មិនចាំបាច់ធ្វើជាអ្នកស្ម័គ្រចិត្តពេញមួយជីវិតរបស់អ្នកដើម្បីរក្សាពិភពលោកនោះទេ។ ប៉ុន្តែអ្វីគ្រប់យ៉ាងចាប់ផ្ដើមពីខ្លួនអ្នក។ ហើយនៅពេលដែលមនុស្សនៅជុំវិញខ្លួនអ្នកឃើញទង្វើល្អរបស់យើងហើយគេនឹងធ្វើតាមយើង។ ខាងក្រោមនេះជាគន្លឹះជាក់ស្តែងមួយចំនួនដែលនឹងជួយយើង និងកូនៗ និងចៅៗ របស់យើងមានជីវិតកាន់តែល្អប្រសើរ។
១. បញ្ឈប់ការប្រើប្រាស់ដបជ័រ ៖ យើងទាំងអស់គ្នាដឹងថាយើងត្រូវការរក្សាជាតិទឹកនៅក្នុងខ្លួនរបស់យើងពេញមួយថ្ងៃ។ប៉ុន្តែជំនួសឱ្យការទិញទឹកដបប្លាស្ទិច វាដល់ពេលដែលអ្នកអាចប្រើប្រាស់ដបដែលអាចដាប់ទឹកបានច្រើនដង។ ការធ្វើបែបនេះវានឹងធ្វើឱ្យអ្នកមិនអស់លុយក្នុងការទិញទឹកច្រើនដងនោះទេ វាថែមទាំងមិនបង្កើនដបផ្លាស្ទិចនៅលើភពផែនដីរបស់យើង។
២. កុំបោកខោអាវរបស់អ្នកញឹកញាប់ពេក ៖ ប្រាកដណាស់ថាមិនមែនឱ្យអ្នកស្លៀកខោអាវដែលប្រឡាក់នោះទេ ប៉ុន្តែចាំរហូតដល់ខោអាវរបស់អ្នកច្រើនសិន ការធ្វើបែបនេះអ្នកនឹងសន្សំទាំងការប្រើប្រាស់ អគ្គិសនី និងទឹក។
៣. ប្រើម៉ាស៊ីនលាងចាន ៖ យើងជឿជាក់ថាអ្នកអាចលាងចានដោយខ្លួនឯងប៉ុន្តែអ្នកគួរតែប្រើម៉ាស៊ីនលាងចាន។ វាធ្វើឱ្យចានរបស់យើងកាន់តែស្អាតនិងកម្ចាត់មេរោគ។ បច្ចុប្បន្នមានម៉ាស៊ីនលាងចានអាចសន្សំថាមពលដែលអាចប្រើទឹកប្រហែល ១០ លីត្រក្នុងការលាងមួយដង។
៤. ទិញសំលៀកបំពាក់ក្នុងស្រុករបស់អ្នក ៖ មធ្យោបាយងាយស្រួលមួយដើម្បីជួយបរិស្ថានគឺដើម្បីចៀសវាងការទិញវត្ថុថ្មីៗ។ យើងដឹងថាវាមិនមែនជាការងាយស្រួលនោះទេប៉ុន្តែវាមានឱកាសដ៏អស្ចារ្យមួយផ្សេងទៀតដែលអ្នកគួរធ្វើ។ ដូចនេះអ្នកអាចសន្សំលុយក្នុងការទិញអ្វីថ្លៃៗ។
៥. ឈប់ប្រើក្រដាសអនាម័យ ៖ យកអាវយឺតចាស់របស់អ្នកមកធ្វើជាក្រណាត់សម្រាប់ជូតផ្ទះរបស់អ្នក។ វាសន្សំសំចៃប្រាក់ហើយវាជួយកាត់បន្ថយបរិមាណកាកសំណល់ក្រដាស។ មានសំរាមជាច្រើននៅលើដី និងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដូច្នេះសូមកាត់បន្ថយការផលិតក្រដាស។
៦. មើលសៀវភៅតាម Online ៖ ស្ទើរតែទាំងអស់ទៅហើយដូចជា សៀវភៅ ទស្សនាវដ្តី និងសារពត៌មាន មានតំណើរការតាម Online។ អ្នកអាចរកវាបាននៅលើអ៊ីនធឺណិតដោយឥតគិតថ្លៃឬក្នុងតម្លៃទាប។ តាមរយៈការធ្វើដូច្នេះអ្នកកំពុងថែរក្សាដើមឈើ រួមជាមួយឥន្ធនៈនិងថាមពលក្នុងការបង្កើតនិងកែច្នៃក្រដាស។
៧. ទិញផលិតផលក្នុងស្រុក ៖ ការជួយគាំទ្រផលិតផលក្នុងស្រុកដោយសារតែវាមានតម្លៃសមរម្យ មិនថ្លៃដូចផលិតផលក្រៅស្រុកនោះទេ។ ម៉្យាងវិញទៀតផលិតផល ដូចជា បន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ មិនត្រឹមតែថោកនោះទេហើយថែមទាំងស្រស់ៗទៀតផង។
៨. បិទឧបករណ៍អេឡិចត្រូនិចទាំងអស់ ៖ កុំព្យូទ័រ ទូរទស្សន៍ និងផលិតផលបច្ចេកវិទ្យាផ្សេងទៀតរបស់អ្នកដែលប្រើប្រាស់ថាមពលអគ្គិសនីទោះបីជាអ្នកដាក់ Sleep ក៏ដោយ។ ដូច្នេះសូមដកឌុយឧបករណ៍អេឡិចត្រូនិចរបស់អ្នកចេញហើយបិទវាចោល។ ឧទាហរណ៍ កុំភ្លេចបិទកុំព្យូទ័ររបស់អ្នកនៅពេលអ្នកមិនប្រើវា។
៩. កាត់បន្ថយការធ្វើដំណើររបស់អ្នក ៖ ការបំពុលខ្យល់ បំពុលទឹកនិងដី ធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សហើយថែមទាំងបង្កឱ្យផែនដីឡើងកម្ដៅ! ព្យាយាមប្រើប្រាស់ ការដឹកជញ្ជូនសាធារណៈ ជិះឡានមួយជាមួយមនុស្សច្រើននាក់ ជិះកង់ឬដើរ។ ការធ្វើបែបនេះដើម្បីថែរក្សាខ្យល់ឱ្យបរិសុទ្ធ រក្សាកម្ដៅរបស់ផែនដី។
១០. ការកែច្នៃឡើងវិញគឺសប្បាយរីករាយ! ៖ តើអ្នកធ្លាប់លឺថា សំរាមរបស់មនុស្សម្នាក់គឺជាទ្រព្យសម្បត្តិរបស់មនុស្សម្នាក់ដែរទេ? វាដល់ពេលហើយដែលយកសំរាម មកកែច្នៃ។ យករបស់ចាស់ៗ មកកែប្រែឱ្យក្លាយជាវត្ថុថ្មីៗផ្សេងទៀត។
១១. ដាំបន្លែខ្លួនឯង ៖ បង្កើតសួនបន្លែខ្លួនឯងវាអាចសន្សំសំចៃ ប្រាក់របស់អ្នក លើសពីនេះទៅទៀតវានឹងផលិតអុកស៊ីសែនក្នុងការដកដង្ហើមប្រចាំថ្ងៃ។ ហើយអ្នកទទួលបានផលិិតផលធម្មជាតិមកបរិភោគថែមទៀត។
ប្រែសម្រួលដោយ៖ Kalib9
ប្រភព៖ BrightSide