យោងតាមការទស្សន៍ទាយរបស់ហោរាសាស្ត្រ បានព្រមានថា នៅឆ្នាំ២០២២ ចំពោះអ្នកដែលកើតក្នុងឆ្នាំទាំង៤នេះ នឹងប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាច្រើនក្នុងជីវិត មិនថាវាធ្វើអ្វីក៏ដោយ ទាមទារឱ្យអ្នកអត់ធ្មត់ សង្កត់ចិត្តឱ្យបានខ្ពស់ ទើបអាចប្រែពីគ្រោះទៅជាលាភ និងពង្វាងរឿងអាក្រក់ៗបានខ្លះ។
១. ឆ្នាំ ខាល
ចំពោះអ្នកកើតក្នុងឆ្នាំខាល ចូលដល់ឆ្នាំ ២០២២ នេះ រាសីអ្នកស្រុតចុះឥតឈប់ឈរ សំណាងអាក្រក់នៅជាប់ខ្លួន អ្នកនឹងត្រូវជួបឧបសគ្គក្នុងកិច្ចការងារផ្សេងៗ ប្រឈមនឹងការបរាជ័យក៏ច្រើនដែរ។
ជាពិសេសក្នុងការងារ អ្នកអាចនឹងជួបមនុស្សដែលតាមចាក់ពីក្រោយខ្នង ប្រើល្បិចធ្វើបាប រារាំងអ្នក ថែមទាំងបង្កការយល់ច្រលំ ធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់អ្នកធ្លាក់ចុះគួរឱ្យបារម្ភ។
បើមិនប្រយ័ត្នទេ អ្នកកើតឆ្នាំខ្លា អាចធ្លាក់ក្នុងភាពអត់ការងារធ្វើយ៉ាងងាយ។ ការផ្លាស់ប្តូរការងារមិនល្អ ក៏ជាមូលហេតុនៃការកាត់បន្ថយប្រាក់ចំណូល និងបាត់បង់ប្រាក់ផងដែរ។
២. ឆ្នាំរោង
ហោរាសាស្ត្របានឱ្យដឹងថា ឆ្នាំ ២០២២ នេះ ឆ្នាំរោងគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ រាសីរបស់អ្នកនឹងជួបការលំបាកខ្លាំង មិនអំណោយផលដូចការចង់បាននោះឡើយ។
បើនិយាយពីអាជីពវិញ អ្នកតែងតែយល់ថា ភាពឧស្សាហ៍ព្យាយាមខ្លាំង រវល់ជាមួយរឿងច្រើន ប៉ុន្តែលទ្ធផលមិនសូវល្អដូចខ្លួនឯងទេ គឺត្រួតត្រាច្រើន។ ជាពិសេសក្នុងឆ្នាំនេះ ដោយសារជោគវាសនាឆ្នាំនាគ មានតារាកាចច្រើនតាមមក ទើបងាយជួបគ្រោះមហន្តរាយផ្សេងៗ។
ហោរាសាស្ត្រឆ្នាំ ២០២២ មានពេលដែលផ្កាយឈ្លានពានចូលមកជួបគ្នា អ្នកនឹងមានបញ្ហាជានិច្ចក្នុងការងារ ងាយនឹងជួបគ្រោះមហន្តរាយណាស់។ ជាពិសេស ក្នុងអំឡុងពេលនេះ ជួបឧបសគ្គ មនុស្សតូចតាចតាមរំខាន បង្កើនបញ្ហា អ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងកិច្ចការអ្វីក៏ដោយ ហើយត្រូវមានផែនការទប់ទល់នឹងភាពមិនច្បាស់លាស់។
ចំណែកផ្លូវអាជីពវិញមានការប្រែប្រួលខ្លាំងគួរសម មានផលចំណេញច្រើន តែក៏ខាតច្រើន ហើយសម្ពាធសេដ្ឋកិច្ចក៏ខ្លាំងជាងឆ្នាំមុនផងដែរ។ ដូច្នេះអ្នកកើតឆ្នាំរោង គួរពិចារណាឱ្យបានល្អិតល្អន់ និងរៀបចំផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ ដើម្បីចៀសវាងការខាតបង់ទ្រព្យសម្បត្តិកាន់តែធ្ងន់ធ្ងរ។
៣. នាំម្សាញ់
រាសីរបស់អ្នកកើតឆ្នាំម្សាញ់ ២០២២ មិនអំណោយផលទេ ដោយសាររាសីថៃដូចគ្នា។ ជាពិសេស ការងាររបស់អ្នក មិនមានការរីកចម្រើនជាវិជ្ជមាននោះឡើយ ទោះបីជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក៏ដោយ ក៏អ្វីៗនៅតែមិនរលូនដូចដែលអ្នកចង់បានដែរ។
មិនត្រឹមតែប៉ុណ្ណោះ នៅពេលបំពេញការងារ អ្នកក៏នឹងជួបប្រទះនឹងបញ្ហាជាច្រើន ដែលនឹកស្មានមិនដល់ ដែលបើមិនដោះស្រាយបានលឿន អាចបង្កជាផលវិបាកធ្ងន់ធ្ងរ។
ដូច្នេះហើយ អ្នកដែលកើតឆ្នាំម្សាញ់ ក៏ប្រឈមនឹងសម្ពាធហិរញ្ញវត្ថុច្រើន ប្រាក់ចំណូលពិបាក លុយកាក់ខ្ជះខ្ជាយ ងាយធ្លាក់ក្នុងភាពក្រីក្រ។ ដូច្នេះហើយ អ្នកត្រូវចេះអត់ធ្មត់ ទប់លំនឹង និងរៀបចំបែបផែនក្នុងជីវិតឱ្យបានត្រឹមត្រូវ។
៤. ឆ្នាំថោះ
នៅឆ្នាំ ២០២២ អ្នកដែលកើតក្នុងឆ្នាំទន្សាយ នឹងជួបការលំបាកជាច្រើន ព្រោះគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងណាស់។ អ្នកគួរប្រយ័ត្នក្នុងការនិយាយ កុំប្រញាប់និយាយមិនរើសអើង ទើបអ្នកតូចឆ្លៀតឱកាសដាក់របស់ដែលធ្វើឱ្យមនុស្សកើតឆ្នាំទន្សាយ ជួបរឿងបរាជ័យក្នុងការងារ។
ចំណុចខាងលើមិនអំណោយផលដល់ការអភិវឌ្ឍការងារ និងចំណូលរបស់អ្នកកើតឆ្នាំទន្សាយឡើយ។ អ្នកគួរតែមានការបម្រុងទុកហិរញ្ញវត្ថុសម្រាប់ស្ថានភាពដែលកើតឡើងក្នុងជីវិត៕
ប្រភព ៖ Phunutoday / KNongsrok