តេស្តមើលស្ថានភាពជីវិតរបស់អ្នក ក្នុងរយៈពេល១០ឆ្នាំខាងមុខ តើអ្នកណានឹងនៅតែនៅក្បែរអ្នក?
1. ជម្រើសទី 1
ប្តីប្រពន្ធរបស់អ្នក នឹងនៅក្បែរអ្នកអស់រយៈពេល ១០ ឆ្នាំខាងមុខ។ ថ្វីដ្បិតតែអ្នកទាំងពីរពេលខ្លះឈ្លោះប្រកែកគ្នា និងខឹងក៏ដោយ ប៉ុន្តែអ្វីៗគ្រាន់តែជាបញ្ហាបណ្តោះអាសន្នដែលប្ដីប្រពន្ធទូទៅតែងតែជួបប្រទះតឋេប៉ុណ្ណោះ។ អ្នកទាំងពីរពិតជាស្រឡាញ់គ្នា និងទទួលយកគ្នាទៅវិញទៅមក។
ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ អ្នកបានរៀនពីរឿងជាច្រើននៅក្នុងដំណើរការនៃការរស់នៅជាមួយគ្នា។ ប្រហែលជាមិត្តភក្តិនៅជុំវិញនឹងបោះបង់អ្នកចោល។ ប៉ុន្តែដៃគូជីវិតរបស់អ្នកនឹងនៅទីក្បែរអ្នកជានិច្ច ហើយក៏ជាមនុស្សដែលមិនដែលបោះបង់អ្នកចោលនោះឡើយ ទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ។
2. ជម្រើសទី 2
គ្រួសាររបស់អ្នកនឹងនៅក្បែរអ្នកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ ដូចពាក្យនិយាយថា «ឈាមមួយដំណក់ប្រសើរជាងស្រះទឹកមួយ»។ ថ្វីដ្បិតតែជីវិតអ្នកជួបការលំបាកជាច្រើនក៏ដោយ ក៏គ្រួសារអ្នកនឹងនៅក្បែរអ្នកជានិច្ច។ មិនថាជោគជ័យ ឬបរាជ័យអ្នកនៅតែត្រូវបានគេស្រឡាញ់យកចិត្តទុកដាក់ និងគាំទ្រដោយគ្រួសារអ្នក។
3. ជម្រើសទី 3
មិត្តល្អរបស់អ្នកនឹងនៅជាមួយអ្នកក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ អ្នកមានប្រាជ្ញាបុគ្គលិកលក្ខណៈទន់ភ្លន់ អត់ធ្មត់ និងដឹងពីរបៀបទទួលយក។ មិត្តភក្តិរបស់អ្នកស្រឡាញ់អ្នកខ្លាំង ហើយត្រៀមខ្លួនជួយអ្នកនៅពេលអ្នកមានបញ្ហា។ ប្រសិនបើអ្នកជាអ្នកដឹកនាំក្រុម អ្នកនឹងដឹកនាំក្រុមរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ។ ដូច្នេះក្នុងរយៈពេល ១០ ឆ្នាំខាងមុខ អ្នកនឹងត្រូវអមដំណើរដោយមិត្តភក្តិ និងមិត្តរួមការងារ។
4. ជម្រើសទី 4
ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ អ្នកនឹងមិនមានអ្នកស្គាល់ច្រើនទេ។ ដោយសារតែអ្នកគឺជាមនុស្សម្នាក់ដែលតែងតែសកម្មក្នុងការស្វែងរកអារម្មណ៍ថ្មី និងគួរឱ្យចាប់អារម្មណ៍។ អ្នកមានបំណងចង់រៀនអ្វីថ្មីៗ។ ដូច្នេះជីវិតរបស់អ្នកនឹងមានការផ្លាស់ប្តូរជាច្រើន។ បន្ទាប់ពី ១០ ឆ្នាំ អ្នកនឹងទទួលបានជោគជ័យជាងពេលនេះ ប៉ុន្តែអ្នកគឺជាមនុស្សតែម្នាក់គត់ដែលនៅជាមួយអ្នក៕
ប្រភព ៖ Emdep / Knongsrok