ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំនេះ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ នឹងមានលាភសំណាងច្រើនណាស់ ទាំងរឿងលុយកាក់ ការងារ ពិតជារលូនល្អ សូម្បីតែទំនាក់ទំនងស្នេហាក៏ផ្អែមល្ហែមផងដែរ។
១. អ្នកកើតឆ្នាំថោះ
មនុស្សដែលកើតឆ្នាំថោះ គឺជាមនុស្សដែលមានសមត្ថភាពមើលឃើញអ្វីៗតាមទស្សនៈមូលដ្ឋាន និងប្រាកដនិយមបំផុត។ លើសពីនេះ ពួកគេក៏អាចរកលុយបានយ៉ាងងាយស្រួល ហើយតែងតែខិតខំប្រឹងប្រែងតស៊ូបន្តគម្រោងជាច្រើនឆ្នាំ រហូតដល់បានសម្រេច។
អ្វីដែលមនុស្សធម្មតាឃើញនៅក្នុងខ្លួនរបស់មនុស្សឆ្នាំថោះ គឺភាពរឹងចចេស ការទទួលខុសត្រូវ ស្ថិរភាព និងការអត់ធ្មត់។ ទាំងនេះ គឺជាគុណសម្បត្តិដ៏ល្អឥតខ្ចោះរបស់មនុស្សដែលកើតក្នុងឆ្នាំថោះ។
ហោរាសាស្ដ្រព្យាករណ៍ថាឆ្នាំ ២០២១ នឹងជាឆ្នាំពិបាកសម្រាប់មនុស្សកើតឆ្នាំនេះ ប៉ុន្តែវាគ្រាន់តែជាខែដំបូងនៃឆ្នាំប៉ុណ្ណោះ។ ជីវិតរបស់អ្នកកើតឆ្នាំថោះ នឹងមានភាពខុសប្លែកគ្នាក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២១ នេះ នៅពេលដែលគោលដៅនិងបំណងប្រាថ្នារបស់ពួកគឹ នឹងត្រូវបានសម្រេ ចហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ផងដែរ។
ក្រៅពីនេះ អ្វីដែលធ្វើឱ្យជីវិតរបស់មនុស្សកើតឆ្នាំថោះបំពេញបានច្រើនបំផុតគឺ ប្រហែលជាស្នេហា។ អ្នកកើតឆ្នាំថោះនេះនឹងរស់នៅក្នុងជីវិតដែលពោរពេញដោយភាពរីករាយ និងផ្អែមល្ហែមបំផុតជាមួយនឹងដៃគូរបស់ពួកគេ។ ទំនាក់ទំនងរបស់ ឆ្នាំថោះក្នុងអំឡុងពេលនេះ ក៏បង្កើតផលផងដែរ ដែលធ្វើឱ្យអារម្មណ៍របស់អ្នកតែងតែវិជ្ជមាន និងរីករាយជាប់ជានិច្ច។
២. អ្នកកើតឆ្នាំម្សាញ់
សម្រាប់អ្នកកើតឆ្នាំម្សាញ់ គឺជាមនុស្សដែលតែងតែពឹងផ្អែកលើបេះដូង និងអារម្មណ៍របស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្ត។ យ៉ាងណាមិញ សម្រាប់អ្នកកើតឆ្នាំម្សាញ់ ក៏ជាមនុស្សដែលមុះមុត មានភាពឈ្លាសវៃ ហើយក៏ជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ផងដែរ។
យ៉ាងណាមិញ សម្រាប់អ្នកកើតឆ្នាំម្សាញ់នេះ ទោះបីប្រឈមមុខនឹងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ក៏តែងតែប្រព្រឹត្ដដោយភាពស្ងប់ស្ងាត់ និងចាស់ទុំ។ នៅក្នុងជីវិតរបស់មនុស្សទាំងនេះ នឹងមានអារម្មណ៍រីករាយ និងបំពេញនៅពេលដែលហ៊ុំព័ទ្ធដោយគ្រួសារដែលស្រលាញ់ និងផ្ទះប្រកបដោយភាពសុខដុមរមនា។
រយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២១ សម្រាប់អ្នកកើតឆ្នាំម្សាញ់ ត្រូវបានគេរំពឹងថា នឹងក្លាយជាពេលវេលាដ៏រីករាយដែលនឹងញញឹមសម្រាប់អ្នក។ នៅពេលនេះទំនាក់ទំនងរបស់អ្នកនឹងរីកចម្រើនដោយរលូន មានការអភិវឌ្ឍន៍ទៅតាមទិសដៅដែលពួកគេចង់បាន។
ប្រសិនបើអ្នកមានគូហើយ អ្នកទាំងពីរនឹងពិចារណារៀបការ និងមានកូន។ ប្រសិនបើអ្នកនៅតែនៅលីវ អ្នកនឹងស្វែងរកមិត្តរួមព្រលឹងសម្រាប់ជីវិតរបស់អ្នក។ អ្នកនឹងរីករាយជាមួយភាពផ្អែមល្ហែមនៃក្តីស្រឡាញ់ ហើយមានអារម្មណ៍ពេញចិត្តចំពោះអ្វីដែលអ្នកសម្រេចបាននៅចុងឆ្នាំនេះ។
៣. អ្នកកើតឆ្នាំកុរ
រីឯអ្នកកើតឆ្នាំកុរ គឺជាជាមនុស្សដែលមានភាពកក់ក្ដៅ មានក្តីស្រឡាញ់ មានភាពរីករាយ និងតែងតែត្រៀមខ្លួនញញឹមសម្រាប់ជីវិតជានិច្ច។ នេះគឺជាឆ្នាំដែលអាចប្រើចិត្ត និងតក្កវិជ្ជាដើម្បីដោះស្រាយបញ្ហាលំបាកនានាក្នុងជីវិត។
ម្យ៉ាងទៀត អ្នកកើតឆ្នាំកុរនេះ ក៏តែងតែសកម្មក្នុងការដោះស្រាយស្ថានភាពស្មុគស្មាញ។ នៅក្នុងជីវិតរបស់ឆ្នាំកុរតែងតែស្វែងរកចំណេះដឹង និងអភិវឌ្ឍន៍ឥតឈប់ឈរ និងធ្វើឱ្យខ្លួនឯងកាន់តែល្អឥតខ្ចោះ។
ហោរាសាស្ដ្រព្យាករណ៍ថា ជីវិតរបស់ឆ្នាំកុរនឹងមានចំណុចរបត់សំខាន់ក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំនេះ ជាពិសេសបញ្ហាផ្លូវចិត្ត។ សុភមង្គលនឹងញញឹមមករកអ្នកនៅពេលអ្នករកឃើញមនុស្សម្នាក់ដែលអ្នកពិតជាស្រឡាញ់ ហើយអ្នកទាំងពីរត្រៀមខ្លួនដើម្បីការប្តេជ្ញាចិត្តរយៈពេលវែង។
ប្រសិនបើអ្នកនៅលីវវិញ ក្នុងខណៈពេលនេះ អ្នកកើតឆ្នាំកុរក៏នឹងរកឃើញមិត្តរួមចិត្តរួមថ្លើមម្នាក់ដែលអាចជួយអ្នកព្យាបាលរបួស ដែលអ្នកបានជួបកាលពីអតីតកាល។ ជាទូទៅ ប្រសិនបើអ្នកកើតឆ្នាំកុរមានអារម្មណ៍សប្បាយចិត្ត សំណាងក៏នឹងមកដោយធម្មជាតិដែរ ដែលធ្វើឱ្យអ្វីៗនៅក្នុងជីវិតរបស់អ្នកដំណើរការទៅដោយរលូន។
៤. អ្នកកើតឆ្នាំ ច
ចំពោះអ្នកកើតឆ្នាំ ច គឺជាមនុស្សដែលមានស្មារតីរឹងប៉ឹង និងរហ័សរហួន។ លើសពីនេះ មនុស្សទាំងនេះ គឺជាអ្នកជំនាញសង្គម ដែលអាចបង្កើតទំនាក់ទំនងល្អជាមួយមនុស្សនៅកន្លែងធ្វើការ បរិយាកាសសិក្សា ឬសហគមន៍ណាមួយដែលពួកគេបានចូលទៅ។
ក្រៅពីនេះ ដោយមានបុគ្គលិកលក្ខណៈបើកចំហ រីករាយ និងមានឆន្ទៈក្នុងការទំនាក់ទំនង ឆ្នាំចតែងតែទាក់ទាញមនុស្សថ្លៃថ្នូរជាច្រើននៅក្នុងជីវិតរបស់ពួកគេ។
យ៉ាងណាមិញ ក្នុងរយៈពេល ៣ ខែចុងក្រោយនៃឆ្នាំ ២០២១ នេះ ជីវិតរបស់អ្នកកើតឆ្នាំច ត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរយ៉ាងខ្លាំង។ មិនត្រឹមតែអាជីពទេ សំណាងនឹងទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ប៉ុន្តែជាពិសេសរឿងស្នេហានឹងស្រស់ស្អាតដូចសុបិន។
មិនដឹងថាឆ្នាំចបានឆ្លងកាត់អ្វីទេ ប៉ុន្តែចាប់ពីពេលនេះទៅសុភមង្គលនឹងមកហើយនៅជាមួយអ្នកយូរ។ ស្នេហាគឺជាការជម្រុញដ៏ធំមួយសម្រាប់អ្នកដែលកើតឆ្នាំច ដើម្បីទទួលបានជោគជ័យដ៏អស្ចារ្យជាច្រើននៅក្នុងជីវិតនាពេលខាងមុខនេះ៕
ប្រភព ៖ Emdep / Knongsrok