ជ្រើសរើសកញ្ចក់វេទមន្តមួយ ដើម្បីដឹងពីទំនាក់ទំនងរបស់អ្នក ជាមួយនឹងឪពុកម្ដាយរបស់អ្នកកាលពីជាតិមុន តើត្រូវជាអ្វីនឹងគ្នា?
1. ទំនាក់ទំនងជាឪពុកម្តាយ និងកូន
ចំណងគ្រួសារត្រូវបានរក្សាពីជាតិមុនរហូតដល់ជាតិនេះ។ នៅក្នុងជីវិតមុនរបស់អ្នកគ្រួសាររបស់អ្នកបានរស់នៅយ៉ាងសុខដុមរមនា ហើយការក្លាយជាគ្រួសារតែមួយនៅក្នុងជីវិតនេះ គឺជាបំណងរបស់អ្នក។ ថ្វីដ្បិតតែពេលខ្លះ អ្នកក៏មានអារម្មណ៍អន់ចិត្តដោយសារតែភាពមិនសមហេតុផល និងសម្ពាធរបស់ឪពុកម្តាយអ្នកដែរ ប៉ុន្តែនៅទីបញ្ចប់អ្នកតែងតែស្រលាញ់ពួកគាត់អស់ពីបេះដូង។
2. កូនបំណុល និងម្ចាស់បំណុល
ប្រហែលជាអ្នកមានបំណុលជាប្រាក់ ឬបំណុលនៃការដឹងគុណនៅក្នុងជាតិមុនរបស់អ្នក ដូច្នេះអ្នកត្រូវតែត្រលប់មកសងបំណុលឪពុកម្តាយរបស់អ្នកក្នុងជាតិនេះវិញ។ វាងាយស្រួលក្នុងការមើលឃើញថាឪពុកម្តាយរបស់អ្នក ជារឿយៗតែងតែស្តីបន្ទោស ឬរិះគន់អ្នក នោះហើយជារបៀបដែលម្ចាស់បំណុលប្រព្រឹត្តចំពោះកូនបំណុលរបស់ពួកគេមែនទេ? សូមកត់សម្គាល់ថា ប្រសិនបើបំណុលមិនទាន់ត្រូវបានទូទាត់ក្នុងជាតិនេះទេ នោះនឹងមានជាតិជាបន្តបន្ទាប់។
3. ទំនាក់ទំនងស្នេហា
នៅក្នុងការចាប់បដិសន្ធិឡើងវិញរបស់អ្នក អ្នកអាចជានរណាក៏បានរួមទាំងករណីគូស្នេហ៍របស់ឪពុកម្តាយបច្ចុប្បន្ន។ តើវាអាចទៅរួចទេ ដែលទំនាក់ទំនងជីវិតអតីតកាលរបស់អ្នកជាមួយអ្នកផ្សេងនៅតែមិនទាន់ចប់ និងសោកស្តាយ ដូច្នេះវាចាំបាច់ត្រូវប្រើអត្តសញ្ញាណផ្សេងដើម្បីជួបម្តងទៀតនៅក្នុងជាតិនេះ។ តែយ៉ាងណា វាក៏ជារឿងដែលពិបាកនឹងជឿដែរ។
4. គ្មានទំនាក់ទំនងអ្វីទាំងអស់
ទំនាក់ទំនងរបស់អ្នក ជាមួយនឹងឪពុកម្តាយរបស់អ្នក ទើបតែត្រូវបានផ្តួចផ្តើមនៅក្នុងជាតិនេះទេ ភាគីទាំងពីរពិតជាគ្មានទំនាក់ទំនងអ្វីនឹងគ្នាឡើយកាលពីជាតិមុន។ ដូច្នេះគ្រួសាររបស់អ្នករស់នៅយ៉ាងសុខដុមរមនា និងមានផាសុកភាព ទោះបីជាមានការខ្វែងគំនិតគ្នាលើទិដ្ឋភាពជាច្រើនក៏ដោយ ភាគីទាំងពីរព្យាយាមស្តាប់និងស្វែងយល់ពីគ្នា៕
ប្រភព ៖ Emdep / Knongsrok