តាមមើលអត្តចរិតជាក់ស្ដែងរបស់អ្នក តើអ្នកមានភាពខ្វះចន្លោះត្រង់ចំណុចណាខ្លះ?

ជ្រើសរើសរូបមួយ ក្នុងចំណោមទាំង3ខាងក្រោមនេះ ដើម្បីដឹងពីចំណុចខ្វះខាត ឬចំណុចអវិជ្ជមានដែលអ្នកមាន ដើម្បីងាយស្រួលក្នុងការកែប្រែឡើងវិញ តើអ្នកខ្វះចន្លោះ ឬខ្វះខាតត្រង់ចំណុចណាខ្លះ?

Screen Shot 2021 09 08 At 11.04.25 PM

1. រូបទី 1

ប្រសិនបើអ្នកជ្រើសរើសយករូបភាពនៅលេខ ១ មានន័យថា អ្នកគឺជាមនុស្សខ្លាំង ម្នាក់ ក្នុងជីវិតអ្នកមានហេតុផល និងមានការតាំងចិត្តខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅដែលអ្នកបានកំណត់ដោយខ្លួនឯង។ ថ្វីដ្បិតតែអ្នកជាមនុស្សដែលស្ងប់ស្ងាត់ និងព្រងើយកន្តើយចំពោះអ្វីដែលកើតឡើងនៅខាងក្រៅក៏ដោយ ប៉ុន្តែអ្នកជាមនុស្សដែលមានអារម្មណ៍ឆាប់រំជួលចិត្តបំផុត ហើយមានមនុស្សតិចណាស់ ដែលអាចយល់ពីទិដ្ឋភាពនេះរបស់អ្នក។

ដំបូន្មានមួយសម្រាប់អ្នក គឺត្រូវបើកចិត្តឱ្យទូលាយបន្តិចជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នក ហើយនិយាយពីអ្វីដែលអ្នកតែងតែភ័យខ្លាច ដើម្បីឱ្យពួកគេអាចជួយអ្នកបាន បើមិនដូច្នោះទេ អ្នកអាចនឹងក្លាយជាមនុស្សបាក់ទឹកចិត្ត ឬមានវិបត្តិផ្លូវចិត្តនៅថ្ងៃណាមួយមិនខាន។

2. រូបទី 2

ប្រសិនបើអ្នកបានជ្រើសរើសយករូបភាពទី ២ មានន័យថា អ្នកជាមនុស្សរ៉ូមែនទិក ហើយអ្នកមិនដែលឈប់ជឿលើសុបិនរបស់អ្នកឡើយ។ មនុស្សដែលនៅជិតអ្នកស្រឡាញ់នូវសេចក្តីសប្បុរស និងភាពស្មោះត្រង់របស់អ្នក។ ក្នុងជីវិត អ្នកមានទំនោរចង់ធ្វើឱ្យពិភពលោកជុំវិញអ្នកមានឧត្តមគតិវិជ្ជមាន ហើយពេលខ្លះអាចធ្វើឱ្យអ្នកពិបាកចិត្តទៅវិញ ព្រោះតែការទាមទារមួយនេះ ប៉ុន្តែអ្នកតែងតែរកវិធីញញឹម និងតស៊ូដើម្បីសុភមង្គលពិតប្រាកដ។

យ៉ាងណាមិញ ដំបូន្មានសម្រាប់អ្នក គឺមិនត្រូវផ្លាស់ប្តូរខ្លួនឯង ដើម្បីតែផ្គាប់ ឬតម្រូវចិត្តអ្នកដទៃនោះឡើយ ព្រោះអ្នកមើលពិភពលោកតាមរយៈកែវភ្នែកសុទិដ្ឋិនិយមខ្លាំងពេក វាងាយនឹងធ្វើឱ្យអ្នកខ្លួនឯងរងគ្រោះ ព្រោះមនុស្សទាំងអស់ មិនមែនសុទ្ធតែល្អដូចការគិតរបស់អ្នកទាំងស្រុងនោះឡើយ។

3. រូបទី 3

ប្រសិនបើអ្នកជ្រើសរើសរូបភាពលេខ ៣ មានន័យថា អ្នកជាមនុស្សមានហេតុផល ហើយក្នុងពេលតែមួយ អ្នកក៏ជាមនុស្សដែលមានអារម្មណ៍ជ្រាលជ្រៅផងដែរ។ នៅក្នុងជីវិតអ្នក អ្នកត្រូវប្រឈមមុខនឹងស្ថានភាពណាមួយដោយប្រាជ្ញា នេះគឺជាចំណុចខ្លាំងមួយរបស់អ្នក ព្រោះវាអនុញ្ញាតឱ្យអ្នកវិភាគ និងតាមដាននូវអ្វីដែលកំពុងកើតឡើងនៅជុំវិញអ្នក។

អ្នកគឺជាមនុស្សដែលល្អឥតខ្ចោះ ហើយនេះអនុញ្ញាតឱ្យអ្នកសម្រេចបាននូវគោលដៅរបស់អ្នក និងជោគជ័យទាំងអស់នៅកន្លែងធ្វើការ។ ប៉ុន្តែត្រូវប្រយ័ត្ន សូមកុំធ្វេសប្រហែសគ្រួសារ និងមិត្តភក្តិរបស់អ្នកឱ្យសោះ៕

ប្រភព ៖ Namastest / Knongsrok