មុននឹងអ្នកចង់មានស្នេហា មិនថាអ្នកស្ថិតក្នុងវ័យណាមួយនោះទេ អ្នកត្រូវដឹងពីគោលការណ៍ទាំង៥ចំណុចនេះជាមុនសិន ហើយត្រូវតែធ្វើឱ្យបាន ទើបអ្នកមិនធ្លាក់ខ្លួនជាមនុស្សល្ងង់ ទន់ជ្រាយ ត្រូវរងការឈឺចាប់ រងទុក្ខវេទនា ព្រោះតែរឿងស្នេហា។
១. ត្រូវតែស្រស់ស្អាត
ស្ត្រីស្រស់ស្អាត មិនចាំបាច់ទាល់តែស្លៀកពាក់ស៊ិចស៊ី មិនបាច់ទាល់តែទិញសម្លៀកបំពាក់ថ្លៃៗ ឬប្រើប្រាស់របស់ប្រេនៗនោះឡើយ។ ប៉ុន្តែស្ត្រីដែលស្រស់ស្អាត គ្រាន់តែដឹងពីរបៀបតុបតែងរូបសម្រស់ឱ្យស្អាតសមរម្យប៉ុណ្ណឹងទៅគឺបានហើយ។
ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ជាដំបូងត្រូវមើលខ្លួនឯងថា មានភាពលេចធ្លោ ធ្វើឱ្យខ្លួនឯងមានទំនុកចិត្តនៅចំពោះមុខមនុស្សគ្រប់រូប។ ជីវិតនេះមិនយូរទេ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការថែរក្សារូបរាង និងរូបសម្រស់របស់ខ្លួនឯងឱ្យបានល្អ។
២. រស់នៅដោយស្មោះត្រង់
ប្រសិនបើអ្នកចង់មានបុរសស្មោះត្រង់ មិត្តល្អ មិត្តរួមការងារស្មោះត្រង់ អ្នកគួរតែធ្វើខ្លួនជាមនុស្សស្មោះត្រង់ ចាប់ផ្ដើមពីខ្លួនអ្នកជាមុនសិន ភាពល្អ ស្មោះត្រង់របស់អ្នក នឹងនាំមកនូវមនុស្សល្អៗ ស្រឡាញ់ និងស្មោះត្រង់ចំពោះអ្នកវិញដូចគ្នា។
មនុស្សម្នាក់ដែលចូលចិត្តនិយាយកុហក ពុតត្បុត ល្បិចកល ច្បាស់ជាគ្មានអ្នកណាចូលចិត្ត គ្មានអ្នកណាជឿជាក់ និងទុកចិត្តគេបោះឡើយ ដូច្នេះហើយ ធ្វើជាមនុស្ស ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ឱ្យបាន។
៣. មានចំណង់ចំណូលចិត្តដើម្បីបន្ត ចំណង់ចំណូលចិត្តដើម្បីរីករាយ
ការរៀបការ និងមានកូនមិនមែនមានន័យថាស្ត្រីត្រូវបោះបង់ចោលនូវគោលដៅ និងក្តីសុបិនទាំងអស់របស់ខ្លយននោះទេ។ ចំណង់ចំណូលចិត្តផ្ទាល់ខ្លួន គឺជាអាវុធដ៏មានឥទ្ធិពលបំផុតសម្រាប់អ្នក ដើម្បីលើកស្ទួយស្មារតីរបស់អ្នក ទោះបីអ្នកអស់កម្លាំងក៏ដោយ។
នៅពេលដែលរស់នៅក្នុងសេរីភាព និងធ្វើអ្វីដែលអ្នកចង់បាន ដោយសេរី ស្ត្រីនឹងរកឃើញភាពរីករាយ និងសុភមង្គលផ្ទាល់ខ្លួនយ៉ាងពិតប្រាកដ។
៤. ដឹងពីរបៀបដោះលែង
ស្ត្រីឆ្លាត គឺថាប្រសិនបើនាងអាចទប់វាបាននាងក៏អាចដាក់វាចុះបានដែរ។ មានរបស់ដែលលែងមានប្រយោជន៍ ឬមិនអាចចាប់យកបានហើយ ដូច្នេះពួកគេគួរតែរឹងមាំហើយបោះបង់ ព្រលែងចោល។
កុំប្រែក្លាយខ្លួនអ្នកទៅជាស្ត្រីដែលគ្រាន់តែដើរតាមអ្នកដែលមិនស្រឡាញ់ កុំធ្វើឱ្យខ្លួនឯងឈឺចាប់ ហើយមិនទទួលបានអ្វីមកវិញទាល់តែសោះ។
៥. ដឹងពីរបៀបរីករាយដោយខ្លួនឯង
ស្ត្រីរងទុក្ខដោយសារតែពួកគេលះបង់ច្រើនពេក ពួកគេអាចពឹងផ្អែកតែលើបុរសប៉ុណ្ណោះ។ ស្ត្រីសប្បាយចិត្តនៅពេលដែលពួកគេដឹងពីរបៀបស្វែងរកសុភមង្គលសម្រាប់ខ្លួនឯង មិនថាកាលៈទេសៈណាក៏ដោយ។
កុំទុកឱ្យជីវិតធ្វើឱ្យអ្នកធ្លាក់ចុះ ឯករាជ្យ សុទិដ្ឋិនិយម ស្ត្រីដែលស្រឡាញ់ខ្លួនឯងនឹងមិនរងទុក្ខឡើយ៕
ប្រភព ៖ Emdep / Knongsrok