ជ្រើសរើសសន្លឹកកាតមួយសន្លឹក ដើម្បីដឹងថា តើអ្វីដែលជះឥទ្ធិពលខ្លាំងបំផុត ទៅលើខ្សែជីវិតរបស់អ្នក?
1. សន្លឹកកាតដំបូង
អ្នកគឺជាមនុស្សម្នាក់ដែលផ្តល់តម្លៃដល់គ្រួសារយ៉ាងខ្លាំង អ្នកចង់ឱ្យគ្រួសាររបស់អ្នកតែងតែមានភាពកក់ក្តៅ ភាពសុខដុម និងសុភមង្គល មនុស្សដែលមានឥទ្ធិពលធំបំផុតលើអ្នក គឺប្តី និងកូនរបស់អ្នក។ មិនថាជីវិតលំបាកប៉ុនណា ហត់នឿយប៉ុនណា គ្រាន់តែនៅជាមួយគ្រួសារអ្នក អ្នកនឹងមានអារម្មណ៍កក់ក្តៅ ផ្អែមល្ហែម និងសន្តិភាពពេញលេញហើយ។
2. សន្លឹកកាតទី 2
មនុស្សដែលមានឥទ្ធិពលធំបំផុតលើអ្នក គឺជាឪពុកម្តាយរបស់អ្នក។ ការបង្កើតបុគ្គលិកលក្ខណៈ និងទម្លាប់បច្ចុប្បន្នរបស់អ្នក គឺអរគុណចំពោះការបង្រៀនដ៏ជ្រាលជ្រៅរបស់ឪពុកម្តាយអ្នក។ ពួកគេតែងតែនៅជាមួយអ្នក បារម្ភពីអ្នក និងជួយអ្នកជម្នះរាល់ការលំបាកក្នុងជីវិត។ ឪពុកម្តាយ គឺជាការគាំទ្រខាងវិញ្ញាណដ៏ធំបំផុតសម្រាប់អ្នក ពួកគេក៏ជាពរជ័យដ៏ធំបំផុតនៅក្នុងជីវិតរបស់អ្នក។
3. សន្លឹកកាតទី 3
ជីវិតរបស់អ្នក គឺដូចជាដំណើរការកម្មវិធី ហើយអ្នកគ្រាន់តែកំពុងដំណើរការតែប៉ុណ្ណោះ។ អ្នកមានគោលដៅជាក់លាក់នៅក្នុងដំណាក់កាលនីមួយៗនៃជីវិតរបស់អ្នក។ អ្នករៀបចំផែនការកំណើនរបស់អ្នកដោយលម្អិត។ អ្នកជួបមនុស្សផ្សេងគ្នានៅក្នុងរយៈពេលខុសៗគ្នា។ មនុស្សដែលអ្នកជួបមានសារៈសំខាន់ និងមានឥទ្ធិពលយ៉ាងខ្លាំងមកលើអ្នក។ អ្នកពេញចិត្តរាល់ពេល និងទំនាក់ទំនងនៅក្នុងជីវិតរបស់អ្នក។
4. សន្លឹកកាតទី 4
អ្នកគឺជាមនុស្សរឹងមាំ ក្លាហានខ្លាំង។ អ្នកជឿលើវាសនា ប៉ុន្តែមិនចង់ត្រូវវារវល់ឡើយ។ អ្នកចូលចិត្តរស់នៅតាមឆន្ទៈផ្ទាល់ខ្លួន ដូច្នេះពិបាកទទួលឥទ្ធិពលពីអ្នកដទៃ។ អ្នកគឺជាមនុស្សដែលមានឥទ្ធិពលធំបំផុតលើជីវិតផ្ទាល់ខ្លួនរបស់អ្នក៕
ប្រភព ៖ Emdep / Knongsrok