គេរកស៊ីក្លាយជាអ្នកមានអស់ហើយ យើងកុំនៅក្រយូរពេក!

ជាពាក្យដែលគួរតែ ឧស្សាហ៍និយាយ ដើម្បីដាស់តឿនខ្លួនឯង កុំឱ្យចេះតែបណ្ដែតបណ្ដោយ ហើយខ្ជិលច្រអូសខ្លាំងពេក។

ឱ្យចេះមើលគេ តែមិនមែនច្រណែនឈ្នានីសគេទេ គេខំប្រឹងណាស់ គេរកទាំងថ្ងៃទាំងយប់ គេប្រឹងរកទាំងប្ដី ទាំងប្រពន្ធ ទើបគេមានបាន សល់លុយស៊ីចាយ ហើយយើង បើនៅតែមិនធ្វើអីសោះ មិនប្រឹងសោះ គិតតែចាំមើលគេ ច្រណែននឹងគេ សួរថា ឱ្យមានបានតាមណា សម័យនេះ​ អ្នកណាប្រឹងអ្នកហ្នឹងបាន។

សួរថា ហេតុអីបានជាគេមានម៉េះ? គេមានក៏គេចាប់ផ្ដើមពីបាតដៃទទេរដែរ តែគេប្រឹង គេខំ មិនហ៊ានទាំងសម្រាកផង គេមិនខ្លាចលំបាកទេ ហើយគេក៏មិនខ្លាចហត់ដែរ តែយើងវិញ ខ្ជិល នឹកឃើញតែស៊ី នឹកឃើញតែដេក ចង់តែស្រណុក បើគិតឃើញតែបែបហ្នឹង មិនបាច់សង្ឃឹមថា នឹងអាចមានបានដូចគេនោះទេ។

ឈប់ខ្ជិលទៀតទៅ ចាប់ផ្ដើមប្រឹង និងខំ បើនៅមិនទាន់សល់អ្វីដូចគេទេ ត្រូវតែខំប្រឹង និងខំបន្ថែមទៀត មិនមែនអស់សង្ឃឹមនោះឡើយ កុំឱ្យគេមើលងាយ កុំឱ្យគេថាយើងហ្នឹង អត់កំណើត គេមានស្ដុកស្ដម្ភអស់ហើយ អ៊ីចឹង ត្រូវប្រឹងឱ្យទាន់គេ កុំគិតតែមានគំនិតច្រណែននឹងជីវិតគេនោះ ខាតពេលណាស់៕

អត្ថបទ ៖ Ontime

Biztimes រក្សាសិទ្ធ