពជោគជ័យជាច្រើនតាមរយៈការតស៊ូ និងការខិតខំប្រឹងប្រែង។ អ្នកកើតឆ្នាំជ្រូក គឺជាកត្តាដ៏សំខាន់ ជាគ្រឹះដ៏រឹងមាំសម្រាប់ជួយឱ្យជោគជ័យនៅក្នុងគ្រួសារ។
២. ឆ្នាំជូត
អ្នកដែលកើតឆ្នាំជូត មានភាពឆ្លាតវៃ មានចិត្តរហ័សរហួន ឧស្សាហ៍ព្យាយាម និងមានទំនួលខុសត្រូវលើការងារដែលខ្លួនកំពុងធ្វើ។ ពួកគេជាមនុស្សចេះខ្វល់ខ្វាយ គិតរកគ្រួសារ ហើយក៏នាំពរជ័យដល់គេហដ្ឋានដែរ។ ភាពរហ័សរហួន ភាពបត់បែន និងសមត្ថភាពក្នុងការធ្វើសកម្មភាពក្នុងពេលវេលា និងទីកន្លែងត្រឹមត្រូវ ជួយអ្នកកើតឆ្នាំជូត នាំមកនូវការផ្លាស់ប្តូរជាច្រើនដល់អ្នកជុំវិញខ្លួន។
អ្នកកើតឆ្នាំជូត ជាមនុស្សចេះបត់បែន មានហេតុផល ហើយក៏មិនខ្លាចក្នុងការការផ្លាស់ប្តូរដែរ។ ពួកគេជឿថាភាពច្នៃប្រឌិត និងភាពបត់បែនរបស់ពួកគេ ធ្វើឱ្យអ្វីៗគួរឱ្យចាប់អារម្មណ៍ ជួយឱ្យពួកគេប្រមូលទ្រព្យសម្បត្តិកាន់តែច្រើន។ តាមហោរាសាស្ត្រ ក្នុងឆ្នាំ២០២២ អ្នកដែលកើតក្នុងឆ្នាំជូត នឹងក្លាយជាតារាសំណាងក្នុងគ្រួសារ ជួយឱ្យជីវភាពគ្រួសារឡើងថ្លៃ។
៣. ឆ្នាំម្សាញ់
អ្នកកើតឆ្នាំម្សាញ់ មាន IQ និង EQ ខ្ពស់។ ពួកគេអាចដោះស្រាយបញ្ហាគ្រួសារលំបាកបានគ្រប់ពេល។ ពួកគេគឺជាអ្នកថែរក្សាគ្រួសារទាំងមូល។
ហោរាសាស្ត្រនិយាយថា នៅឆ្នាំ ២០២២ មនុស្សដែលកើតក្នុងឆ្នាំពស់ មិនត្រឹមតែអាចបង្កើតទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងជួយសមាជិកគ្រួសាររបស់ពួកគេបង្កើតការផ្លាស់ប្តូរវិជ្ជមានផងដែរ។ ជាទូទៅឆ្នាំម្សាញ់ ស្វាគមន៍ឆ្នាំ ២០២២ ជួបតែសំណាងល្អ ដូចជាការងារអំណោយផល លុយកាក់ហូរចូលច្រើន និងគ្រួសារកក់ក្តៅ។
៤. ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំទន្សាយ ជាមនុស្សដែលមានភាពសុទិដ្ឋិនិយមខ្ពស់។ ពួកគេអាចនាំមកនូវអព្ភូតហេតុដ៏ល្អដល់គ្រួសារ។
ចូលដល់ឆ្នាំ ២០២២ ឆ្នាំទន្សាយមានឱកាសរកលុយបានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សដែលកើតក្នុងឆ្នាំនេះ ក៏ជួយឱ្យទ្រព្យសម្បត្តិគ្រួសារកាន់តែប្រសើរឡើងដែរ។ ការអភិវឌ្ឍន៍របស់ពួកគេមានឥទ្ធិពលកាន់តែខ្លាំងលើអ្នក ដែលនៅជុំវិញពួកគេ។ ឆ្នាំទន្សាយនឹងសាយភាយអារម្មណ៍វិជ្ជមានដល់សមាជិកផ្សេងទៀត ជួយពួកគេឱ្យរួចផុតពីការលំបាកហើយឆាប់សម្រេចគោលដៅរបស់ពួកគេ៕
* ព័ត៌មានសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok