តើមកុដមួយណា ដែលអ្នកគិតថា ស្រស់ស្អាត អាចធ្វើឱ្យអ្នកស្រឡាញ់ជាងគេ វានឹងលាតត្រដាងពីចំណុចពិសេសរបស់អ្នក ដែលអាចឱ្យអ្នកទាក់បានចំណាប់អារម្មណ៍ពីមនុស្សដែលនៅជុំវិញខ្លួនរបស់អ្នក។
1. មកុដទី 1
អ្នកជាមនុស្សស្វាហាប់ មានភាពសុទិដ្ឋិនិយម និងមានភាពរីករាយចំពោះអ្វីគ្រប់យ៉ាង។ អ្នកពោរពេញដោយភាពស្មោះត្រង់ និងភាពរីករាយរបស់អ្នក។ បុគ្គលិកលក្ខណៈដែលមិនចេះខ្វល់ខ្វាយខ្លះរបស់អ្នក ធ្វើឱ្យមនុស្សមានអារម្មណ៍ដូចជាពួកគេត្រូវបានគេបណ្តេញចេញពីសម្ពាធនៃជីវិតប្រចាំថ្ងៃ។
2. មកុដទី 2
អ្នកជាមនុស្សទន់ភ្លន់ មានភាពកក់ក្តៅ អ្នកបញ្ចេញថាមពលដែលអាចធ្វើឱ្យមនុស្សជុំវិញមានអារម្មណ៍ប្រសើរ និងមានសុវត្ថិភាព។ ការយកចិត្តទុកដាក់ និងការគិតគូររបស់អ្នក គឺជាលក្ខណៈទាក់ទាញដែលធ្វើឱ្យមនុស្សចង់ស្និទ្ធស្នាលនឹងអ្នកកាន់តែខ្លាំង។ អ្នកដឹងពីរបៀបផ្គាប់ចិត្តអ្នកដទៃដោយមិនធ្វើឱ្យខ្លួនឯងពិបាក ឬមានសម្ពាធឡើយ។
3. មកុដទី 3
អ្នកបញ្ចេញនូវភាពទាក់ទាញបែបធម្មជាតិ ដែលមិនអាចសម្តែងចេញជាពាក្យបានឡើយ។ អ្នកលេចធ្លោចេញពីហ្វូងមនុស្ស។ ការច្នៃប្រតិដ្ឋរបស់អ្នក គឺជារឿងមួយដែលធ្វើឱ្យអ្នកមានភាពទាក់ទាញ ពីមនុស្សដែលនៅជុំវិញអ្នក អ្នកដឹងពីរបៀបធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់អ្នកដទៃ។
4. មកុដទី 4
អ្នកមានចរិតលក្ខណៈពិសេស ដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍ចំពោះអ្នក សូម្បីតែពេលជួបគ្នាលើកដំបូងក៏ដោយ។ អ្នកមានបុគ្គលិកលក្ខណៈ និងចំណង់ចំណូលចិត្តច្រើន។ មនុស្សជារឿយៗចង់នៅជាមួយអ្នកព្រោះអ្នកមានសោភ័ណភាពដូចតារាល្បី។ លើសពីនេះ អ្នកក៏មានភាពក្លាហាន និងមានទំនុកចិត្តផងដែរ។
5. មកុដទី 5
អ្នកជាមនុស្សស្លូតបូត សុភាពរាបសារ ហើយរស់នៅក្នុងជីវិតរំជួលចិត្តខ្លាំង។ មនុស្សច្រើនតែទាក់ទាញអ្នកដោយបុគ្គលិកលក្ខណៈប្រកបដោយសន្តិភាពរបស់អ្នក។ អ្នកក៏ជាអ្នកស្តាប់ល្អ និងមានសមត្ថភាពយល់ពីអ្នកដទៃ។ ភាពស្មោះត្រង់របស់អ្នក រឹតតែពិសេសខ្លាំងចំពោះមនុស្សជុំវិញខ្លួន។ លើសពីនេះ អ្នកក៏ដឹងពីរបៀបចូលទៅជិតអ្នកដទៃ ដោយមិនធ្វើឱ្យពួកគេឈឺចាប់ដោយនិយាយអំពីអារម្មណ៍ខាងក្នុងរបស់អ្នក។
6. មកុដទី 6
អ្នកគឺជាមនុស្សឯករាជ្យ និងមានគោលបំណងពិតប្រាលដ។ អ្នកដើរតាមផ្លូវដែលបានគ្រោងទុកដោយមិនស្ទាក់ស្ទើរ ឬភ័យខ្លាចឡើយ។ ឆន្ទៈ និងបំណងប្រាថ្នាដ៏ខ្ជាប់ខ្ជួនរបស់អ្នក ទាក់ទាញយុត្តិធម៌ ទាក់ទាញមនុស្សនៅជុំវិញអ្នក។ មនុស្សតែងតែមករកអ្នកដើម្បីទទួលបានដំបូន្មានល្អៗ៕
ប្រភព ៖ Emdep / Knongsrok