ដើមឈើដែលអ្នកដែលជ្រើសរើស វានឹងប្រាប់អ្នកថា ផ្លូវដែលអ្នកកំពុងតែព្យាយាមដើរក្នុងពេលបច្ចុប្បន្ននេះ ត្រូវ ឬមួយក៏ខុស ល្អ ឬមួយក៏យ៉ាងណា?
A. ដើមឈើ A
នៅក្នុងរយៈពេលខ្លីខាងមុខនេះ ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងរបស់អ្នក គឺត្រឹមត្រូវ ប៉ុន្តែវាមិនអាចធានាថាលទ្ធផលចុងក្រោយល្អ ឬអាក្រក់ឡើយ ទោះយ៉ាងណាក៏ដោយ អនាគតនៅតែជាអាថ៌កំបាំងដដែល។ ហើយកុំបារម្ភ ឬស្ទាក់ស្ទើរ បើទោះជាអ្នកជួបព្យុះក៏ដោយ ដោយសមត្ថភាពដ៏អស្ចារ្យរបស់អ្នក អ្វីៗទាំងអស់នឹងត្រូវបានដោះស្រាយយ៉ាងរលូន។ យ៉ាងណាមិញ អ្នកក៏មានអ្នកចាំជួយជ្រោមជ្រែង និងគាំទ្រអ្នកអស់ពីចិត្ត ដូច្នេះ អ្នកមិនឯកានោះឡើយ។
B. ដើមឈើ B
ជម្រើសនេះមានន័យថា អ្នកត្រូវកែតម្រូវទិសដៅរបស់អ្នកបន្តិច។ នៅដើមដំបូងទិសដៅរបស់អ្នកនៅតែមានភាពត្រឹមត្រូវ ប៉ុន្តែផ្ទុយទៅវិញ បើអ្នកទៅឆ្ងាយវាកាន់តែឃ្លាតឆ្ងាយពីគន្លងដើមរបស់អ្នក។ សំណាងដែរ វាមិនបានទៅឆ្ងាយខ្លាំងពេកទេ ដូច្នេះអ្នកនៅតែអាចទៅបាន បើអ្នកមិនសំណាង អ្នកនឹងត្រូវងាកក្រោយអាចទាន់ពេល។ លើសពីនេះ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់នៅជំហានបន្ទាប់ផងដែរ។
C. ដើមឈើ C
ទិសដៅនៃកិច្ចខិតខំប្រឹងប្រែងបច្ចុប្បន្នរបស់អ្នក គឺត្រឹមត្រូវ ជាងការរំពឹងទុករបស់អ្នកទៅទៀត។ ដូច្នេះរឿងតែមួយគត់ដែលអ្នកត្រូវធ្វើ គឺជឿជាក់លើខ្លួនឯង ជឿជាក់លើខ្លួនឯងថាអ្នកអាចធ្វើបាន។ ផ្លូវនៅខាងមុខនឹងរដិបរដុបបន្តិច ប៉ុន្តែអ្នកច្បាស់ជានឹងយកឈ្នះវាបាន ដោយសារសមត្ថភាព និងប្រាជ្ញារបស់អ្នក។ បោះជំហានទៅមុខបន្តចុះ អ្វីៗពិតជាល្អប្រសើរខ្លាំងសម្រាប់អ្នក។
D. ដើមឈើ D
អ្នកបានវង្វេងច្រើនពេកពីទិសដៅដើមរបស់អ្នក។ តើមានមូលហេតុអ្វីខ្លះ? វាគឺដោយសារតែអ្នកទទួលបាននូវមតិយោបល់ និងដំបូន្មានពីអ្នកដែលនៅជុំវិញអ្នក ដែលធ្វើឱ្យជំហររបស់អ្នកមិនសូវស៊ីចង្វាក់គ្នាឡើយ។ យ៉ាងណាអ្នកក៏បានបដិសេធមិនបោះបង់ចោលគំនិតរបស់គាត់ ដើម្បីពិចារណាពីភាពសមហេតុផលនៃមតិទាំងនោះទេ ប៉ុន្តែគ្រាន់តែគោរពតាមមេកានិចប៉ុណ្ណោះ។ អ្នកគួរតែរៀបចំឡើងវិញនូវការគិតរបស់អ្នក កុំផ្ដេកផ្ដួលតាមគំនិតយោបល់អ្នកដទៃ រហូតដល់ភ្លេចគិត ភ្លេចខ្វល់ពីគំនិតរបស់ខ្លួនឯង៕
ប្រភព ៖ iOne / Knongsrok