តើអ្នកចូលចិត្តតន្ត្រីដែរទេ? តើឧបករណ៍មួយណាដែលអ្នកចូលចិត្តជាងគេ ជ្រើសរើសមួយ ដើម្បីដឹងថា អ្នកជាមនុស្សដែលមានចរិតលក្ខណៈពិតប្រាកដបែបណា?
1. ឧបករណ៍តន្ត្រីទី 1
អ្នកគឺជាមនុស្សម្នាក់ដែលតែងតែរក្សាចិត្តឱ្យច្បាស់លាស់ រស់នៅក្នុងជីវិតដែលមានវិន័យ និងក្រិតក្រមខ្លាំង។ យ៉ាងណា អ្នកពិតជាអភិរក្ស រឹងរូស ប្រកានខ្ជាប់នូវគំនិតខ្លួនឯងខ្លាំង។ អ្នកមានទំនោរមិនចូលចិត្តស្តាប់ និងធ្វើតាមមតិរបស់អ្នកដទៃឡើយ ហើយក៏មិនចូលចិត្តបង្ហាញពីអារម្មណ៍ពិតរបស់អ្នក ទៅកាន់អ្នកជុំវិញដែរ។
2. ឧបករណ៍តន្ត្រីទី 2
អ្នកគឺជាមនុស្សគួរឱ្យស្រលាញ់ ពូកែនិយាយលេងសើច និងកំប្លែងខ្លាំងពេលនៅក្នុងការជួបជុំមិត្តភក្តិ ឬបងប្អូន។ អ្នកចូលចិត្តសើច មានបុគ្គលិកលក្ខណៈរីករាយ និងភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងចំពោះបរិយាកាសទូទៅរបស់ក្រុម។ អ្នកជាមនុស្សរួសរាយរាក់ទាក់ ចូលចិត្តចូលក្នុងសង្គមជជែកលេង និងបង្កើតមិត្តភាព ស្អប់ការនៅម្នាក់ឯងខ្លាំងណាស់។
3. ឧបករណ៍តន្ត្រីទី 3
អ្នកជាមនុស្សដែលមានសកម្មភាពច្រើនជាងពាក្យសម្តី។ អ្នកចូលចិត្តធ្វើ រស់នៅដោយភាពប្រាកដនិយម ចរិតរឹងរូស ស្រឡាញ់លុយ និងអំណាច មិនរ៉ូមែនទិកខ្លាំងពេកទេ។ អ្នកគឺជាមនុស្សដែលមានស្ថិរភាពពិតប្រាកដ។
ម្យ៉ាងវិញទៀត អ្នកគឺជាមនុស្សម្នាក់ដែលតែងតែធ្វើតាមឧត្តមគតិ និងក្តីសុបិនរបស់អ្នក។ អ្នកចូលចិត្តសម្លឹងមើលរូបភាពធំមិនអើពើនឹងព័ត៌មានលម្អិតតូចតាចឡើយ ងាយបាត់បង់ឱកាសដោយសារតែភាពរហ័សរហួន និងការធ្វេសប្រហែស។ ទោះយ៉ាងណា អ្នកពិតជាអាចទុកចិត្តបានក្នុងកិច្ចការស្នេហាខ្លាំង។
4. ឧបករណ៍តន្ត្រីទី 4
អ្នកជាមនុស្សប្រកាន់យកនិយមសេរី និយមមិនរវល់នឹងពត៌មានលម្អិត ហើយក៏មិនដែលឱ្យក្រពះអ្នកងត់ឃ្លានយូរដែរ។ អ្នករស់នៅដោយស្មោះត្រង់ មិនចូលចិត្តក្លែងក្លាយស្រឡាញ់ស្អប់គឺបែងចែកច្បាស់ណាស់។
5. ឧបករណ៍តន្ត្រីទី 5
អ្នកមានភាពល្អិតល្អន់ តែលួចលាក់តបតមិនពេញចិត្តនឹងជីវិតធម្មតា។ អ្នកមានមហិច្ឆតាធំ ចូលចិត្តស្វែងរកភាពរុងរឿង និងទ្រព្យសម្បត្តិ។ នៅក្នុងស្នេហា អ្នកពិបាករើសណាស់ ព្រោះអ្នកមានស្តង់ដារខ្ពស់ចំពោះគូស្នេហ៍។
6. ឧបករណ៍តន្ត្រីទី 6
អ្នកមានភាពរួសរាយរាក់ទាក់ បើកចំហរ ងាយស្រួលទំនាក់ទំនងជាមួយមនុស្សជុំវិញ អ្នកក៏មានស្មារតី សេវាកម្ម និងចង់ផ្គាប់ចិត្តអ្នកដទៃដែរ។ អ្នកក៏ជាមនុស្សមានប្រាជ្ញាផងដែរ ចូលចិត្តលេងសើច មនុស្សងាយយកឈ្នះចិត្តអ្នកដែលនៅជុំវិញអ្នកបានភ្លាមៗនៅពេលអ្នកទាក់ទងមក៕
ប្រភព ៖ iOne / Knongsrok