នៅលើផ្នែកកដៃរបស់មនុស្សយើងម្នាក់ៗ គឺរមែងរំលេចចេញមកនៅខ្សែបន្ទាត់នៅចំនួនជួរខុសៗគ្នា។ ឥឡូវសាកសម្លឹងមើលវាបន្តិច តើអ្នកមានប៉ុន្មានជួរ ហើយទៅថ្ងៃខាងមុខ ជីវិតរបស់អ្នកនឹងអាចមានសំណាងបែបណាខ្លះ?
មានខ្សែបន្ទាត់ ១ ជួរ
នរវិទ្យាបង្ហាញថា កដៃដែលមានខ្សែបន្ទាត់តែមួយជួរ ច្រើនតែជាមនុស្សដែលមានសុខភាពល្អ អាយុវែង ហើយក្នុងទំនាក់ទំនងសង្គមពួកគេរមែងមានគេចូលចិត្តរាប់អាន ដូចជាតួអង្គសំខាន់មួយអ៊ីចឹង ដូច្នេះទៅដល់ណាក៏មិនខ្វះញាតិរាប់ដែរ។
មានខ្សែបន្ទាត់ ២ ជួរ
ប្រសិនអ្នកមានខ្សែបន្ទាត់ ២ ជួរនៅលើកដៃ នោះវាជារឿងល្អ ដោយតាមការទស្សន៍ទាយ អ្នកនឹងរមែងមានសុភមង្គល ហើយសំណាងច្រើនក្នុងជីវិត ដោយថ្ងៃអនាគតអ្នកអាចក្លាយជាអ្នកមានបាន។ បើខ្សែបន្ទាត់ជួរទី ២ បង្ហាញមកច្បាស់ៗ នោះអ្នកកាន់តែសម្បូរសម្បាយ ហើយជាមនុស្សមានទេពកោសល្យក្នុងការបង្កើតលុយពិតប្រាកដ រួចរមែងមានកិត្តិយសគេស្រលាញ់រាប់អានជុំទិស។
មានខ្សែបន្ទាត់ ៣ ជួរ
មិនមែនមនុស្សច្រើនទេ ដែលមានខ្សែបន្ទាត់ ៣ ជួរលើកដៃ ដូច្នេះអ្នកជាមនុស្សពិសេសណាស់។ អ្នករមែងជាមនុស្សដែលមានអំណាច មានឥទ្ធិពលទៅលើអ្នកដទៃ ត្រឹមតែការបញ្ចេញនៅសម្តី ឬសកម្មភាពតូចតាចមួយចំនួន។ ទាំងហ្នឹងហើយជាមូលហេតុដែលអាចជួយឲ្យអ្នកក្លាយជាអ្នកដឹកនាំ និងមានបានទៅថ្ងៃខាងមុខ។
អ្នកមិនចាំបាច់ចំណាយកម្លាំងច្រើនពេកទេ តែនៅតែទទួលបានការចាប់អារម្មណ៍ពីភ្នែកអ្នកដទៃ មើលមកអ្នកឃើញថា ជាមនុស្សល្អឥតខ្ចោះ និយាយទៅជីវិតអ្នកហាក់ងាយស្រួល មិនជាប្រឹងខ្លាំងដូចគេឯទៀតឡើយ។
មានខ្សែបន្ទាត់ ៤ ជួរ
បើអ្នកមានដល់ ៤ ជួរនោះគឺកាន់តែកម្រថែមទៀត ដោយនេះបង្ហាញថា អ្នកជាមនុស្សអាយុវែង អាចសល់ទ្រព្យតកូនតចៅច្រើនជំនាន់។ ផ្លូវជីវិតរបស់អ្នក ពោរពេញដោយទ្រព្យ ពោរពេញដោយកិត្តិយស ហើយរលូនដល់ផ្លូវចាក់កៅស៊ូ ដែលជីវិតបែបនេះធ្វើឲ្យមនុស្សជាច្រើនច្រណែន និងប្រាថ្នាចង់មានដូច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក