ជ្រើសរើសនាឡិកាមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីអត្តចរិត និងការសម្រេចចិត្តរបស់អ្នក ចង់ដឹងថា តើអ្នកជាមនុស្សបែបណា? និងមានការសម្រេចចិត្តបែបណាខ្លះ?
1. នាឡិកាទី 1
អ្នកគឺជាប្រភេទទស្សនវិទូ។ និយាយចំពោះអ្នក គឺមិនច្រឡំនឹងអ្នកណាឡើយ ព្រោះអ្នកពិតជាមានលក្ខណៈ ខុសប្លែកពីអ្នកដទៃខ្លាំងណាស់។ និយាយចំពោះរឿងសេចក្តីស្រឡាញ់ អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ និងតែងតែលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់។ ហើយនេះគឺជារឿងសំខាន់បំផុតនៅក្នុងទំនាក់ទំនងរយៈពេលវែង។ វាជាការសំខាន់ដែលអ្នកមានអារម្មណ៍ថាស្រលាញ់ គឺត្រូវតែលះបង់។
2. នាឡិកាទី 2
អ្នកជាមនុស្សដែលមានគំនិតច្នៃប្រតិដ្ឋខ្ពស់ណាស់។ អ្នកត្រូវការសេរីភាព ហើយមិនចង់មានអារម្មណ៍ថាអ្នកកំពុងលិចលង់ក្នុងអ្វីឡើយ។ អ្នកគឺជាបុគ្គលនិយម ហើយចូលចិត្តធ្វើអ្វីមួយដោយខ្លួនឯង ជាជាងរង់ចាំអ្នកផ្សេងមកជួយ ហើយអ្នកក៏មិនងាយនឹងទៅសុំជំនួយពីនរណាម្នាក់ដែរ។
អ្នកមិនចូលចិត្តមនុស្សកុហកអ្នកទេ មានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះ ដែលអាចនៅក្បែរអ្នកបាន។ អ្នកប្រកាន់ខ្ជាប់នូវទស្សនៈ និងជំនឿ រហូតដល់ទីបញ្ចប់ ទោះបីជីវិតចាប់ផ្តើមស្មុគស្មាញខ្លាំងយ៉ាងណាក៏ដោយ ក៏អ្នកមិនងាយនឹងចុះចាញ់ដែរ។
3. នាឡិកាទី 3
អ្នកជាមនុស្សដែលមានស្វាហាប់ណាស់។ អ្នកកើតមកដើម្បីក្លាយជាអ្នកដឹកនាំ អ្នកចង់រុញច្រានដែនកំណត់របស់អ្នក ហើយក្លាយជាផ្នែកមួយនៃអ្វីដែលអ្នកឃើញគួរឱ្យចាប់អារម្មណ៍ និងរំភើប។ នោះហើយជាមូលហេតុដែលអ្នក មិនដែលរត់គេចពីអ្វីដែលបានកើតឡើងនោះឡើយ។
អ្នកមិនចង់មានទម្លាប់ធ្វើអ្វីដែលដដែលៗនោះឡើយ ដូច្នេះអ្នកព្យាយាមធ្វើឱ្យមានភាពខុសប្លែកគ្នាជារៀងរាល់ថ្ងៃ។ សូម្បីតែនៅពេលដែលអ្នកត្រូវបង្ខំឱ្យរស់នៅជាមួយទម្លាប់មួយប្រភេទក៏ដោយ អ្នកតែងតែសម្លឹងមើលអ្វីៗពីមុំផ្សេង។
4. នាឡិកាទី 4
អ្នកពិតជាមនុស្សដែលមានផាសុកភាព មានភាពស្ងប់ស្ងាត់ និងសន្តិភាព។ នៅពេលអ្នកសម្រេចចិត្តនៅជាមួយនរណាម្នាក់ អ្នកចង់ចំណាយពេលជាមួយនរណាម្នាក់ដែលស្រឡាញ់អ្នកពិតប្រាកដ ហើយចែករំលែកលក្ខណៈដូចអ្នកដែរ។ អ្នកមិនចូលចិត្តដែនកំណត់ ឬច្បាប់តឹងរឹងដែលមិនអនុញ្ញាតឱ្យអ្នកក្លាយជាអ្នកពិតជាអ្នក។
5. នាឡិកាទី 5
អ្នកគឺជាមនុស្សដែលមានភាពស្មោះត្រង់ ធ្វើការជាក់ស្តែង និងឧស្សាហ៍ព្យាយាម។ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកមកមុនគេ។ អ្នកត្រូវបានគេចាត់ទុកថាទទួលខុសត្រូវ ហើយតែងតែដឹងពីផលវិបាកនៃសកម្មភាពរបស់អ្នក។
មតិរបស់អ្នកដទៃ គឺសំខាន់ចំពោះអ្នក ដូច្នេះសូមស្តាប់ដោយយកចិត្តទុកដាក់។ អ្នកមិនដែលធ្វើអ្វីដោយមិនគិត ឬសាងឱ្យមានកំហុស ដែលនាំឱ្យបរាជ័យនោះឡើយ អ្នកតែងតែព្យាយាមកែប្រែ និងលម្អខ្លួនឯងជានិច្ច៕
ប្រភព ៖ Emdep / Knongsrok