យោងតាមអ្នកជំនាញតាមរយៈផ្នែកជាក់លាក់នីមួយៗ នៃរាងកាយរបស់មនុស្សដូចជា បបូរមាត់ ចង្កា ... ក៏អាចព្យាករណ៍ពីកម្រិតនៃភាពប្រែប្រួល និងអាយឃ្យូ(IQ) របស់មនុស្សផងដែរ។
ភាពវៃឆ្លាតរបស់យើងគឺជាគំនិតដែលពិបាកវាស់វែង។ បន្ថែមលើកត្តាហ្សែន អ្នកជំនាញភាគច្រើនជឿជាក់ថា អាយឃ្យូរបស់មនុស្សគឺជាការរួមបញ្ចូលគ្នារវាងចំណេះដឹង និងជំនាញដែលពួកគេបានសិក្សា ក៏ដូចជាសមត្ថភាពវិចារណញ្ញាណផ្ទាល់ខ្លួនរបស់ពួកគេ។ និយាយម្យ៉ាងទៀតបញ្ញារបស់យើងបង្កើតនិងអភិវឌ្ឍន៍ តាមពេលវេលា។
ដើម្បីដឹងថាមនុស្សម្នាក់ឆ្លាត ឬអត់ត្រូវទាក់ទងជាមួយការពិត ឬឆ្លងកាត់ការសាកល្បងដើម្បីដឹងច្បាស់។ ទោះយ៉ាងណាការសិក្សាជាច្រើនបានបង្ហាញថាផ្អែកលើលក្ខណៈមួយចំនួននៃរាងកាយរបស់មនុស្សម្នាក់ៗ យើងក៏អាចទាយដឹងអំពីភាពរហ័សរហួន ក៏ដូចជាអាយឃ្យូរបស់មនុស្សផងដែរ។ ជាពិសេសប្រសិនបើពួកគេមានចរិតលក្ខណៈដូចខាងក្រោមនេះ អ្នកអាចស្ថិតនៅក្នុងលំដាប់កំពូលមនុស្សឆ្លាតបំផុតនៅលើពិភពលោក!
១. បបូរមាត់ស្តើង
មានមនុស្សតិចណាស់ដែលដឹងដោយផ្អែកលើកម្រាស់ - ស្តើង ឬក្រាស់នៃបបូរមាត់គេក៏អាចដឹងថា គឺជាមនុស្សដែលមិនសូវរហ័សរហួន ឬឆ្លាតវៃខ្លាំងបានផងដែរ។ ដូច្នោះហើយអ្នកជំនាញមកពីសាកលវិទ្យាល័យឆាលស៍ (សាធារណរដ្ឋឆែក) បានធ្វើការសិក្សាមួយហើយបានសន្និដ្ឋានថាជាធម្មតាមនុស្សដែលមានបបូរមាត់ខាងលើស្តើងជាងបបូរមាត់ខាងក្រោមគឺជាមនុស្សឆ្លាតក្នុងវិស័យជាច្រើនជាងមនុស្សដែលមានបបូរមាត់ស្តើងខាងក្រោម។
២. ភ្នែកពណ៍ខៀវ
ក្រៅពីបបូរមាត់ភ្នែកពណ៌ខៀវក៏ត្រូវបានគេចាត់ទុកថាជាសញ្ញានៃមនុស្សម្នាក់ដែលឆ្លាតជាងអ្នកដទៃផងដែរ។ ការពិតអ្នកវិទ្យាសាស្ត្រល្បី ៗ ជាច្រើននៅលើពិភពលោកដូចជា Marie Curie និង Stephen Hawking ... សុទ្ធតែជាមនុស្សដែលមានភ្នែកពណ៌ខៀវ។
៣. មានសុដន់មូលធំ
អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថាស្ត្រីភាគច្រើនដែលមានសុដន់មូលធំមាន IQ ខ្ពស់។ សូម្បីតែស្ត្រីដែលមានសុដន់ធំមធ្យមក៏មាន IQ ខ្ពស់ជាងស្ត្រីដែលមានសុដន់តូចផងដែរ។
៤. ចង្កាស្រួច
តាមរយៈការស្រាវជ្រាវ អ្នកជំនាញមកពីសាកលវិទ្យាល័យឆាលស៍ (សាធារណរដ្ឋឆែក) បានរកឃើញថាសុភាពបុរសដែលមានចង្កាស្រួចច្រើនតែឆ្លាតជាងអ្នកដែលមានចង្កាធំ។
៥. ទម្ងន់មធ្យម
អ្នកជំនាញបង្ហាញផងដែរថាស្ត្រី ឬបុរសដែលលើសទម្ងន់ភាគច្រើនមិនសូវឆ្លាតដូចអ្នកដែលមានទម្ងន់មធ្យមធម្មតានោះទេ។
៦. រោមនៅលើដងខ្លួនក្រាស់
អ្នកចិត្តសាស្រ្តលោកវេជ្ជបណ្ឌិត Aikarakudy Alias បានសន្និដ្ឋានថាបុរសភាគច្រើនដែលមានរោមក្រាស់មានអាយឃ្យូខ្ពស់ជាងអ្នកដែលមានរោមស្តើងធម្មតា។ ជាពិសេសមនុស្សទាំងនេះច្រើនតែធ្វើបានល្អនៅក្នុងសាលា ហើយនៅពេលដែលពួកគេទៅធ្វើការពួកគេក៏ពូកែក្នុងការងារផងដែរ។
៧. ថ្ងាសទូលាយ
ថ្ងាសទូលាយក៏ត្រូវបានគេមើលឃើញថាជាសញ្ញានៃមនុស្សដែលមានភាពឆ្លាតវៃ មានទេពកោសល្យ និងមានអាយឃ្យូខ្ពស់ជាងធម្មតា។ តាមពិតយោងតាមស្ថិតិមនុស្សភាគច្រើនដែលមានថ្ងាសទូលាយអាចធ្វើការបានលឿនរហ័សរហួន ហើយពួកគេក៏មានការគិតលឿនជាងមនុស្សធម្មតាដទៃទៀតផងដែរ។
៨. មនុស្សប្រើដៃឆ្វេង
អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញថាមនុស្សដែលប្រើដៃឆ្វេងច្រើនតែមានការអភិវឌ្ឍន៍បានល្អ ជាងមនុស្សដែលប្រើដៃ ខួរក្បាលផត់ខាងស្តាំក៏មានការអភិវឌ្ឍន៍បានប្រសើរជាងមុន។ ពួកគេធ្វើការដោះស្រាយបញ្ហាប្រទាក់ក្រឡាបានល្អជាងអ្នកដទៃ .... ពួកគេមានសមត្ថភាពច្នៃប្រតិដ្ឋល្អជាងមនុស្សប្រើដៃស្តាំ។
៩. ចង្កេះតូច
តាមរយៈការស្រាវជ្រាវអ្នកជំនាញបានសន្និដ្ឋានថាស្ត្រីភាគច្រើនដែលមានចង្កេះតូច តែងតែឆ្លាតជាងស្ត្រីដទៃទៀត។ មិនតែប៉ុណ្ណោះ ស្ត្រីទាំងនេះត្រូវបានគេចាត់ទុកថាមានជំនាញខ្ពស់ក្នុងការចិញ្ចឹមកូនទៀតផង។
១០. ផ្នែករាងកាយមិនស្មើគ្នា
នៅទីបំផុតយោងតាមអ្នកជំនាញមនុស្សដែលមានផ្នែករាងកាយមិនស្មើគ្នា (ដូចជាម្រាមដៃមួយវែងខុសធម្មតានៅទីតាំងដូចគ្នា ឬត្រចៀកម្ខាងធំជាងត្រចៀកម្ខាងទៀត) ត្រូវបានគេបង្ហាញថាមានសមត្ថភាពដឹកនាំល្អជាងមនុស្សធម្មតា៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក