ក្បួន​មើល​ម្រាម​ដៃ​កូន ក្រឡេក​តែ ៥ វិនាទី អាច​ទាយ​ដឹង​អនាគត​អ្នក​នឹង​មាន​ឬ​ក្រ?

មនុស្ស​យើង​ម្នាក់ៗ​មាន​ជោគវាសនា​ខុសៗ​ពី​គ្នា ហើយ​ខ្លះ​ទៅ​គេ​សំណាង​កើត​មក​មិន​សូវ​ប្រឹង​ ក៏​បាន​គ្រួសារ​តាម​ជ្រោមជ្រែង​ឥត​ឈប់ ខ្លះ​ទៅ​ខំ​រក​ប៉ុណ្ណា ក៏​ត្រូវ​ការ​ពេល​យូរ ទម្រាំ​អាច​ក្លាយ​ជា​អ្នក​មាន​បាន។

តាម​រយៈ​ក្បួន​ទស្សន៍ទាយ​ជោគវាសនា​មួយ​នេះ អ្នក​គ្រាន់​តែ​លើក​បាត​ដៃ​ឡើង ហើយ​មើល​ទៅ​ម្រាម​ដៃ​កូន​ឲ្យ​ជាប់​រយៈ​ពេល ៥ វិនាទី រួច​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​បង្ហាញ​ខាង​ក្រោម៖

១) ម្រាម​ដៃ​មាន​ក្រញៅ​រាង​មូល

1

មនុស្ស​ដែល​មាន​ម្រាម​ដៃ​ លេច​ចេញ​ក្រញៅ​រាង​មូល មិន​ថា​តែ​ជា​បុរស​ឬ​នារី​ទេ គឺ​ជា​មនុស្ស​សុភាព​រាបសា រម្យទម និង​ឈ្លាសវៃ​ណាស់។ នៅ​ពេល​ជួប​ប្រទះ​បញ្ហា​លំបាក ពួក​គេ​តែងតែ​រឹងមាំ​ជានិច្ច ហើយ​ប្រឈម​ដោះស្រាយ​វា​ដោយ​ភាព​រហ័សរហួន និង​មាន​ពាក្យ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជាប់​ជានិច្ច។

ដោយសារ​អត្តចរិត​បែប​នេះ​ហើយ ជា​ហេតុ​ជួយ​ឲ្យ​ពួក​គេ​រមែង​មាន​សំណាង មាន​ទ្រព្យសម្បត្តិ​ច្រើន ពោល​គឺ​កាន់​តែ​ចូល​វ័យ​ចំណាស់ កាន់​តែ​សល់​ទ្រព្យ។ តួ​លេខ​អាយុ​ល្អ​បំផុត គឺ​ក្រោយ​វ័យ ៤៥ ឆ្នាំ ​ជីវិត​នឹង​មាន​ភាព​ស្រណុក​សុខស្រួល មាន​ផ្ទះ​មាន​លុយ​មាន​ឡាន ហើយ​វិបុលភាព​ទាំង​នោះ​សោត​ក៏​អាច​បន្ត​ដល់​កូន​ដល់​ចៅ​ច្រើន​ជំនាន់​ផង​ដែរ។

២) ម្រាម​ដៃ​មាន​ក្រញៅ​រាង​កោង​ស្រួច​ទៅ​លើ

2

តាម​ក្បួន​នរវិទ្យា បញ្ជាក់​ថា ម្រាម​ដៃ​កូន​ដែល​មាន​ក្រញៅ​រាង​កោង​ស្រួច​ទៅ​លើ​មិនមែន​រាង​មូល ពក​គេ​អាច​ថា​មាន​វាសនា​នៅ​ចាញ់​អ្នក​ទី ១ ខាង​លើ ប៉ុន្តែ​ល្អ​វិញ​ត្រង់​ថា​ មនុស្ស​នេះ​រមែង​មាន​អ្នក​តូច​អ្នក​ធំ តាម​ជួយ​ជ្រោមជ្រែង​ឥត​ឈប់ ពេល​ជួប​បញ្ហា។

មនុស្ស​នេះ​ល្អិតល្អន់​ណាស់ តែងតែ​គិត​ជានិច្ច​មុន​សម្រេច​ធ្វើ​អ្វី​មួយ ដូច្នេះ​ជោគជ័យ​សម្រាប់​ពួកគេ​មិនមែន​ជា​រឿង​ចៃដន្យ​ឡើយ។ យ៉ាង​ណា​លុះត្រា​ដល់​ក្រោយ​អាយុ ៤៨ ឆ្នាំ ទើប​អ្នក​មាន​ទម្រង់​ម្រាម​ដៃ​កូន​ទី​ពីរ អាច​ជួយ​សេចក្តីសុខ​និង​សុភមង្គល​ទាំង​ផ្នែក​ទ្រព្យ និង​ផ្នែក​ផ្លូវ​ចិត្ត។

ដល់​អាយុ​ប៉ុណ្ណឹង​ទៅ ពួក​គេ​ដូច​មាន​មាត់​ទិព្វ ហា​ចង់​បាន​អ្វី​គឺ​បាន​ហ្នឹង ហើយ​ភាព​មាន​បាន​នឹង​កាន់​តែ​ហូរហៀរ​ឡើង​ទៅ​ដល់​ចំណុច​កំពូល។

៣) ម្រាម​ដៃ​កូន​មាន​កម្ពស់​ស្មើ​ផ្នត់​ទី ២ នៃ​ម្រាម​ដៃ​នាង

3

ប្រសិន​ម្រាម​ដៃ​កូន​របស់​អ្នក​ មាន​កម្ពស់​ឈរ​ស្មើ​នឹង​ផ្នត់​ទី ២ នឹង​ម្រាម​ដៃ​នាង​ឬ​ខ្ពស់​ជាង​នោះ គឺ​អ្នក​រមែង​ជា​មនុស្ស​ដែល​មិន​សូវ​ខ្វល់ខ្វាយ​ពី​មជ្ឈដ្ឋាន​ជុំវិញ​ខ្លួន ពោល​ចូលចិត្ត​ការ​រស់នៅ​ស្ងប់ស្ងាត់​ម្នាក់​ឯង​ជាង។

ប៉ុន្តែ​គុណសម្បត្តិ​ធំ​មួយ​របស់​អ្នក គឺ​ចេះ​ជួយ​អ្នក​ដទៃ មាន​ភាព​ឧស្សាហ៍​ព្យាយាម មិន​ដែល​បោះបង់​ការងារ​របស់​ខ្លួន​ឯង​ឡើយ ទោះ​នឿយហត់​ក៏​ចេះ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​សម្រាក​ត្រឹម​រយៈ​ពេល​ខ្លី និង​មិន​ចូលចិត្ត​ត្អូញត្អែរ​ច្រើន។

យ៉ាង​ណា​ជីវិត​របស់​មនុស្ស​ប្រភេទ​នេះ ច្រើន​តែ​ជួប​បញ្ហា​ច្រើន ប្រសិន​រៀបការ​នៅ​វ័យ​ក្មេង​ពេក តែ​បើ​ឈាន​ដល់​ស្រករ​អាយុ ៣០ រាង​ចាស់ទុំ​បន្តិច នោះ​ជីវិត​ដូច​គេ​ចងភ្ជាប់​ទៅ​រក​ក្តី​សុខ មាន​បាន​សប្បាយ​ចាយ​ហូរហៀរ មិន​មាន​ការ​ខ្វះខាត​អ្វី​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក