តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន មនុស្សតែងតែចង់ដឹងចង់ឃើញអំពីពិភពលោកដ៏ធំល្វឹងល្វើយ ហើយពួកគេមិនដែលបញ្ឈប់ការរុករកឡើយ។ នៅដើមសម័យបុរាណ មនុស្សជាច្រើនចាប់អារម្មណ៍លើបរិស្ថានធម្មជាតិ មនុស្ស និងភូមិសាស្ត្រ។
រហូតមកដល់ពេលនេះ កម្រិតផលិតកម្មរបស់មនុស្សត្រូវបានកែលម្អ ដូច្នេះពួកគេចង់ស្វែងយល់ពីភូមិសាស្ត្ររូបវន្តបន្ថែមទៀត។ ក្នុងអំឡុងសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិក និងសហភាពសូវៀតបានព្យាយាមអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍលើកិច្ចការគ្រប់វិស័យ ហើយពួកគេថែមទាំងបានចាប់ផ្តើមសិក្សាពីរចនាសម្ព័ន្ធរបស់ផែនដីទៀតផង។ គ្រានោះ សហភាពសូវៀតមានសក្ដានុពលខ្លាំង ធ្លាប់ប្រកាសថាចង់ជីកផែនដី ប៉ុន្តែស្រាប់តែឈប់នៅជម្រៅ 12263 ម៉ែត្រទៅវិញ តើមូលហេតុអ្វីទៅ? អ្នកដែលធ្លាប់ធ្វើរឿងនេះទីបំផុតគេបានបកស្រាយពីរឿងពិតមួយនេះ។
ក្នុងអំឡុងសង្គ្រាមត្រជាក់ សហភាពសូវៀត និងសហរដ្ឋអាមេរិកបានប្រកួតប្រជែងគ្នាក្នុងរូបរាងជាច្រើន ឧទាហរណ៍ ប្រសិនបើសហរដ្ឋអាមេរិកបានសាងសង់នាវាមុជទឹកនុយក្លេអ៊ែរថ្មី សហភាពសូវៀតត្រូវតែសាងសង់នាវាធំជាង និងខ្លាំងជាងនេះ ដើម្បីវ៉ាដាច់សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក បានសាកល្បងអាវុធនុយក្លេអ៊ែរដែលស្មើនឹង 10 លានតោននៃ TNT ហើយសហភាពសូវៀតត្រូវចូលរួមក្នុងសមរភូមិកាំភ្លើងធំ ដែលមានបរិមាណស្មើនឹង 50 លានតោននៃ TNT ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។
ការប្រកួតប្រជែងរវាងសហភាពសូវៀត និងសហរដ្ឋអាមេរិកត្រូវបានគេហៅថា ការប្រណាំងប្រជែងសព្វាវុធសង្គ្រាម។ ក្រៅពីបរិក្ខាសព្វាវុធ សហភាពសូវៀត និងសហរដ្ឋអាមេរិក ក៏ប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មផ្សេងទៀតផងដែរ ដូចជាការជីកកកាយផែនដី។
សហរដ្ឋអាមេរិកកំពុងធ្វើការខួងដីនៅអូក្លាហូម៉ា ហើយសហភាពសូវៀតបានដឹងអំពីផែនការនេះ អ្នកជំនាញ និងអ្នកភូគព្ភវិទូនៃអង្គការជាន់ខ្ពស់សូវៀតជឿថា ជនជាតិអាមេរិកកំពុងព្យាយាមរុករកអាថ៌កំបាំងនៃផែនដី ប្រសិនបើត្រូវបានជនជាតិអាមេរិករកឃើញមុន នោះតំបន់ជាច្រើនដែលមិនមានគំនូសតាងកប់ជ្រៅក្នុងដីជាកម្មសិទ្ធិរបស់ជនជាតិអាមេរិកហើយ។ អ្នកណាដឹងថាផែនដីខាងក្នុងជាអ្វី ប្រហែលជាមានកំណប់ដែលនឹកស្មានមិនដល់កប់នៅក្រោមនោះ។ បន្ទាប់ពីការពិចារណាយ៉ាងម៉ត់ចត់ សហភាពសូវៀតបានសម្រេចចិត្តចាប់ផ្តើមការប្រកួតប្រជែងជីកផែនដីជាមួយសហរដ្ឋអាមេរិក។ Bibi គឺជាមនុស្សដំបូងគេដែលបានជីកកកាយផែនដី និងស្វែងយល់ពីអាថ៌កំបាំងនៃពិភពខាងក្នុងរបស់ផែនដីដែលមិនធ្លាប់មាន។
យោងតាមការគណនារបស់អ្នកជំនាញសូវៀត ប្រសិនបើចង់ជីកដី គឺត្រូវខួងជម្រៅយ៉ាងហោចណាស់ 12000 គីឡូម៉ែត្រ។ គូប្រជែងរបស់សហភាពសូវៀត គឺសហរដ្ឋអាមេរិក បានឈានដល់ការសន្និដ្ឋានស្ទើរតែដូចគ្នា ប៉ុន្តែវាគួរឱ្យភ្ញាក់ផ្អើល នោះគឺជាសហរដ្ឋអាមេរិក និងសហភាពសូវៀតជឿថា ពួកគេមានសមត្ថភាពសម្រេចកិច្ចការមួយនេះ។ សហរដ្ឋអាមេរិកដែលចាប់ផ្តើមជីកដីយ៉ាងខ្លាំងខ្លានាពេលនោះ គឺជាមនុស្សដំបូងគេដែលដឹងថាខ្លួនមិនអាចជីកផែនដីដោយប្រើបច្ចេកវិទ្យាដែលមានស្រាប់ទាំងនេះទេ ហើយបន្ទាប់មកបានបញ្ចប់ផែនការដ៏ឆ្កួតមួយនេះ។ ទោះបីជាសហភាពសូវៀតដឹងថាសហរដ្ឋអាមេរិកបានឈប់ប្រតិបត្តិការរបស់ខ្លួនក៏ដោយ ក៏សូវៀតត្រូវតែធ្វើឱ្យបានល្អជាងសហរដ្ឋអាមេរិកដែរ ដូច្នេះក៏បានសម្រេចចិត្តបន្តជីកផែនដីបន្តទៀត។
តែនៅពេលដែលភាគីសូវៀតខួងដល់ជម្រៅ 12263 ម៉ែត្រ ពួកគេស្រាប់តែសម្រេចចិត្តមិនជីកជ្រៅជាងនេះទៀតទេ។ តាមពិតទៅ ពេលដែលជីកដល់ជម្រៅជ្រៅនេះ សីតុណ្ហភាពសម្បកផែនដីឡើងខ្ពស់រហូតដល់ 180 អង្សារសេ រាប់ទាំងកម្ដៅកកិតអំឡុងពេលខួង ការគណនាកំដៅកកិតអំឡុងពេលខួងបានលើសពីដែនកំណត់សមត្ថភាពរបស់ឧបករណ៍ជីកនៅពេលនោះ។ ឧបករណ៍ខួងដីរបស់សូវៀតមិនអាចបន្តបានទៀតឡើយ ព្រោះបើបន្តតទៅទៀតការខូចខាត និងចំណាយលើឧបករណ៍គឺចៀសមិនផុតឡើយ។
ទោះបីជាសហភាពសូវៀតបានប្រកាសថាខ្លួនបានបញ្ឈប់ផែនការនេះក៏ដោយ តែក៏មិនមែនបានន័យថា គេមិនបានទទួលសមទ្ធិផលអ្វីនោះឡើយ។ ព្រោះពេលនោះសហភាពសូវៀតបានប្រទះឃើញសារធាតុមាសដែលមានធាតុខ្ពស់មួយនៅសម្បកផែនដីជម្រៅ 9000ម៉ែត្រ ប៉ុន្តែបើចង់ជីកទៅយករ៉ែមាសនោះ គឺត្រូវចំណាយឧបករណ៍ និងធនធានជាច្រើន ជាពិសេសអាចនឹងប្រឈមមុខចំពោះការបំផ្លិចបំផ្លាញផែនដីយ៉ាងធ្ងន់ធ្ងរ ដូច្នេះរហូតមកដល់សព្វថ្ងៃនេះ ការរកឃើញរបស់សូវៀតមិនមានតម្លៃពិតប្រាកដណាមួយឡើយ៕
អត្ថបទ ៖ ក្នុងស្រុក