មនុស្សស្រីដែលមានលក្ខណៈទាំង៦នេះ ច្រើនតែជួបបញ្ហាខ្លាំងនៅក្នុងជីវិតអាពាហ៍ពិពាហ៍

យោងតាមនរវិទ្យាបុរេប្រវត្តិ ការសម្លឹងមើលមុខមាត់ ក៏អាចប្រាប់ពីដំណើរនៃស្នេហារបស់មនុស្សម្នាក់ៗបានដែរ។ យ៉ាងណាមិញ ប្រសិនបើស្ត្រីមានលក្ខណៈសម្គាល់ ៦ យ៉ាងនេះ ជីវិតស្នេហារបស់នាងនឹងមានតែរឿងពិបាក ហើយវាពិបាកក្នុងការស្វែងរកដៃគូជីវិតឱ្យបានឋិតថេរ យូរអង្វែងណាស់។

១. ស្បែកមុខរលោង ប៉ុន្តែស្តើង

មនុស្សស្រីគ្រប់រូប តែងតែប្រាថ្នាចង់បានស្បែកភ្លឺថ្លារលោងចែងចាំ។ ទោះយ៉ាងណា បើយោងតាមនរវិទ្យា មនុស្សដែលមានស្បែកមុខស្តើង ជាធម្មតាជាប្រភេទមនុស្សដែលរស់នៅក្នុងជីវិតបែបស្លូតត្រង់ជាខ្លាំង។

នោះហើយជាមូលហេតុ ដែលពួកគេជារឿយៗងាយរង្គោះរង្គើនៅក្នុងទំនាក់ទំនង។ នៅពេលដែលចូលប្រឡូកក្នុងរឿងស្នេហា ពួកគេនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយមិនខ្វល់ពីបញ្ហាអ្វីឡើយ។ ពួកគេលះបង់ដោយស្មោះអស់ពីចិត្តចំពោះមនុស្សដែលខ្លួនស្រឡាញ់ ដោយមិនបានគិតឱ្យបានល្អិតល្អន់ទេ ទោះយ៉ាងណាក៏ដោយ ជំនួសឱ្យភាពរីករាយក្នុងស្នេហា ពួកគេរមែងបានទទួលការឈឺចាប់ជាច្រើនត្រឡប់មកវិញ។

២. ចិញ្ចើមរដិបរដុប

នរវិទ្យានិយាយថា ស្ត្រីដែលមានរោមចិញ្ចើមក្រាស់ រដិបរដុប ជាធម្មតាមានលក្ខណៈដូចជាមនុស្សប្រុស។ ក្នុងអាពាហ៍ពិពាហ៍ ក្នុងស្នេហា ពួកគេធ្វើសកម្មភាពប៉ះទង្គិចគ្នាជាខ្លាំង ដោយខ្វះភាពទន់ភ្លន់ និងភាពផ្អែមល្ហែម។ ដូច្នេះមនុស្សទាំងនេះច្រើនតែពិបាកយកឈ្នះចិត្តបុរស។ ដូច្នេះអាពាហ៍ពិពាហ៍របស់ពួកគេ ក៏ងាយនឹងបែកបាក់ផងដែរ។ ដោយសារចរិតរឹងរូស និងខ្លាំហក្លារបស់ពួកគេ រមែងធ្វើឱ្យពួកគេជួបការលំបាក និងការថ្នាក់ថ្នមពីដៃគូ។

Screen Shot 2021 09 02 At 10.26.03 PM

៣. ភ្នែកធំម្ខាង តូចម្ខាង

មានមនុស្សមួយចំនួន គឺមានភ្នែកធំម្ខាង តូចម្ខាង។ យោងទៅតាមនរវិទ្យា មនុស្សប្រភេទនេះនៅពេលដែលគាត់ចូលចិត្តអ្វីមួយ គាត់តែងតែយកចិត្តទុកដាក់អស់ពីចិត្តថ្លើម ជាពិសេសក្នុងកិច្ចការស្នេហា។ ប៉ុន្តែបើរឿងស្នេហាត្រូវបែកបាក់ ពួកគេនឹងឈឺចាប់ខ្លាំងលើសពីការរំពឹងទុក។ ពួកគេថែមទាំងធ្វើបាបខ្លួនឯង ដោយសង្ឃឹមថា គូស្នេហ៍អាចនឹងត្រឡប់មករកពួកគេវិញ។

៤. បបូរមាត់ខាងក្រោម ក្រាស់ជាងបបូរមាត់ខាងលើ

ចំពោះមនុស្សដែលមានបបូរមាត់ក្រោមធំពេក បើប្រៀបធៀបទៅនឹងបបូរមាត់ខាងលើ នេះបើយោងតាមបុរេប្រវត្តិ វាគឺជាលក្ខណៈរបស់ស្ត្រីដែលមិនសប្បាយចិត្តក្នុងជីវិតអាពាហ៍ពិពាហ៍។ មិនយូរមិនឆាប់ អាពាហ៍ពិពាហ៍នឹងបែកបាក់ប្រេះឆានៅពាក់កណ្តាលផ្លូវ។

ពួកគេជាមនុស្សដែលចូលចិត្តសេរីភាពក្នុងការហោះហើរ ស្អប់ការពឹងពាក់ ចងភ្ជាប់ជាមួយនរណាម្នាក់ ក្នុងរយៈពេលយូរពេក។ ជាមួយនឹងបុគ្គលិកលក្ខណៈនេះ ពួកគេមិនសក្តិសមនឹងជីវិតអាពាហ៍ពិពាហ៍ឡើយ ដូច្នេះអាពាហ៍ពិពាហ៍របស់ពួកគេ ក៏មិនពេញលេញដែរ។

Screen Shot 2021 09 02 At 10.25.59 PM

៥. ចង្កាស្រួចខ្លាំង

ចង្កាចង្អុល ចង្ការាងអក្សរ V គឺជាបំណងប្រាថ្នារបស់ស្ត្រីជាច្រើន។ ទោះយ៉ាងណាក៏ដោយ តាមទស្សនៈរបស់មនុស្សសាស្ត្រ ចង្កាចង្អុលចុះក្រោម ឬចង្កាស្រួចខ្លាំងពេក វាបង្ហាញពីប្រផ្នូលមិនល្អក្នុងរឿងស្នេហា។ ដូច្នោះហើយ ម្ចាស់ចង្កា ពិតជាពិបាកក្នុងការកសាងស្នេហា ហើយវារឹតតែពិបាកក្នុងការស្វែងរកគូស្នេហ៍ ដែលអាចរួមរស់ជាមួយគ្នា ពេញមួយជីវិត។

៦. ខ្ទង់ច្រមុះខ្ពស់ តែកោងមិនស្មើល្អ

មនុស្សស្រីមានស្លាបច្រមុះស្ដើង តែខ្ទង់ច្រមុះខ្ពស់តែប៉ោងឡើងខ្លាំង ច្រើនតែមានវាសនាពិបាក និងខ្សែជីវិតស្នេហា រមែងជួបការបែកបាក់មិនឋិតថេរឡើយ។ នៅក្នុងស្នេហា ពួកគេច្រើនតែស្រឡាញ់អស់ពីដួងចិត្ត ស្រឡាញ់ដល់ខ្វាក់ភ្នែក ដូច្នេះពួកគេមិនដឹងពីវិធីគ្រប់គ្រងអារម្មណ៍របស់ខ្លួនឡើយ។

មនុស្សទាំងនេះ តែងតែជួបប្រទះតែមនុស្សក្បត់ផិតពីក្រោយខ្នង និងអារម្មធុញទ្រាន់ ដូច្នេះអាពាហ៍ពិពាហ៍ គឺពិបាកសម្រេចបានជោគជ័យណាស់។ មិនត្រឹមតែប៉ុណ្ណឹងទេស្ត្រីទាំងនេះក៏មានចរិតឆេវឆាវ ពូកែខឹងខ្លាំង និងពោរពេញដោយភាពអាត្មានិយម ដូច្នេះអាពាហ៍ពិពាហ៍គឺពិបាកទ្រទ្រង់ខ្លាំងណាស់៕

*ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!

ប្រភព ៖ Phunutoday / Knongsrok