ក្នុងចំណោមឆ្នាំទាំង១២ ចំពោះមនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ ត្រូវបានគេដឹងថា ជាមនុស្សដែលមានបុណ្យវាសនាខ្ពស់ មានសំណាងល្អ នាំលាភមកឱ្យក្រុមគ្រួសារតាំងពីកើតមកម្ល៉េះ។ មនុស្សស្រីទាំងនេះ កើតមកគឺមានទេវតាតាមថែរក្សាគ្រប់ពេលវេលា មានទាំងទេវតាទ្រព្យ ទេវតាសំណាង និងសុភមង្គល តាមឃុំគ្រងពួកគេ មិនឱ្យជួបទុក្ខលំបាក វេទនា ក៏មិនឱ្យអ្នកណាធ្វើបាបពួកគេបានដែរ។
១. ឆ្នាំ មមីរ
មនុស្សស្រីដែលកើតឆ្នាំមមីរ មានបុគ្គលិកលក្ខណៈរីករាយ និងចង់បានសេរីភាព នាងក៏មិនមែនជាមនុស្សគិតច្រើន ឬរក្សាគំនិតទាំងអស់នៅក្នុងចិត្តរបស់នាងដែរ។ គ្រប់ពេលវេលា នាងមានអាកប្បកិរិយាវិជ្ជមាន និងសុទិដ្ឋិនិយម ដែលធ្វើឱ្យមនុស្សគ្រប់គ្នានៅជុំវិញនាងមានអារម្មណ៍ល្អទៅតាមនាងដែរ។
ជាងនេះទៅទៀត មនុស្សស្រីដែលកើតឆ្នាំនេះ ភាគច្រើនគឺជាមនុស្សដែលមានចំណង់ខ្លាំង។ ពួកគេតែងតែមានភាពរឹងមាំមិនចេះចប់ ហើយមានភាពវិជ្ជមានចំពោះអ្វីៗទាំងអស់ មិនថាតូចឬធំនោះឡើយ។
ដូច្នេះដំបូងបុរសៗប្រហែលជាមានអារម្មណ៍ថា មនុស្សស្រីបែបនេះមិនសូវរជើបរំជួលចិត្តទេ ក៨មិនងាយនឹងអាចគ្រប់គ្រងពួកនាងបានដែរ។ ប៉ុន្តែកាលណាពួកគេប្រាស្រ័យទាក់ទងជាមួយនារីនេះយូរទៅ ពួកគេកាន់តែទាក់ទាញចំពោះបុគ្គលិកលក្ខណៈ និងចរិតសុភាពរាបសាររបស់នាង។
ក្រោយពេលរៀបការរួច មនុស្សស្រីទាំងនេះកាន់តែបង្ហាញសម្រស់កាន់តែស្អាត ថែមទាំងជួយស្វាមីបង្រៀនកូនៗ ផ្ដល់សុភមង្គលដល់គ្រួសារកាន់តែច្រើន។ ស្ត្រីកាន់តែចាស់កាន់តែទទួលបានពរជ័យ នាំសំណាងដល់ក្រុមគ្រួសារទ្វេដង។
២. ឆ្នាំ ថោះ
មនុស្សស្រីដែលកើតក្នុងឆ្នាំទន្សាយ ចេះរស់នៅ និងប្រព្រឹត្តជាមួយអ្នកជុំវិញខ្លួនយ៉ាងគាប់គួរ មានចរិតស្លូតបូត រីករាយ និងស្មោះត្រង់។ ពួកគេក៏រស់នៅដោយសមហេតុផលណាស់ មិនងាយនឹងខឹងអ្នកណាផ្ដាសឡើយ។
ដោយសារកត្តាទាំងនេះហើយ ទើបអ្នកកើតឆ្នាំថោះ រស់នៅប្រកបដោយសុភមង្គល មិនខ្វះទេ លាភសំណាង តែងតែទទួលបានជំនួយ ទើបធ្វើឱ្យជីវិតមានលំនឹង និងមានទ្រព្យសម្បត្តិហូរហៀរ។ បន្ទាប់ពីការខិតខំប្រឹងប្រែងជាច្រើន មនុស្សវ័យកណ្តាលនឹងមានជីវភាពធូរធារ និងសម្រេចបានច្រើនជាងមនុស្ស។
៣. ឆ្នាំ កុរ
ស្ត្រីដែលកើតក្នុងឆ្នាំជ្រូក មានភាពឆ្លាតវៃ រហ័សរហួន ចេះបត់បែន និងចេះសម្របខ្លួនខ្លាំង។ ពួកគេជាអ្នកដែលអាចចេញទៅធ្វើការ និងចូលផ្ទះបាយបានដោយមិនមានអ្វីពិបាកនោះទេ។ ស្ត្រីកើតឆ្នាំជ្រូក មានរាសីល្អ នាំលាភសំណាងច្រើនដល់ក្រុមគ្រួសារ ។
ពេលរៀបការជាមួយស្ត្រីកើតឆ្នាំជ្រូក បុរសអាចប្រកបរបររកស៊ីជួញដូរបានដោយក្តីសុខ ព្រោះនៅផ្ទះអ្វីៗត្រូវរៀបចំក្រោមដៃប្រពន្ធ។ ស្ត្រីកើតឆ្នាំជ្រូកក៏អាចចូលរួមចំណែកយ៉ាងខ្លាំងដល់ជោគជ័យការងារប្តីដែរ។ កូនៗរបស់ពួកគេ នឹងត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងដោយបុគ្គលិកលក្ខណៈរបស់ម្តាយ ហើយបន្តិចម្តងក្លាយជាមនុស្សដែលល្អឥតខ្ចោះ និងមោទនភាពនៃគ្រួសារទាំងមូល។
៤. ឆ្នាំ ខាល
មនុស្សស្រីដែលកើតក្នុងឆ្នាំខ្លា មានលាភសំណាងច្រើន ហើយតែងតែមានសុទិដ្ឋិនិយម និងវិជ្ជមាន ដូច្នេះហើយពួកគេតែងតែមានសន្តិភាព និងអំណោយផលពេញមួយជីវិត។ ពេលដែលវាសនាជួបបញ្ហាតែងតែមានសុភាពបុរសមកជួយ។
ប្រសិនបើបើអ្នកចេះទាញយកប្រយោជន៍ពីអ្វីដែលខ្លួនមាន នោះនៅពេលដែលពួកគេចូលវ័យកណ្តាល ពួកគេនឹងមានជំហានទៅមុខយ៉ាងធំក្នុងអាជីពរបស់ពួកគេ ដោយជោគជ័យលើសពីការរំពឹងទុក។ សម្រាប់អ្នកដែលចង់រស់នៅដោយសុខស្រួល និងមានសុភមង្គល អ្នកនឹងមានជីវិតដ៏សុខសាន្ត និងសន្តិភាព៕
* ព័ត៌មានគឺសម្រាប់តែឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok