សម្លាកពីកំណើតនៅលើរាងកាយអាចជួយយើងព្យាករណ៍ពីជោគវាសនារបស់មនុស្សម្នាក់បានផងដែរ។ ជាពិសេសមនុស្សដែលមានសំណាងមានសម្លាកនៅលើទីតាំងទាំង ៤ ខាងក្រោមនេះ ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមាន “ស្មាមពីឋានសួគ៌” ដែលជាសញ្ញានៃជីវិតរុងរឿងបំផុត។
យោងតាមទំនាយពីបុរាណទីតាំងទាំង៤ នេះជាសញ្ញាសម្គាល់ ឬជាប្រភពនៃសុភមង្គលរបស់ម្ចាស់នាពេលអនាគតផងដែរ។ ដូច្នេះអ្នកដែលមានសំណាងដែលមានសញ្ញាស្មាមដៅពីកំណើតក្នុងទីតាំងខាងក្រោមនេះច្រើនតែទទួលបានភាពរីកចម្រើន ទាំងការសិក្សា អាជីពការងាររីកចម្រើននាពេលអនាគត និងទាញមាសប្រាក់ហូរចូលច្រើនជានិច្ច។
តោះស្វែងយល់ពីអាថ៌កំបាំងនៃវាសនា និងអាជីពដែលលាក់នៅពីក្រោយស្លាកស្មាមដៅពីកំណើតនៅលើដងខ្លួន!
១. ស្មាមដៅលេចឡើងនៅខាងក្រោយខ្នង
អ្នកដែលមានស្នាមដៅនៅលើខ្នងត្រូវបានគេចាត់ទុកថាមានជោគវាសនា “ មាសពីស្ថានសួគ៌” ។ មនុស្សដែលមានស្មាមដៅនៅលើខ្នងរបស់ពួកគេកើតមកមានចរិតស្លូតបូត សុភាពរាបសា។ នៅក្នុងជីវិត និងការងារពួកគេតែងតែមានការអធ្យាស្រ័យ និងអាណិតដល់អ្នកគ្រប់គ្នាដែលនៅជុំវិញខ្លួន។ ជាពិសេសមនុស្សទាំងនេះមិនចូលចិត្តរបៀបរស់នៅដែលមានកំហឹង ភាពល្ងង់ខ្លៅ និងការប្រឆាំងគ្នាឡើយ ផ្ទុយទៅវិញពួកគេគ្រាន់តែចង់រស់នៅដោយមានភាពសប្បាយរីករាយ មានសុភមង្គលហើយតែងតែប្រព្រឹត្ដអំពើល្អ និងកុសលធម៌សម្រាប់ខ្លួនឯង។
សូមអរគុណចំពោះបុគ្គលិកលក្ខណៈដ៏អស្ចារ្យបែបនេះ មនុស្សទាំងនេះត្រូវបានមនុស្សជាច្រើននៅជុំវិញស្រឡាញ់ ហើយផ្តល់នូវការណែនាំល្អៗ។ លើសពីនេះ ពួកគេមានភាពឯករាជ្យ និងរឹងមាំក្នុងការងាររបស់ពួកគេដែរ។ ភាពជោគជ័យកើតមានចំពោះពួកគេជារឿយៗ ដោយសារតែការខិតខំប្រឹងប្រែងដោយដៃទាំងពីរ និងខួរក្បាលដ៏មានឥទ្ធិពលរបស់ពួកគេមិនមែនមកពីការជួយពីអ្នកដទៃឡើយ។ នៅក្នុងជីវិតប្រចាំថ្ងៃកាន់តែសំបូរបែប អាជីពការងារ និងការរកស៊ីរបស់ពួកគេកាន់តែរីកចម្រើន ទទួលបានជោគជ័យ ហើយហោប៉ៅរបស់ពួកគេពោរពេញដោយមាសប្រាក់ហូរចូលពេញៗរាល់ថ្ងៃ។
២. ស្មាមដៅលេចឡើងនៅលើដៃ
មនុស្សដែលមានស្មាមដៅនៅលើដៃពីកំណើត ពួកគេមានការខិតខំធ្វើការ និងចូលចិត្តស្វែងយល់នៅគ្រប់ទីកន្លែង។ ជាពិសេសពួកគេជាធម្មតាមិនខ្លាចការលំបាកឡើយ តែងតែខិតខំធ្វើការយ៉ាងលឿនដើម្បីប្រមូលយកផ្លែផ្កា សម្រាប់ខ្លួនឯង។ ជាពិសេសនៅពេលជួបប្រទះការលំបាក ពួកគេមិនបោះបង់ឡើយផ្ទុយទៅវិញពួកគេព្យាយាមកាន់តែខ្លាំងឡើង។
បន្ថែពីនេះពួកគេជាមនុស្សមានចរិតលក្ខណៈមានចិត្តសប្បុរសដែលរស់នៅដោយដឹងមុននិងក្រោយដោយការគោរព ដូច្នេះជីវិតមានភាពងាយស្រួលក្នុងការទទួលបានពរជ័យជាច្រើន។ ថ្វីត្បិតតែជីវិតនៅកុមារភាពរបស់ពួកគេពោរពេញទៅដោយការលំបាកបន្តិចក៏ដោយ ប៉ុន្តែពួកគេកាន់តែមានភាពចាស់ទុំ កាន់តែមានភាពទន់ភ្លន់។ ក្រោយពេលរៀបការអ្វីៗមានភាពល្អប្រសើរឡើងជាងមុន មានភាពចុះសម្រុងគ្នា អាពាហ៍ពិពាហ៍មានភាពរលូន ជីវិតគ្រួសារតែងតែមានភាពសុខសាន្ត និងសុភមង្គល។
៣. ស្មាមដៅពីកំណើតនៅលើថ្ងាស
ស្មាមដៅពីកំណើតដែលលេចឡើងនៅលើថ្ងាសត្រូវបានគេចាត់ទុកថាជាទីតាំង“ កម្រនិងមិនងាយមាន” ណាស់។ យោងតាមទំនាយពីបុរាណពួកគេពួកច្រើនតែស្ថិតក្នុងមុខតំណែង“ សំខាន់” នេះភាគច្រើនជាអ្នកដែលមានទេពកោសល្យពីធម្មជាតិ ក្រៅពីមានសមត្ថភាពពូកែពួកគេក៏មានឆន្ទៈខ្ពស់ផងដែរ។
អរគុណចំពោះភាពក្លាហាន និងទេពកោសល្យពីកំណើតរបស់ពួកគេនៅពេលដែលពួកគេឈានដល់វ័យពេញវ័យមនុស្សទាំងនេះនឹងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើននៅក្នុងអាជីពការងារ និងការរកស៊ី ហើយលាភសំណាងនឹងរីកដុះដាលយ៉ាងឆាប់រហ័ស។ ជាពិសេសក្រៅពីមានទេពកោសល្យ ពួកគេក៏ជាមនុស្សដែលមានចិត្តសប្បុរស និងអាណិតអាសូររស់នៅយ៉ាងសុខសាន្តជាមួយមនុស្សនៅជុំវិញ ហើយតែងតែយកចិត្តទុកដាក់ និងថែរក្សាគ្រួសាររបស់ពួកគេ។
៤. ស្មាមដៅពីកំណើតនៅលើបាតដៃ និងបាតជើង
ស្មាមដៅពីកំណើតដែលលេចឡើងនៅលើបាតដៃ ឬបាតជើងក៏ត្រូវបានគេចាត់ទុកថាជាសញ្ញារបស់មនុស្សដែលមានវាសនានៃ “ ស្មាមដៅពីសួគ៌ា” ដែលជាទីតាំងដែលនាំមកនូវលាភសំណាងយ៉ាងច្រើនដល់ម្ចាស់។ មនុស្សភាគច្រើនដែលមានស្មាមដៅពីកំណើតនៅត្រង់នេះគឺជាមនុស្សមានទេពកោសល្យ និងជំនាញខ្ពស់បំផុត។
លើសពីនេះទៅទៀតពួកគេក៏មានទំនួលខុសត្រូវខ្ពស់ និងមានភាពឯករាជ្យនៅក្នុងការងាររបស់ពួកគេផងដែរ។ ជំនួសឱ្យការយកចិត្តទុកដាក់ចំពោះអ្នកដទៃពួកគេតែងតែចង់ថែរក្សារាល់កិច្ចការរបស់ពួកគេដោយខ្លួនឯង។ ដូច្នេះប្រសិនជាបុរសពួកគេជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់និងមានសមត្ថភាពក្នុងការដឹកនាំ។ ហើយប្រសិនបើជាស្ត្រីគឺជាបងឬប្អូនស្រី និងប្រពន្ធដ៏ល្អ ព្រមទាំងជាមនុស្សឧស្សាហ៍ព្យាយាម និងក្លាហាន។ ជីវិតអនាគតមានភាពរុងរឿង ក្នុងផ្ទះសំបូរទៅដោយទ្រព្យសម្បត្តិ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក