សប្ដាហ៍ក្រោយនេះ សម្រាប់អ្នកកើតឆ្នាំកុរ មមែ និងមមីរ ជាឱកាសមាសប្រាក់របស់អ្នកហើយ ដូច្នេះត្រូវក្ដោបក្ដាប់លាភសំណាងទាំងនេះឱ្យបានល្អ បើមិនដូច្នោះទេ អ្នកច្បាស់ជាស្ដាយក្រោយ ព្រោះតែបណ្ដោយឱ្យរឿងល្អៗកន្លងហួសទៅ។
១. ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ តែងតែមានភាពស្លូតបូត និងស្មោះត្រង់។ ឆ្នាំមួយនេះ គឺជាមនុស្សដែលមានបេះដូងសប្បុរស និងពូកែអត់ធ្មត់។ ពួកគេតែងតែជួយអ្នកដទៃដោយមិនគិតតិច ឬច្រើន ឬផលតបស្នងអ្វីនោះឡើយ។ ថ្មីៗនេះ មនុស្សជាច្រើនដែលកើតក្នុងឆ្នាំកុរ នៅតែរស់នៅក្នុងភាពឯកា និងស្ងប់ស្ងាត់។ ប្រហែលជាដោយសារតែពួកគេនៅតែមិនអាចភ្លេចអតីត និងមិនទាន់ត្រៀមខ្លួនទទួលយកកិច្ចការស្នេហាថ្មីក៏ថាបាន។
ទោះយ៉ាងណាក្នុងរយៈពេល ៧ ថ្ងៃខាងមុខនេះ ជោគជតារាសីរបស់មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងមានភាពរុងរឿងជាងមុន។ ប្រសិនបើពួកគេចង់ស្វែងរកដៃគូដែលច្បាស់លាស់ ពួកគេត្រូវបង្ហាញពីភាពខ្លាំងរបស់ពួកគេជាមុនសិន ដើម្បីទាក់ទាញមនុស្សម្នាក់ទៀត។ កិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញការស្រឡាញ់ នឹងជួយឱ្យអ្នកធ្វើឱ្យមានចំណាប់អារម្មណ៍ល្អចំពោះភេទផ្ទុយ។
ផ្ទុយទៅវិញ ក្នុងអំឡុងពេលនេះ មនុស្សមួយចំនួនដែលកើតក្នុងឆ្នាំកុរក៏ជួបការលំបាកក្នុងជីវិត និងការងារស្មុគស្មាញច្រើនដែរ។ នៅពេលនេះ ពួកគេគួរតែបង្កើនជំនាញ និងបទពិសោធន៍របស់ពួកគេ។ សូមចងចាំថា ការលំបាកក៏ជាឱកាសសម្រាប់ពួកគេផងដែរ។ យកឈ្នះលើរយៈពេលដ៏លំបាកនេះ សំណាង និងរឿងស្នេហារបស់អ្នកនឹងកាន់តែល្អប្រសើរ។
២. ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច ជាមនុស្សដែលចូលចិត្តធ្វើដំណើរកម្សាន្ត ស្វែងយល់ពីជីវិតដែលមានសេរីភាព។ ប៉ុន្តែនៅពេលដែលពួកគេលង់ស្នេហ៍ជាមួយនរណាម្នាក់ មនុស្សទាំងនេះបានចំណាយអស់ពីចិត្ត និងស្រឡាញ់មនុស្សម្នាក់នោះដោយគ្មានលក្ខខណ្ឌ។ ពួកគេនឹងខិតខំបន្ថែមទៀតសម្រាប់មនុស្សដែលពួកគេស្រឡាញ់។
ក្នុងកិច្ចការស្នេហា មនុស្សនេះតែងតែប្រាថ្នាចង់បានស្នេហាដ៏យូរអង្វែង។ ជាការពិតណាស់ ក្នុងអាពាហ៍ពិពាហ៍ពួកគេ ក៏ត្រូវប្រឈមមុខនឹងសម្ពាធ បន្ទុកអាហារ និងប្រាក់កាសផងដែរ។ ទោះយ៉ាងណាក៏ដោយ មនុស្សដែលកើតក្នុងឆ្នាំចនេះ តែងតែព្យាយាមបន្សាបបញ្ហាដែលមាននៅក្នុងទំនាក់ទំនង និងជម្រុញសុភមង្គលគ្រួសារឱ្យកាន់តែកើនឡើងទ្វេរដង។
ក្នុងរយៈពេល ៧ ថ្ងៃខាងមុខនេះ មនុស្សដែលកើតក្នុងឆ្នាំច នឹងមានសំណាងល្អជាងឆ្នាំមុនៗ។ មនុស្សដែលរៀបការហើយ នឹងមានពេលវេលាច្រើន ដើម្បីចំណាយជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ។ ខណៈពេលដែលមនុស្សនៅលីវ នឹងជួបមនុស្សដែលមានបំណងចង់នៅជាមួយពួកគេក្នុងពេលឆាប់ៗនេះ។ ភាគីទាំងសងខាងមានរឿងស្នេហាងប់ងល់ដូចការរំពឹងទុក។
៣. ឆ្នាំមមែ
មនុស្សដែលកើតក្នុងឆ្នាំមមែ គឺជាប្រភេទមនុស្សដែលមិនសូវចេះនិយាយច្រើនទេ ហើយការបង្ហាញសេចក្ដីស្រឡាញ់ ក៏មានតិចដែរ។ ពួកគេច្រើនតែញៀននឹងការងារ តែងតែរវល់ និងមិនមានពេលស្រលាញ់នរណាម្នាក់ឡើយ។ នោះហើយជាមូលហេតុដែលមនុស្សមួយចំនួនដែលកើតក្នុងឆ្នាំនេះ នៅតែមានភាពឯកា វិលវល់តែម្នាក់ឯងរហូតមកដល់បច្ចុប្បន្ន។
ប៉ុន្តែថ្ងៃមមាញឹកកំពុងឈានដល់ទីបញ្ចប់ ក្នុងរយៈពេល៧ថ្ងៃខាងមុខនេះ អ្នកនឹងអាចមានសំណាងបានជួបមនុស្សដែលអ្នកប្រាថ្នា ហើយនឹងទទួលបានស្នេហាដ៏រ៉ូមែនទិកផងដែរ។ គាត់អាចជា គឺបុរស ឬនារីដែលមានរូបរាងស្អាតបាត និងឆ្លាតវៃ។ មនុស្សម្នាក់នេះនឹងបង្ហាញពីអារម្មណ៍របស់គាត់យ៉ាងសកម្មចំពោះអ្នក ដូច្នេះអ្នកទាំងពីរនឹងអាចចាប់ផ្ដើមស្នេហាយ៉ាងឆាប់រហ័ស។
អ្នកនឹងមានរឿងស្នេហាដ៏ផ្អែមល្ហែមក្នុងរយៈពេល ៧ ថ្ងៃទៀត។ យកចិត្តទុកដាក់ និងស្រឡាញ់មនុស្សដែលអ្នកស្រលាញ់ឱ្យបានច្រើន។ មានតែពេលនោះទេ ដែលរឿងស្នេហារបស់អ្នកអាចបញ្ចប់ដោយភាពផ្អែមល្ហែម៕
ប្រភព ៖ Emdep / Knongsrok