តើអ្នកចូលចិត្តហូបនំលោកខែប្រភេទណា សាកជ្រើសរើសរូបនំដែលអ្នកចូលចិត្ត នឹងអាចដឹងពីរាសីដែលនឹងមកដល់?

តើអ្នកចូលចិត្តញុំានំសែនព្រះខែប្រភេទមួយណាជាងគេ? ចំណង់ចំណូលចិត្តរបស់អ្នក នឹងអាចបង្ហាញពីរាសី និងលាភសំណាងរបស់អ្នកក្នុងពេលខាងមុខនេះច្បាស់ៗតែម្ដង។

1. នំប្រភេទទី A

Screen Shot 2021 09 16 At 12.21.15 PM

អ្នកគឺជាមនុស្សដែលចូលចិត្តរាប់អានមិត្តភក្តិ អ្នកមិនធ្លាប់ស្រមៃថា បើខ្លួនអ្នកគ្មានមិត្តភក្តិនោះអាចនឹងទៅជាយ៉ាងណានោះទេ អ្នកស្ទើរតែមិនពេញចិត្តចំពោះមជ្ឈដ្ឋានសង្គមរបស់អ្នក។ ចំពោះអ្នកមិនស្គាល់គ្នាវិញ អ្នកគ្មានអារម្មណ៍រើសអើងនឹងរូបគេឡើយ អ្នកចង់រាប់អានមិត្តភក្តិថ្មីៗឱ្យបានច្រើន ស្គាល់គេឯងកាន់តែច្រើន។

នៅខែក្រោយនេះ អ្នកនឹងអាចរាប់អានបានមិត្តថ្មីៗជាច្រើនបន្ថែមទៀត ជីវិតរបស់អ្នកនឹងប្រែកាន់តែត្រចះត្រចង់។ អ្វីដែលសំខាន់នោះគឺ ស្របពេលនោះដែរអ្នកអាចពង្រីកសន្ទុះទំនាក់ទំនងក្នុងសង្គមរបស់អ្នកកាន់តែធំ និងជួបមនុស្សម្នាក់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អចំពោះគេ ហើយម្នាក់នោះអាចជាគូព្រេងរបស់អ្នកផងដែរ។

2. នំប្រភេទទី B

Screen Shot 2021 09 16 At 12.21.19 PM

អ្នកជាប្រភេទមនុស្សដែលមានគម្រោងចំពោះថ្ងៃអនាគតយ៉ាងច្បាស់លាស់ ប្រហែលដោយសារតែខួរក្បាលរបស់អ្នករស់រវើក ដូច្នេះភាពទាក់ទាញរបស់អ្នកមិនដូចគេនោះទេ។ មនុស្សដែលមានEQខ្ពស់ វិសាលភាពទំនាក់ទំនងរបស់គេគឺធំទូលាយណាស់ អ្នកក៏ដូច្នេះដែរ ឱ្យតែមានអ្នកនៅទីណា ទីនោះនឹងមានវោហារស័ព្ទរបស់អ្នកជាមិនខាន។

នៅខែក្រោយនេះ ជោគជតារបស់អ្នកមានការផ្លាស់ប្តូរយ៉ាងធំ បូករួមនឹងភាពឆ្លាតវៃរបស់អ្នកទៀតនោះ អ្នកនឹងញុំាឱ្យការងារ និងស្នេហារបស់អ្នកទទួលបានការលេចធ្លោយ៉ាងខ្លាំង ដូច្នេះអ្នកដាច់ខាតត្រូវក្លាហានបោះជំហានទៅមុខបន្តទៀត។

3. នំប្រភេទទី C

Screen Shot 2021 09 16 At 12.21.24 PM

មួយរយៈពេលមុនរាសីរបស់អ្នកមធ្យម ដោយសារតែអ្នកចិត្តល្អ និងចូលចិត្តជួយគេ ហេតុនេះធ្វើឱ្យអ្នកខ្វះខាតនូវការពិចារណាស៊ីជម្រៅ ជាមួយមិត្តភក្តិក៏មិនបានប្រុងប្រយ័ត្នអ្វីដែរ។ អ្នកងាយនឹងជឿសម្ដីអ្នកដទៃណាស់ សមត្ថភាពការពារខ្លួនរបស់អ្នកមិនខ្ពស់ទេ ដូច្នេះនៅក្នុងអាជីពការងារ ឬការសិក្សាមិនសូវរលូនប៉ុន្មាននោះទេ។

ចាប់ពីខែក្រោយទៅ នឹងមានមនុស្សសម្លឹងឃើញអ្នកចង់ចូលមកការពារអ្នក គេចូលចិត្តភាពស្លូតត្រង់ និងចិត្តល្អរបស់អ្នក គេនឹងលេចឡើងនៅចំពោះមុខអ្នកដោយមិនដឹងខ្លួន អ្នកដាច់ខាតត្រូវក្តោបក្តាប់ឱកាសនេះឱ្យបានល្អ។

4. នំប្រភេទទី D

Screen Shot 2021 09 16 At 12.21.28 PM

ជោគជតាទ្រព្យសម្បត្តិរបស់អ្នកល្អណាស់ ពេលដែលជួបនឹងការលំបាកអ្នកចូលចិត្តប្រើស្នាមញញឹមទៅប្រឈមមុខនឹងវា អ្នកមានទឹកចិត្តស្រស់ស្រាយ។ មិត្តភក្តិទាំងឡាយចូលចិត្តរាប់អានជាមួយអ្នកណាស់ ព្រោះពួកគេយល់ថានៅជាមួយអ្នកពួកគេមានអារម្មណ៍រីករាយស្រស់ស្រាយ អ្នកពីដើមមកមិនខ្វះមិត្តនោះឡើយ។ តែពីមុននៅក្នុងជីវិតរបស់អ្នកនៅខ្វះខាតអ្នកដែលជួយទំនុកបម្រុងដល់អ្នក តាមពិតទៅអ្នកទំនុកបម្រុង និងមិត្តភក្តិគឺមិនដូចគ្នាទេ ព្រោះគេអាចផ្តល់អ្វីដែលអ្នកត្រូវការបាន ដូច្នេះនៅខែក្រោយនេះ អ្នកនឹងអាចជួបមនុស្សម្នាក់នេះហើយ ត្រូវចេះក្តោបក្តាប់ឱ្យបានល្អ៕

អត្ថបទ ៖​ Mythical Bird / Knongsrok