តាម​ក្បួន​ហុងស៊ុយ បើ​សុខៗ​ឃើញ​រឿង​មិន​ល្អ ៤ នេះ វា​ជា​ប្រផ្នូល​អាក្រក់​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន

តាម​ក្បួន​ហុងស៊ុយ គឺ​គេ​ជឿ​ខ្លាំង​ណាស់​លើ​ប្រផ្នូល​ ឬ​សញ្ញា​ព្រមាន​ចៃដន្យ​ណា​មួយ ដែល​សុខៗ​វា​កើត​ឡើង​ខុស​ទំនង។ ឧទាហរណ៍៖ ដូច​សុខៗ​រូបថត​អ្នក​ដែល​បាន​ចែកឋាន​ទៅ​រលំ ក្បែរ​អាសនៈ​មាន​ស្នាម​ជញ្ជាំង​ប្រេះ នោះ​សុទ្ធ​តែ​ជា​រឿង​មិន​ល្អ។

៤) គំនូរ​រូប​តាំង​ក្នុង​បន្ទប់​គេង​សុខៗ​ប្រេះ ឬ​បែក​បាក់

Tranh Treo Phòng Ngủ Sang Trọng đôi Công Và Hoa Mộc Lan Mã 1414

ក្នុង​បន្ទប់​គេង​របស់​អ្នក ជា​កន្លែង​ដែល​ស្តារ​ថាមពល​យើង​ត្រលប់​មក​វិញ​ជា​រៀងរាល់​ថ្ងៃ។ តាម​ក្បួន​ហុងស៊ុយ ប្រសិន​យើង​មាន​រូប​គំនូរ​តាំង​ក្នុង​បន្ទប់ ហើយ​សុខៗ​វា​បែរ​ជា​ខូច​ទ្រង់ទ្រាយ​ដើម ដោយ​មិន​មាន​មូលហេតុ​អ្វី​ដែល​អ្នក​ដឹង​នោះ វា​ដូច​ជា​ប្រផ្នូល​អាក្រក់​មួយ​អ៊ីចឹង​ដែរ ពោល​នៅ​ពេល​ខាង​មុខ អ្នក​អាច​ជា​នឹង​ជួប​រឿង​មិន​ល្អ។

៣) រូបថត​សាច់ញាតិ​ចែក​ឋាន ផ្អៀង​ឬ​ធ្លាក់

2

គ្រួសារ​នីមួយៗ​មាន​ទម្លាប់​គោរព ថ្វាយបង្គំ​ដូន​តា ហើយ​តែងតែ​មាន​បន្សល់​ទុក​នូវ​រូបថត​សាច់ញាតិ​ដែល​បាន​ចែកឋាន​ទៅ​ទុក​ខាង​ក្នុង​ផ្ទះ។ ប្រសិន​ថ្ងៃ​ណា​មួយ សុខៗ​រូប​ថត​នោះ​រលំ ផ្អៀង ធ្លាក់ សូម​ប្រញាប់​កែ​តម្រូវ​ឲ្យ​បាន​លឿន។

មួយ​ផ្សេង​ទៀត ប្រសិន​មាន​ដំណក់​ទឹក​ស្រក់​មក​លើ​រូប នោះ​ប្រៀប​ដូច​ជា​ទឹកភ្នែក​របស់​ពួក​គាត់​អ៊ីចឹង​ដែរ ដែល​បង្ហាញ​ពី​ប្រផ្នូល​មិន​ល្អ អាច​នាំ​គ្រោះ​មហន្តរាយ​ណា​មួយ ពាក់ព័ន្ធ​នឹង​បញ្ហា​អាជីព​ការងារ ការ​រកស៊ី ឬ​​បញ្ហា​សុខភាព​ជា​ដើម។

២) ប្រេះ​ជញ្ជាំង ក្បែរ​ទីតាំង​អាសនៈ

152024 DO BAN

ប្រសិន​នៅ​ក្បែរ​ទីតាំង​អាសនៈ យើង​សង្កេត​ឃើញ​ស្នាម​ប្រេះ​នៃ​ជញ្ជាំង​រំលេច​ចេញ​មក វា​ជា​ប្រផ្នូល​ដែល​ធ្វើ​ឲ្យ​ការងារ​ ការ​រកស៊ី​របស់​យើង ទទួល​បាន​ផល​មិន​ល្អ។ បើ​និយាយ​ពី​សុខភាព អ្នក​នៅ​ក្នុង​ផ្ទះ​អាច​នឹង​មាន​ជំងឺ​ដោយ​មិន​ដឹង​មុន​ណា​មួយ​កើត​ឡើង។

១) ឆ្មា​ខ្មៅ​ក្រវែល​ផ្ទះ

3

បែរ​ជា​ឆ្មា​សម្បុរ ៣ តាម​ក្បួន​គឺ​ល្អ តែ​បើ​ជា​ឆ្មា​ពណ៌​ខ្មៅ​ងងឹត ចេះ​តែ​ក្រវែល​ផ្ទះ មិន​ព្រម​ទៅ​ណា​សោះ​ នោះ​តាម​ក្បួន​វា​ដូច​ជា​ថាមពល​អវិជ្ជមាន ឬ​រឿង​មិន​ល្អ​កំពុង​បៀតបៀន​មក​កាន់​ជីវិត​របស់​យើង​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក