ជ្រើសរើសសម្បកខ្យងមួយ ក្នុងចំណោមសម្បកខ្យងទាំង៨ខាងក្រោមនេះ ដើម្បីដឹងពីគុណសម្បត្តិ និងលក្ខណៈសម្បត្តិពិសេសរបស់អ្នក ដែលអាចធ្វើឱ្យអ្នកដទៃចាប់អារម្មណ៍លើអ្នកជាងគេ។
1. សម្បកខ្យងទី 1
អ្នកគឺជាមនុស្សដែលមានចិត្តសប្បុរស ដែលមិនដែលនិយាយថា "ទេ" ចំពោះអ្នកដទៃឡើយ។ នៅពេលអ្នកធ្វើការសម្រេចចិត្ត អ្នកតែងតែគិតអំពីផលវិបាកជាមុន ដើម្បីជាការប្រុងប្រយ័ត្នខ្លួនចំពោះហានិភ័យនៃបញ្ហា។
ជារៀងរាល់ថ្ងៃ អ្នកគិតអំពីអ្វីដែលអ្នកអាចធ្វើ ដើម្បីកែលំអខ្លួនឯង និងរៀនពីអ្វីថ្មីៗ ដើម្បីក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ និងប្លែកពីគេ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលពោរពេញដោយក្ដីស្រឡាញ់ និងចែករំលែកក្ដីស្រឡាញ់ដល់មនុស្សដែលនៅជុំវិញខ្លួន។ អ្នកថែមទាំងសុខចិត្តតាមស្រលាញ់ អ្នកដែលមិនស្រលាញ់ខ្លួនអ្នកថែមទៀតផង។
2. សម្បកខ្យងទី 2
អ្នកគឺជាមនុស្សដែលពូកែស្រមើស្រមៃ និងមានភាពសច្នៃប្រតិដ្ឋខ្ពស់។ អ្នកអាចធ្វើកិច្ចការប្រចាំថ្ងៃដែលគួរឱ្យធុញទ្រាន់បាន ប៉ុន្តែអ្នកចង់ផ្តោតថាមពលរបស់អ្នកលើគម្រោងចុងក្រោយរបស់អ្នក។ អ្នកអាចធ្វើអាជីវកម្ម រចនា ឬបង្កើតរបស់ស្អាតៗថ្មីៗ។
3. សម្បកខ្យងទី 3
អ្នកតែងតែពោរពេញដោយថាមពល និងមានភាពទាក់ទាញពីមនុស្សជាច្រើន។ អ្នកក៏ជាមនុស្សដែលពោរពេញដោយភាពរីករាយ ហើយដឹងពីរបៀបធ្វើឱ្យមនុស្សជុំវិញសើច និងសប្បាយចិត្តផងដែរ។
ថ្វីដ្បិតតែមានអ្នកមានភាពជឿជាក់ និងមានមន្តស្នេហ៍ខ្លាំងក៏ពិតមែន តែអ្នកក៏ជាមនុស្សដែលងាយនឹងរំជោះបរំជួលចិត្តខ្លាំងចំពោះការរិះគន់ និងការប្រមាថពីមនុស្សជុំវិញខ្លួនផងដែរ។ មនុស្សមួយចំនួន ហាក់លេងសើចនឹងអារម្មណ៍របស់អ្នកខ្លាំង ដែលធ្វើឱ្យអ្នកប្រែក្លាយជាភ័យខ្លាច ពេលខ្លះ លែងហ៊ាននិយាយ ឬធ្វើអ្វី ដើម្បីឱ្យពួកគេសប្បាយចិត្តទៀត។
4. សម្បកខ្យងទី 4
អ្នកមានភាពរួសរាយរាក់ទាក់ ហើយចំណាយពេលច្រើនជាមួយមិត្តភក្តិ និងមិត្តរួមការងារ។ អ្នកមានមិត្តភក្តិជាច្រើន ហើយចូលចិត្តជួយគេឯងថែមទៀតផង។ មនុស្សជាច្រើនមានអារម្មណ៍រីករាយ និងល្អប្រសើរពេលដែលមានអ្នកនៅក្បែរ។
5. សម្បកខ្យងទី 5
អ្នកគឺជាមនុស្សដែលមត់ចត់ និងតឹងតែងចំពោះការងារ អ្នកធ្វើការដោយស្មោះត្រង់ និងមានទំនួលខុសត្រូវនៅកន្លែងធ្វើការ។ អ្នកក៏មានចិត្តសប្បុរស ហើយមនុស្សងាយជឿជាក់លើអ្នក អ្នកក៏ឆ្លាតវៃ មានគំនិតរហ័សរហួន ហើយអ្នកតែងតែមានរឿងគួរឱ្យចាប់អារម្មណ៍ប្រាប់មនុស្សគ្រប់គ្នា។
6. សម្បកខ្យងទី 6
អ្នកជាមនុស្សដែលមិនសូវបានវោហាស្ដីឡើយ អ្នកក៏មិនសូវចេះផ្ដល់មតិ យោបល់ដល់មនុស្សជុំវិញខ្លួនដែរ។ អ្នកគ្រាន់តែសង្ឃឹមថា នឹងមិនមានអ្នកណា មករំខានជីវិតរបស់អ្នក អ្នកចង់នៅដោយស្ងប់ស្ងាត់តែម្នាក់ឯង នោះហើយជាសុភមង្គលក្នុងជីវិតរបស់អ្នក។
7. សម្បកខ្យងទី 7
អ្នកគឺជាមនុស្សឆ្លាត និងមានគំនិតជាអ្នកគិតដ៏អស្ចារ្យ។ គំនិត និងយោបល់របស់អ្នក គឺសំខាន់បំផុត។ អ្នកបង្កើតមិត្តជាមួយមនុស្សដែលចូលចិត្តគិតច្រើន ចំណាយពេលច្រើនលើការសិក្សា និងគិតពីសីលធម៌។ អ្នកកំពុងព្យាយាមធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាមនុស្សភាគច្រើនមិនយល់ស្របនឹងអ្នកក៏ដោយ។
8. សម្បកខ្យងទី 8
អ្នកមានភាពឯករាជ្យខ្លាំង ហើយនឹងធ្វើអ្វីតាមវិធីរបស់អ្នក អ្នកមានភាពគ្រប់គ្រាន់ដោយខ្លួនឯង និងដឹងពីរបៀបរក្សាខ្លួនឯង និងអ្នកដែលអ្នកស្រឡាញ់។ អ្នកដឹងពីអ្វីដែលអ្នកចង់បាន ហើយមិនខ្លាចក្នុងការដើរតាមក្តីសុបិនរបស់អ្នកឡើយ។ អ្នកចង់ឱ្យមនុស្សស្មោះត្រង់នឹងអ្នក ដូចដែលអ្នកស្មោះនឹងពួកគេ អ្នកមានកម្លាំងគ្រប់គ្រាន់ដើម្បីទទួលយកការពិត៕
ប្រភព ៖ Emdep / Knongsrok