ជ្រើសរើសពន្លឺភ្លើងទៀនមួយ ដើម្បីដឹងលម្អិត ពីបុគ្គលិកលក្ខណៈជាក់ស្ដែងរបស់អ្នក ចង់ដឹងថា តើអ្នកជាមនុស្សបែបណា?
1. ពន្លឺទៀនទី 1
អ្នកពោរពេញដោយថាមពលវិជ្ជមាន។ អ្នកគឺជាមនុស្សស្មោះត្រង់ មានចរិតសាមញ្ញ ដោយគ្មានការចាប់អារម្មណ៍ច្រើនពេក ព្រមទាំងមានទំនួលខុសត្រូវខ្ពស់ថែមទៀតផង។ អ្នកនឹងមិនអត់ធ្មត់ចំពោះភាពអយុត្តិធម៌ឡើយ។ អ្នកមានសុជីវធម៌សុភាពរាបសារ និយាយស្ដីទន់ភ្លន់ ធ្វើឱ្យអ្នកដទៃមានអារម្មណ៍ស្រួលចិត្ត ពេលមានអ្នកនៅក្បែរ។
2. ពន្លឺទៀនទី 2
អ្នកជាអ្នកគិតធំ ចេះអត់ឱន និងមានចិត្តល្អចំពោះមិត្តភក្តិ និងមនុស្សជុំវិញខ្លួន សូម្បីតែមនុស្សដែលទើបតែស្គាល់ក៏ដោយ។ អ្នកមានសេចក្តីសុខណាស់ មិេះនចខឹងនឹងអ្វីផ្ដេសផ្ដាសទេ អ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នកបានយ៉ាងល្អ។ អ្នកមិនច្របូកច្របល់ដោយការឡើងចុះនៃជីវិតរបស់អ្នក ហើយអ្នកនឹងមានសំណាងច្រើននៅក្នុងជីវិត។
3. ពន្លឺទៀនទី 3
អ្នកជាមនុស្សដែលចូលចិត្តជួយអ្នកដទៃ និងមានភាពអត់ធ្មត់ខ្ពស់។ អ្នកនឹងមិនខឹងនៅពេលប្រឈមមុខនឹងរឿងអយុត្តិធម៌។ អ្នកនឹងមិនត្រូវបានប៉ះពាល់ដោយថាមពលអវិជ្ជមាននៅក្នុងជីវិតរបស់អ្នក ហើយត្រៀមខ្លួនជួយអ្នកដទៃគ្រប់ពេលវេលា។ ការលះបង់ និងការយកចិត្តទុកដាក់ធ្វើឱ្យអ្នកមានសំណាង។
4. ពន្លឺទៀនទី 4
អ្នកជាមនុស្សដែលមានចរិតស្លូតបូត សុភាពរាបសារ មានចិត្តសប្បុរស ហើយតែងតែនាំមកនូវអារម្មណ៍កក់ក្តៅចំពោះមនុស្សភេទផ្ទុយ។ អ្នកសុខចិត្តផ្តល់អ្វីៗគ្រប់យ៉ាងដល់គ្រួសារ និងមិត្តភក្តិ ហើយត្រូវបានមនុស្សគ្រប់គ្នាកោតសរសើរ៕
ប្រភព ៖ Emdep / Knongsrok