ក្នុង​ចំណោមផ្លែឈើទាំង៣ តើអ្នកចូលចិត្តមួយណាជាងគេ? ជម្រើសរបស់អ្នក នឹងបង្ហាញថា អ្នកសក្តិសមជាអ្នកធ្វើជាជំនួញ រកស៊ីឬក៏អត់?

តើអ្នកចូលចិត្តផ្លែឈើមួយណាជាងគេ ក្នុងចំណោមផ្លែឈើទាំ៣នេះ។ ជ្រើសរើសមួយ ដើម្បីដឹងថា រូបរាង ឬអត្តចរិតរបស់អ្នក ដើម្បីដឹងឱ្យច្បាស់ថា អ្នកសក្តិសមជាអ្នករកស៊ី ឬធ្វើជំនួញដែរឬទេ?

Da927c2a7f3a7bc9cfb39fc113519870

1. ផ្លែម្នាស់

អ្នកពិតជាមានទេពកោសល្យក្នុងវិស័យជំនួញ។ អ្នកជាមនុស្សមានចក្ខុវិស័យរសើបមានមហិច្ឆតា និងដឹងពីរបៀបចាប់យកឱកាស។ លើសពីនេះ អ្នកក៏មានសមត្ថភាពក្នុងការផ្តោតអារម្មណ៍ស្ងប់ស្ងាត់ ប្រយ័ត្នប្រយែង និងខិតខំធ្វើការផងដែរ ដូច្នេះវាសក្តិសមបំផុតសម្រាប់ការធ្វើអាជីវកម្ម និងប្រកបអាជីវកម្ម។ ជាទូទៅផ្លូវជំនួញរបស់អ្នកមានភាពរលូន និងសម្បូរទៅដោយសក្តានុពល។

2. ផ្លែដូង

អ្នកគឺជាអ្នកជំនួញដ៏ល្អម្នាក់ អ្នកតែងតែប្រកាន់យកក្រមសីលធម៌ជាស្នូលនៃអាជីពរបស់អ្នក។ អ្នកដឹងពីគោលដៅដែលអ្នកត្រូវបន្តហើយតែងតែខិតខំនិងតស៊ូដើម្បីសម្រេចគោលដៅទាំងនោះ។ អ្នកមានសក្តានុពល ហើយអ្នកដឹងពីរបៀបផ្គូផ្គងសមត្ថភាព និងឱកាសរបស់អ្នកទៅនឹងអ្វីដែលអ្នកជ្រើសរើស។ ជាពិសេសអាជីពរបស់អ្នក នឹងកាន់តែត្រចះត្រចង់ និងមានភាពទន់ភ្លន់នៅពេលអ្នកឈានចូលវ័យកណ្តាល។

3. ផ្លែក្រូច

អ្នកមិនមែនជាអ្នកជំនួញទេ ប៉ុន្តែអ្នកគឺជាមនុស្សដែលមានអារម្មណ៍។ អ្នកមានគំនិតផ្ទាល់ខ្លួនក្នុងអាជីពរបស់អ្នក ប៉ុន្តែដោយសារតែអ្នកមិនមានភាពច្បាស់លាស់ និងមិនពូកែប្រកួតប្រជែងអ្នកងាយស្រួលសម្រេចចិត្តខុស។ ប្រសិនបើអ្នកសម្រេចចិត្តចាប់ផ្តើមអាជីវកម្ម អ្នកអាចប្រឈមនឹងហានិភ័យ ហើយថែមទាំងអាចក្ស័យទុនទៀតផង៕

ប្រភព ៖ Emdep / Knongsrok