យោងតាមហោរាសាស្ត្រឆ្នាំ២០២២ បានទស្សន៍ទាយឱ្យដឹងថា សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ នឹងទទួលបានលាភសំណាងពីឋានសួគ៌ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ។
ឆ្នាំ ២០២២ គឺជាឆ្នាំខ្លា ថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីនៃឆ្នាំខ្លាខាងមុខនេះ ត្រូវនឹងថ្ងៃទី ១ខែកុម្ភៈ ឆ្នាំ២០២២។ តាមការព្យាករណ៍ថា ក្នុងថ្ងៃចូលឆ្នាំខាងមុខនេះ គឺជាពេលវេលាសម្រាប់អ្នកកើតក្នុងឆ្នាំឆ្លូវ ឆ្នាំ ច និងឆ្នាំមមែ នឹងទទួលបានលាភសំណាង និងមានជីវភាពធូរធារ រុងរឿងខ្លាំង។
១. ឆ្នាំឆ្លូវ
អ្នកដែលកើតឆ្នាំឆ្លូវ តែងតែជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម មានធនធាន តស៊ូ ព្យាយាមដើម្បីជីវិតកាន់តែប្រសើរឡើង មិនត្រឹមតែសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងសម្រាប់សមាជិកគ្រួសាររបស់ពួកគេទៀតផង។
ចូលដល់ឆ្នាំខ្លា ឆ្នាំ២០២២ វនេះ សម្រាប់អ្នកកើតឆ្នាំឆ្លូវ នឹងមានលាភសំណាងល្អ អ្វីៗដំណើរការទៅដោយរលូន។ ជាពិសេសពីការបូជាតាមច័ន្ទគតិឱកាស និងសំណាងនឹងហូរចូលពួកគេ។
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ តែងតែមានភាពសកម្ម និងប្រឈមមុខខ្ពស់ ទើបជីវិតពួកគេនឹងទទួលបានលាភសំណាង និងការកោតសរសើរពីមនុស្សជុំវិញខ្លួន ហើយឆាប់សម្រេចបានតំណែង និងប្រាក់ខែតាមដែលពួកគេចង់បានថែមទៀតផង។
លើសពីនេះ ឆ្នាំឆ្លូវនេះក៏នាំមកនូវព័ត៌មានមានប្រយោជន៍ជាច្រើនអំពីអាជីវកម្មពីមិត្តភក្តិផងដែរ។ ដូច្នេះ គោអាចស្រាវជ្រាវអំពីការចាប់ផ្តើមអាជីវកម្ម និងធ្វើការដោយខ្លួនឯងបាននៅឆ្នាំនេះ២០២២។
២. ឆ្នាំ ច
អ្នកដែលកើតក្នុងឆ្នាំច ជាមនុស្សឧស្សាហ៍ព្យាយាម ឆ្លាត ចេះបត់បែន ស្មោះត្រង់ និងទទួលខុសត្រូវចំពោះការងារដែលខ្លួនកំពុងធ្វើ។ ដូច្នេះហើយ ពួកគេតែងតែត្រូវបានគេទុកចិត្ត និងស្រឡាញ់ពីអ្នកជុំវិញខ្លួន។
ការខិតខំប្រឹងប្រែងពីមុនរបស់អ្នកកើតឆ្នាំច នឹងទទួលបានផលល្អនៅពេលបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២២ ខាងមុខនេះ។
មិនត្រឹមតែមានឱកាសឈានទៅមុខយ៉ាងឆាប់រហ័សនោះទេ អ្នកកើតឆ្នាំចនេះក៏ទទួលបានប្រាក់ចំណូលច្រើនជាប្រាក់រង្វាន់គួរឱ្យចង់បាន។ លុយកាក់សម្បូរហូរហៀរ បុណ្យកុសល នឹងជួយឱ្យពួកគេសម្រេចគ្រប់កិច្ចការងារទាំងពួង ប្រាថ្នាអ្វីក៏បានសម្រេច ទាំងលុយកាក់ និងសុមង្គល ចូលមកទាំងព្រម។
៣. ឆ្នាំ មមែ
អ្នកដែលកើតក្នុងឆ្នាំមមែ មានចរិតស្លូតបូត រួសរាយរាក់ទាក់ តែងតែមានអាកប្បកិរិយា ប៉ិនប្រសប់ក្នុងទំនាក់ទំនង ទើបត្រូវបានមនុស្សជាច្រើនស្រលាញ់។ ចូលដល់ឆ្នាំខ្លានៅឆ្នាំ២០២២ ជាពិសេសចាប់ពីថ្ងៃចូលឆ្នាំទៅ ទំនាក់ទំនងល្អដែលមនុស្សកើតឆ្នាំនេះបានសាងពីមុនមក នឹងនាំមកនូវឱកាសជោគជ័យក្នុងជីវិត ការងារ និងប្រាក់ចំណូល វាសនាក៏រឹតតែល្អប្រសើរ ជីវិតចាប់ពីឆ្នាំ២០២២ទៅ នឹងមានតែភាពសម្បូរសប្បាយគ្រប់យ៉ាង៕
* ព័ត៌មានសម្រាប់ជាឯកសារយោងប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / knongsrok