តើអ្នកមានទស្សនៈបែបណា ចំពោះជីវិត?

ជ្រើសរើសថ្មកែវមួយ ដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងថា សព្វថ្ងៃនេះ អ្នកជាមនុស្សដែលមានទស្សនៈបែបណាចំពោះជីវិត?

Screen Shot 2021 09 03 At 6.44.03 PM

1. អាកប្បកិរិយាវិជ្ជមានចំពោះជីវិត

អ្នកតែងតែព្យាយាមមើលអ្វីៗក្នុងផ្លូវវិជ្ជមានជានិច្ច។ ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ ក៏អ្នកតែងតែមានភាពសុទិដ្ឋិនិយម ហើយព្យាយាមធ្វើឱ្យអ្វីៗប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពរឹងមាំ ការអត់ធ្មត់ និងគំនិតសុទិដ្ឋិនិយមនឹងជួយអ្នកឱ្យជម្នះឧបសគ្គបានគ្រប់យ៉ាង។

ទោះយ៉ាងណា អ្នកក៏មានចំណុចខ្សោយមួយដែលជាការគិតមិនប្រាកដនិយម ហើយពេលខ្លះក៏ជាសុបិនអាក្រក់ផងដែរ។ សម្លឹងមើលការពិតដោយផ្ទាល់ដើម្បីដឹងថា តើបញ្ហាអ្វីខ្លះដែលអ្នកត្រូវប្រឈមមុខ ដើម្បីស្វែងរកដំណោះស្រាយបែបឆ្លាតវៃ។

2. ឥរិយាបថខ្លាំង

អ្នកតែងតែយល់ថា ជីវិតមិនមានពណ៌ផ្កាឈូកទាំងអស់ទេ មានរឿងលំបាកជាច្រើន ហើយអ្នកត្រូវបង្ខំចិត្តព្យាយាម និងតស៊ូដើម្បីជម្នះបញ្ហាទាំងនោះ។ គ្មានអ្វីអាចរារាំងអ្នកបានទេ ព្រោះអ្នកជាមនុស្សខ្លាំង និងមានភាពក្លាហាន។ អ្នកតែងតែមានស្មារតីត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាណាមួយ។

ពេលខ្លះបន្ទាប់ពីខំប្រឹងអស់ជាច្រើនថ្ងៃ អ្នកនឹងមានអារម្មណ៍អស់កម្លាំង និងឯកកោខ្លាំង។ ដំបូន្មានសម្រាប់អ្នក គឺផ្តល់ពេលវេលាឱ្យខ្លួនឯងសម្រាករីករាយនឹងលទ្ធផល និងផ្តល់រង្វាន់ដល់ខ្លួនឯង បន្ទាប់ពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់អ្នក។

3. ដំណើរផ្សងព្រេង

អ្នកចូលចិត្តការប្រកួតប្រជែង។ អ្នកចូលចិត្តជីវិតផ្សងព្រេង ហើយមិនអាចទ្រាំទ្រនឹងភាពធុញទ្រាន់បានឡើយ។ អ្នកតែងតែចង់ទទួលបាននូវអ្វីដែលប្លែកៗថ្មីៗ។ អ្នកមិនខ្លាចការបរាជ័យ និងការលំបាកមិនធ្វើឱ្យអ្នកចុះចាញ់បានទេ ផ្ទុយទៅវិញពួកគេធ្វើឱ្យអ្នករំភើបជាងមុន។ ទោះយ៉ាងណាក៏ដោយ ពេលខ្លះអ្នកត្រូវរៀនបន្ថយល្បឿន និងយកចិត្តទុកដាក់ចំពោះមនុស្សជាទីស្រលាញ់ដែលនៅជុំវិញអ្នក។

4. រស់នៅដោយការទទួលខុសត្រូវ

អ្នកជាមនុស្សឆាប់រំជួលចិត្ត និងប្រភេទមនុស្សដែលគិតច្រើន អ្នកតឹងរឹងជាមួយខ្លួនឯង ហើយតែងតែព្យាយាមធ្វើឱ្យអ្វីៗគ្រប់យ៉ាងល្អឥតខ្ចោះ។ ការខិតខំ និងព្យាយាម អ្នកតែងតែរស់នៅដោយការទទួលខុសត្រូវគ្រប់បញ្ហាទាំងអស់។

ទោះយ៉ាងណាក៏ដោយ ជាមួយនឹងបុគ្គលិកលក្ខណៈឈ្លក់វង្វេង និងធ្វើការដោយទាមទារអ្វីៗគ្រប់យ៉ាងដោយភាពជាក់លាក់បំផុតបែបនេះ អ្នកកំពុងធ្វើឱ្យខ្លួនឯងកាន់តែវេទនាទៅវិញទេ។ ភាពល្អឥតខ្ចោះ ធ្វើឱ្យអ្នកអស់កម្លាំង និងបាក់ទឹកចិត្ត។ អ្នកត្រូវរៀនពីរបៀបប្រាស្រ័យទាក់ទងចែករំលែកការងារជាមួយអ្នកដទៃ និងគិតដោយសេរី។

5. ការសង្កេត និងការពិចារណា

អ្នករស់នៅដោយគិតពិចារណា ដោយគិតគូរពីអ្វីៗទាំងអស់។ អ្នកតែងតែសង្កេត និងវិភាគស្ថានភាពជានិច្ច ជាពិសេស ចំពោះមនុស្សនៅជុំវិញអ្នក។ ដូច្នេះអ្នកមានការយល់ដឹងយ៉ាងជ្រាលជ្រៅ ចំពោះមនុស្សក៏ដូចជាបរិយាកាស ហើយវាពិបាកសម្រាប់អ្នកណាម្នាក់ឆ្លងកាត់ភ្នែកអ្នក។

ទោះយ៉ាងណាក៏ដោយ វាហាក់ដូចជាអ្នករស់នៅអកម្មពេក ហើយបិទជិត ផ្ដាច់ការខ្លាំង។ អ្នកត្រូវតែសកម្មជាងមុន ហើយដើរចេញពីតំបន់សុខស្រួលរបស់អ្នក ដើម្បីពង្រីកជីវិតផ្ទាល់ខ្លួនរបស់អ្នកឱ្យកាន់តែទូលំទូលាយជាងនេះ។

6. អាកប្បកិរិយាដើម្បីចៀសវាងបញ្ហា

អ្នកខ្មាសអៀន ហើយមិនចង់ត្រូវគេអូសចូលទៅក្នុងការឈ្លោះប្រកែកគ្នា ឬការខ្វែងគំនិតគ្នាឡើយ។ នោះហើយជាមូលហេតុដែលអ្នកតែងតែព្យាយាមរស់នៅដោយសុខសាន្តតាមដែលអាចធ្វើទៅបាន។ នៅពេលប្រឈមមុខនឹងវិវាទ ឬជម្លោះអ្នកតែងតែជ្រើសរើសលាក់ខ្លួន។

ទោះយ៉ាងណាក៏ដោយ មានពេលខ្លះនៅក្នុងជីវិតដែលអ្នកត្រូវជ្រើសរើស អ្នកត្រូវតែតស៊ូ ហើយអ្នកមិនអាចស្ទាក់ស្ទើររហូតបានទេ។ សូមឱ្យជីវិតកាន់តែរឹងមាំ កុំទុកឱ្យជីវិតហូរដោយគ្មានគោលដៅ៕

ប្រភព ៖ Phunutoday / Knongsrok