តោះ! ជ្រើសរើសលេងកម្សាន្តទាំងអស់គ្នា ដើម្បីដឹងថា ក្នុងខែវិច្ឆិកានេះ តើអ្នកអាចមានស្នេហាដ៏ផ្អែមល្អែមដែរឬទេ?

មិនមែនឱ្យតែស្នេហា សុទ្ធតែផ្អែមល្អែមល្អូកល្អើននឹងគ្នានោះទេ បើយើងស្រលាញ់មនុស្សខុសនោះ ច្បាស់ណាស់អ្នកទាំងពីរប្រាកដជារងការឈឺចាប់ជាមិនខាន។ ឥឡូវនេះ តោះ!យើងមកធ្វើការជ្រើសលេងទាំងអស់គ្នា ដើម្បីធ្វើតេស្តចង់ដឹងថា ស្នេហារបស់អ្នកក្នុងខែថ្មីនេះ នឹងមានស្នេហាផ្អែមល្ហែមល្អូកល្អើនដែរទេ?

១. បើមើលឃើញមិត្តភក្តិចាស់ៗពីចម្ងាយ តើអ្នកទៅរាក់ទាក់មុនឬទេ?

អាចធ្វើជាមើលមិនឃើញ → ២ (ចូលទៅទី២)

ស្ទុះទៅរាក់ទាក់មុន → ៣ (ចូលទៅទី៣តែម្តង)

២. តើអ្នកយល់ថាស្នេហា ដែលអាចតស៊ូបានជាង១ឆ្នាំ អាចរាប់ថារឹងមាំដែរទេ?

បាទ/ចាស ពិតជាពូកែមែន → ៤ (ចូលទៅទី៤តែម្តង)

អត់ទេ ១ឆ្នាំតិចណាស់ →៣ (ចូលទៅទី៣)

Image_2021 10 27_122350

៣. ជាទូទៅអ្នកចូលគេងនៅម៉ោង១១ ឬនៅក្រោយម៉ោង១១?

មុនម៉ោង១១ →៤ (ចូលទៅទី៤)

ក្រោយម៉ោង១១ →៥ (ចូលទៅទី៥តែម្តង)

៤. ពេលចូលដល់រដូវក្តៅ ឬវស្សា តើអ្នកឧស្សាហ៍ទិញសម្លៀកបំពាក់ទេ?

ទិញ →៦ (ចូលទៅទី៦តែម្តង)

មិនទិញ →៦ (ចូលទៅទី៦)

៥. នៅទីកន្លែងដែលអ្នកមិនធ្លាប់ស្គាល់ តើអ្នកមានអារម្មណ៍រឹងខ្លួនដែរទេ?

អត់ទេ →A (មើលចម្លើយ Aតែម្តង)

យល់ថារឹងខ្លួន →៦ (ចូលទៅទី៦បន្តទៀត)

៦. អ្នកយល់ថាទំនាក់ទំនងអ្នកជាមួយឳពុកម្តាយយ៉ាងម៉េចដែរ?

មិនសូវជាល្អ →D (មើលចម្លើយ Dតែម្តង)

សិទ្និស្នាលគ្នាខ្លាំង→៧ (ចូលទៅទី៧បន្តទៀត)

144b426b692c32f73f81a0da75213f3e

៧. អ្នកជួយមិត្តរបស់អ្នកដែលកំពុងតាមស្រលាញ់Crushរបស់គេឬអត់?

ប្រាកដជាជួយ→B (មើលចម្លើយ B តែម្តង)

គួរតែមិនជួយទេ →C (មើលចម្លើយ C តែម្តង)

A. នៅខែ១១នេះអ្នកនឹងមានស្នេហាផ្អែមបំផុត

នៅក្នុងរឿងស្នេហា អ្នកជាមនុស្សដែលខ្នះខ្នែងម្នាក់ ព្រោះអ្នកយល់ថានិស្ស័យមួយនេះមិនមែនមានគ្រប់ពេលនោះទេ។ ដូច្នេះបើអ្នកជួបនឹងស្នេហាហើយ អ្នកមិនឱ្យរឿងនេះរំលងផុតឡើយ។ ទោះថ្ងៃក្រោយ នៅមិនដឹងថាអាចជួបមនុស្សនៅក្នុងសុបិនរបស់អ្នកក៏ដោយ តែការលះបង់របស់អ្នកចំពោះរឿងស្នេហានេះ អ្វីដែលប្តូរបានមកវិញនោះគឺគេត្រូវបានអ្នកយកបេះដូងគេបានសម្រេច នៅក្នុងខែ១១នេះ នឹងចាប់ផ្តើមបើកទំព័រស្នេហារបស់អ្នកហើយ អ្នកនឹងសើចបិទមាត់មិនជិតជារៀងរាល់ថ្ងៃ។

B. នៅក្នុងខែ១១នេះអ្នកប្រហែលជាអាចមានស្នេហាដ៏ផ្អែមល្អែម

អ្នកជាមនុស្សឆ្នើម និងពូកែម្នាក់ ដូច្នេះអ្នកមានមនុស្សជាច្រើនតាមស្រលាញ់ ពីមុនអ្នលមិនសូវរវីរវល់នឹងស្នេហាឡើយ យល់ថាការងារសំខាន់ជាង អាចចាំមានស្នេហាថ្ងៃក្រោយក៏បានដែរ ដូច្នេះអ្នកតែងតែបដិសេធចំពោះពួកគេ។ ប៉ុន្តែបច្ចុប្បន្នអ្នកមានការផ្លាស់ប្តូរគំនិតហើយ អ្នកយល់ថាមានស្នេហាមុនហើយរកស៊ីតាមក្រោយក៏ជារឿងល្អដែរ ដូច្នេះនៅក្នុងខែ១១នេះ អ្នកនឹងរីករាយទទួលយកមនុស្សដែលតាមស្រលាញ់អ្នក ហើយអ្នកចាប់ផ្តើមស្នេហាដ៏ផ្អែមល្ហែមនេះហើយ។

2a39cc7f09863ebebef23fd2f6e16f7d

C. នៅក្នុងខែ១១នេះឱកាសនៃការជួបនឹងស្នេហាផ្អែមល្អែម គឺមានតិចណាស់

អ្នកមិនសូវជាមនុស្សដែលងាយស្រួលរាប់អាននោះទេ ព្រោះអ្នកតែងតែមានទម្លាប់រិះគន់ដល់អ្នកដទៃ។ តាមពិតទៅ គឺអ្នកមានបំណងល្អទេ យល់ថាខ្លួនចាំបាច់ត្រូវលើកបញ្ហារបស់អ្នកដទៃឡើងមកកែតម្រូវ តែគេបែរជាមិនយល់ទៅវិញ បែរជាយល់ថាអ្នកនិយាយពាក្យធ្វើឱ្យគេឈឺចាប់។ ដូច្នេះមនុស្សនៅក្បែរខ្លួនអ្នកមិនមានច្រើនទេ មនុស្សដែលស្អប់អ្នកគឺស្អប់អ្នកខ្លាំងណាស់ ហើយអ្នកដែលចូលចិត្តអ្នកវិញក៏ចូលចិត្តខ្លាំងដែរ ព្រោះគេយល់ថាអ្នកជាមនុស្សសម្ដីត្រង់ ដោយសារតែអ្នកមានចរិតចង់ឈ្នះ ដូច្នេះនៅក្នុងខែ១១នេះ អ្នកពិបាកក្នុងការជួបនឹងស្នេហាផ្អែមល្អែមណាស់។

D. នៅក្នុងខែ១១នេះអ្នកពីបាកជួបនឹងស្នេហាផ្អែមល្អែមខ្លាំងណាស់

អ្នកជាមនុស្សដែលមិនសូវចូលចិត្តភាពអ៊ូអរទេ នៅក្នុងជីវិតរបស់អ្នកមិនសូវចូលចិត្តរាប់អានជាអ្នកគេឯងឡើយ។ ឱ្យតែពេលជួបនឹងមនុស្សមិនធ្លាប់ស្គាល់អ្នកតែងដើរគេចចេញ មិនរាក់ទាក់ដាក់គេឡើយ។ ដូច្នេះអ្នកដទៃពិបាកយល់ពីចិត្តរបស់អ្នកណាស់ និយាយចំពោះអ្នកវិញអ្នកមិនបានដឹងខ្លួនទាល់តែសោះ ហើយសំខាន់ជាងនេះ អ្នកក៏ចូលចិត្តជីវិតដែលនៅម្នាក់ឯងដែរ អ្នកតែងយល់ថានៅម្នាក់ឯងមានភាពងាយស្រួលជាង ដូច្នេះនៅក្នុងខែ១១នេះ អ្នកពិបាកនឹងមានស្នេហាដ៏ផ្អែមល្អែមណាស់៕

អត្ថបទ ៖ ក្នុងស្រុក