គ្រប់ស្រ្តីទាំងអស់តែងតែចង់ក្លាយជានារីដែលស្រស់ស្អាត មានឥទ្ធិពល និងពេញលក្ខណៈក្នុងកែវភ្នែករបស់បុរស និងភាពជឿជាក់លើខ្លួន។ ប៉ុន្តែស្រ្តីគាត់តែងតែមានកំហុសឆ្គងខ្លះដែលគាត់បានធ្វើដោយមិនដឹងខ្លួន រឿងខ្លះធ្វើឲ្យបុរសឆាប់ចាប់អារម្មណ៍ទៅលើចំនុចមិនល្អរបស់ស្រ្តី ។ ដូច្នះហើយយើងសូមផ្ដល់យោបល់និងការណែនាំចំនួន ២០ចំនុច ដែលស្រ្តីត្រូវតែជៀសវាងដើម្បីក្លាយជាស្រ្តីមានឥទ្ធិពល និងពេញលក្ខណៈ។
១. មិនត្រូវប្រើប្រាស់ផលិតផលចម្លងម៉ាក (ផលិតផល Copy) ៖ នេះមិនមានន័យថាអ្នកត្រូវតែចំណាយលុយខ្ជះខ្ជាយក្នុងហោប៉ៅរបស់អ្នកដើម្បីទិញផលិតផលម៉ាកល្បីនិងសំលៀកបំពាក់ថ្លៃៗបំផុតនោះទេ។ យើងចង់មានន័យថាគឺទិញផលិតផល និងសំលៀកបំពាក់ដែលមានគុណភាព(មិនចាំបាច់តែជារបស់ Brand) និងគ្រឿងតុបតែងដែលអ្នកអាចរកបានយ៉ាង សមស្រប និងងាយស្រួល។
មានហាងលក់ទំនិញជាច្រើនដែលលក់សំលៀកបំពាក់ទាន់សម័យ និងសម្ភារៈដើម្បីឱ្យអ្នកមើលទៅទាន់សម័យ។ ក្នុងករណីណាក៏ដោយចូរកុំទិញទំនិញចម្លងម៉ាក (ផលិតផល Copy) ពីអ្នកលក់តាមចិញ្ចើមថ្នល់ព្រោះវាធ្វើឲ្យអ្នកត្រូវបានគេវាយតម្លៃមិនល្អ និងធ្វើឱ្យអ្នកមើលទៅមិនមែនជានារីពេញលក្ខណៈ។
២. កំហុសឆ្គងក្នុងការជ្រើសរើសម៉ូត ៖ មានទំនុកចិត្តលើខ្លួនឯងព្រមទាំងភាពឆើតឆាយ ស្រស់ស្អាត និងទាក់ទាញចិត្តរបស់បុរសគឺជាពាក្យគន្លឹះក្នុងការសម្លៀកបំពាក់របស់នារី។ បុរសនឹងមិនចាប់អារម្មណ៍លើនារីដែលស្លៀកខោខូវប៊យឬខោអាវយឺតដែលមានភាពមិនសមរម្យនោះទេ។ ពួកគេចាប់អារម្មណ៍ទៅលើទំហំនិងរូបរាងកាយរបស់អ្នក នេះហើយជាចំនុចសំខាន់លើសម្លៀកបំពាក់ដែលអ្នកស្លៀកពាក់នេះឯង។
៣. អកប្បកិរិយាមិនល្អនៅក្នុងការធ្វើការងារ ៖ ឥរិយាបថល្អបង្ហាញពីភាពខុសគ្នារវាងស្ត្រីសាមញ្ញនិងស្ត្រីពេញលក្ខណៈ។ មិនត្រូវបង្ហាយភាពខ្ចិលច្រអូសនៅពេលធ្វើការឬកំពុងញ៉ាំអាហារនោះទេ។ ភាពរហ័សរហួននៅក្នុងទម្លាប់នៃឥរិយាបថត្រឹមត្រូវក្នុងកន្លែងការងារសបញ្ជាក់ឲ្យឃើញថាជាស្រ្តីពេញលក្ខណៈ។
៤. មិនយកចិត្តទុកដាក់លើខ្លួនឯងនិងរូបរាង ៖ សារៈសំខាន់បំផុតរបស់ស្រ្តីគឺភាពស្រស់ស្អាត។ សម្រាប់រឿងនេះនាងបានធ្វើយ៉ាងល្អិតល្អន់ យកចិត្តទុកដាក់ខ្លួនឯង រក្សាខ្លួនឱ្យសមទៅនឹងរាងកាយដោយការចូលរួមក្នុងសកម្មភាពកីឡា ញ៉ាំអាហារតាមរបបអាហារដែលមានសុខភាពល្អ និងនៅឆ្ងាយពីការជក់បារីឬផឹកស្រាហួសប្រមាណ។ ហើយអ្វីដែលសំខាន់បំផុតគឺយកចិត្តទុកដាក់ដល់ការថែរក្សាសម្ផស្សស្បែកនិងការថែរក្សាសក់។ ស្ត្រីមួយចំនួនមិនបានចាប់អារម្មណ៍ទៅលើការរក្សាសម្ផស្សខ្លួនឯងទេ ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង។
៥. ការតុបតែងមុខ ៖ នារីស្រស់ស្អាតម្នាក់មិនមែនជានារីដែលតុបតែងមុខ លាបម្សៅ ធ្វើសក់រាល់ពេល និងស្អាតរាល់ថ្ងៃនោះទេ។ជាស្រ្តីពេញលក្ខណៈនាងគ្រាន់តុបតែងមុខតាមលក្ខណៈសមញ្ញៗ បែបធម្មជាតិទើបមិនធ្វើឲ្យស៉ាំភ្នែក។
៦. ចរិកតួរឯក ៖ ស្រ្តីពេញលក្ខណៈម្នាក់នាងមិនចេញចរិកតួរឯកនោះទេ នាងមិនមែនជាស្រ្តីមានមាយា ឬរអ៊ូរទាំច្រើនព្រោះតែរឿងអត់បានការនោះទេ ហើយនាងមានភាពទំនួលខុសត្រូវលើអ្វើដែលនាងបានធ្វើ។
៧. ការញ៉ាំអាហារ ៖ វាមិនមែនមានន័យថាជាការខ្ជះខ្ជាយនោះទេ នារីដែលពេញលក្ខណៈនាងមិនញ៉ាំរហូតដល់លើចាន ឬញ៉ាំដោយបញ្ចេញសម្លេងលឺៗ និងរហូតដល់លិទចាន លិទស្លាបព្រានោះទេ។
៨. ការនិយាយដើមគេ និងពាក្យប្រមាថមើលងាយ ៖ ស្ត្រីពេញលក្ខណៈម្នាក់នាងមិនប្រើពេលវេលាអត់ប្រយោជន៍ដោយការនិយាយដើមគេ ឬការនិយាយមិនសមរម្យដល់មនុស្សដ៏ទៃឡើយ។
៩. ការនិយាយ និងសើចខ្លាំងៗ ៖ មនុស្សគ្រប់គ្នាចូលចិត្តមនុស្សដែលនិយាយលេងសើចសប្បាយ និងរោះរាយ ដែលអាចឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយក្នុងគ្រប់ទិដ្ឋភាពនៃជីវិតប៉ុន្តែនោះមិនមែនមានន័យថារហូតដល់ថ្នាក់សើចលឺៗ ហើយខ្លាំងៗដែលវាបង្កើតជាទម្លាប់មិនល្អ ស្រ្តីពេញលក្ខណៈនាងមិនធ្វើបែបនេះទេ។
១០. និយាយកុហកបោកប្រាស់ ៖ ស្រ្តីពេញលក្ខណៈនៅពេលដែលដឹងថានាងមានកំហុស នាងនឹងកែលម្អ និងព្រមទទួលយកកំហុស។ មិនមែនប្រកែកយកឈ្នះ រករឿងឈ្លោះប្រកែកគ្នាទាំងដឹងថាខ្លួនឯងមិនត្រឹមត្រូវ ឬមានកំហុស។
១១. មិនត្រូវញ៉ាំអាហារពេលកំពុងធ្វើដំណើរ ៖ ចំនុចនេះស្រដៀងនិងចំនុចទី៧ដែរ បើទោះបីជាប្រញាប់យ៉ាងណាក៏ដោយ យ៉ាងហោចណាស់ចូរចំណាយពេលវេលាគ្រប់គ្រាន់ដើម្បីអង្គុយញ៉ាំកាហ្វេ និងនំសាំងវិចមួយ ស្រ្តីពេញលក្ខណៈនាងមិនញ៉ាំអាហារពេលកំពុងដើរ កំពុងជិះឡាន ឬកំពុងជិះរភ្លើងទេ។
១២. ស្មោះត្រង់ជ្រុលពេក ៖ ស្រ្តីពេញលក្ខណៈនាងមិនលាតត្រដាងទាំងអស់ទៅកាន់មនុស្សដែលចូលរួមនៅក្នុងពិធីអ្វីមួយ ឬ នៅក្នុងចំណោមមនុស្សនៅក្នុងសង្គម។
១៣. ការទុកឆ័ត្រឱ្យស្ងួត ៖ ជាទូទៅស្ត្រីភាគច្រើននឹងទុកឆ័ត្រដែលបើកចោលឲ្យស្ងួត នេះជាកំហុសឆ្គងមួយដោយមិនដឹងខ្លួន ស្រ្តីពេញលក្ខណៈនាងនិងរលាស់ឆ័ត្រឲ្យស្ងួត ឬ ព្យួរវាដើម្បីឲ្យស្ងួត។
១៤. និយាយពាក្យអំណរដល់អ្នកដែលបានកណ្តាស់ ៖ ទោះជានៅទីសាធារណៈ ឬទីណាក៏ដោយបើមាននរណាម្នាក់ដែលអ្នកស្គាល់កណ្តាស់ចូរនិយាយពាក្យអំណរទៅកាន់គាត់។
១៥. តែងតែមិនស្លៀកខោក្នុង ៖ មិនថាអាកាសធាតុក្តៅយ៉ាងណានោះទេស្ត្រីត្រូវស្លៀកខោក្នុង ប្រសិនបើអាកាស់ធាតុក្តៅពេកស្រ្តីអាចជំនួសសំពត់ឬស្លៀកពាក់បែបជាផ្លូវការជំនួសវិញ។
១៦. ម្ហូបអាហារដែលផ្តល់ដោយម្ចាស់ផ្ទះ ៖ ប្រសិនបើអ្នកត្រូវបានគេអញ្ជើញឱ្យចូលរួមពិធីជប់លៀងឬជួបជុំគ្នាណាមួយ ម្ចាស់ផ្ទះបានចំណាយពេលវេលានិងការខំប្រឹងប្រែងយ៉ាងច្រើនដើម្បីធ្វើម្ហូបអាហារ អ្នកមិនត្រូវបដិសេធការផ្តល់ជូនអាហារពីម្ចាស់កម្មវីធីនោះទេ។
១៧. ការតុបតែងខ្លួននៅក្នុងកម្មវិធី ៖ ប្រសិនបើអ្នករាំនៅក្នុងកម្មវីធីណាមួយសូមកុំពាក់ស្បែកជើងដែលមានកែងខ្ពស់ពេក និងមិនត្រូវទម្លាក់សក់នោះទេ។ ស្បែកជើងកែងអាចធ្វើឲ្យអ្នកដួលនៅពេលអ្នករាំ ហើយសក់របស់អ្នកអាចធ្វើឲ្យប៉ះពាល់ដល់អ្នកដ៏ទៃបាន។
១៨. ផ្លុំអាហាររបស់អ្នកដើម្បីឱ្យវាត្រជាក់មុនពេលញ៉ាំ ៖ ប្រសិនបើអាហារក្តៅហើយអ្នកផ្លុំវាអាចនិងខ្ទាតធ្វើឲ្យប្រលាក់ ស្រ្តីពេញលក្ខណៈនាងនឹងមិនដែលធ្វើរឿងនេះទេ។
១៩. ការពាក់ស្បែកជើង ៖ ស្បែកជើងពណ៌សគួរតែត្រូវបានពាក់ជាមួយនឹងសំលៀកបំពាក់រដូវក្តៅឬសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌ស។ នៅគ្រប់កាលៈទេសៈផ្សេងទៀតស្បែកជើងរបស់អ្នកគួរតែអាស្រ័យលើពណ៌នៃសម្លៀកបំពាក់របស់អ្នក។
២០. យឺតពេលសម្រាប់ការណាត់ជួប ឬកិច្ចប្រជុំណាមួយ ៖ ស្ត្រីពេញលក្ខណៈយល់ច្បាស់ពីសារៈសំខាន់នៃពេលវេលាហើយហេតុដូច្នេះហើយមិនដែលយឺតយូរជាង 15 នាទី នាងអនុវត្តទាំងការណាត់ជួបផ្ទាល់ខ្លួននិងពាណិជ្ជកម្ម។
តើលោកអ្នកយល់យ៉ាងណាដែរ សូមជួយស៊ែរទាំងអស់គ្នា សូមអរគុណ!
ដោយ៖ វីរៈ
ប្រភព៖ Trendingposts