ស្ត្រីល្អ ប្រពន្ធល្អ គឺជាកត្តាសំខាន់ដែលកំណត់ថាគ្រួសារមានសុភមង្គលឬអត់? តែយ៉ាងណាមិញ ចំពោះមនុស្សស្រី ដែលមានលក្ខណៈទាំង៤ខាងក្រោមនេះ ច្រើនតែរៀបការខុស រើសប៉ះចំមនុស្សមិនល្អ ក្រ លំបាក ប្ដីមិនសូវជាសមប្រកបឡើយ។
១. ភ្នែកធំ ច្រមុះតូច
តាមនរវិទ្យា ច្រមុះរបស់ស្ត្រីជាតារានៃជោគវាសនារបស់នាង ជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងសំណាងក្នុងអាជីពរបស់ស្វាមី។ ហើយប្រសិនបើស្ត្រីមានច្រមុះតូច ច្បាស់ណាស់ផ្លូវអាជីពរបស់ស្វាមីនាងក៏នឹងជួបឧបសគ្គជាច្រើនដែរ។
សម្រាប់ស្ត្រីដែលមានច្រមុះសំប៉ែត គឺគ្មានឋានៈក្នុងផ្ទះសូម្បីបន្តិច។ មិនដែលទទួលបានការស្រឡាញ់ និងការថ្នាក់ថ្នមពីប្ដីឡើយ។
២. ថ្ពាល់ខ្ពស់
មនុស្សបុរាណធ្លាប់និយាយថា ៖ «ស្ត្រីដែលមានថ្ពាល់ខ្ពស់មិនមានហុងស៊ុយល្អលើយ» ។ ឆ្អឹងថ្ពាល់គឺជាលក្ខណៈសម្គាល់ដំបូងបង្អស់។ ស្ត្រីមានថ្ពាល់ខ្ពស់ គឺជាមនុស្សចិត្តដាច់ ឃោរឃៅ និងចិត្តអាក្រក់។ គេមិនខ្វល់ពីយោបល់គ្រួសារទេ ដឹងតែធ្វើបាបប្តីគ្រប់ពេល។
៣. បបូរមាត់ខាងលើមានស្នាមជ្រីវជ្រួញ
ទីតាំងបបូរមាត់ខាងលើ គឺជាតំណាងនៃភាពមានកូន និងផ្លូវរបស់កុមារ។ ប្រសិនបើស្ត្រីមានបន្ទាត់និងស្នាមជ្រួញនៅទីនោះ សមត្ថភាពរបស់ស្ត្រីក្នុងការសម្រាលកូនគឺខ្សោយណាស់ កូនមិនជោគជ័យហើយក៏សំណាងមិនល្អដែរ។
បើនៅកណ្តាលមានស្នាមជ្រីវជ្រួញយូរមកហើយ នោះសំណាងរបស់កូននឹងក្រ កូនចៅមិនប្រឹងប្រែងទេ ពឹងលើឪពុកម្តាយមួយជីវិត។
៤. ត្របកភ្នែកធ្លាក់ចុះ
ស្ត្រីដែលមានត្របកភ្នែកស្រវាំង គឺមិនអំណោយផលខ្លាំងក្នុងជីវិតស្នេហារបស់នាងទេ។ តែងតែចង់រៀបការជាមួយអ្នកមាន ប៉ុន្តែនាងគ្មានសំណាងបានដៃគូជាអ្នកមានស្ដុកស្ដម្ភ ក៏មិនបានប្ដីល្អដែរ។ ប្រភេទនៃស្ត្រីដែលមានត្របកភ្នែកធ្លាក់ចុះ តែងតែប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃ ជីវិតគ្មានក្ដីសុខ ហើយក៏គ្មានសំណាងដែរ៕
ប្រភព ៖ Phunutoday / Knongsrok