មនុស្សស្រីដែលមានសំណាងច្រើននៅក្នុងជីវិត ច្រើនតែមានលក្ខណៈទាំង៣ខាងក្រោមនេះនៅលើផ្ទៃមុខ។ ទោះមានតែ១ ក៏បង្ហាញថា អ្នកជាមនុស្សស្រីដែលមានលាភសំណាងពេញមួយជីវិតដែរ។
១. ត្រចៀកធំ ក្រាស់
ស្ត្រីដែលមានត្រចៀកធំ ហើយក្រាស់ ត្រូវបានគេជឿថា នាងជាស្ត្រីដែលមានសំណាងច្រើននៅក្នុងជីវិត មនុស្សស្រីទាំងនេះ សកម្មខ្លាំងក្នុងការបំពេញកិច្ចការងារនៅក្នុងជីវិត ហើយក៏មានសំណាងល្អ ឆ្លាតវាងវៃ រហ័សរហួន មានគំនិតច្នៃប្រតិដ្ឋ និងមានតក្កវិជ្ជាជ្រៅជ្រះ។ ក្រៅពីនេះ ពួកគេក៏ជាមនុស្សដែលចេះគិតពិចារណា ពូកែអត់ធ្មត់ ពួកគេងាយស្រួលមានបណ្តាញជីវិតធំទូលាយ និងរឹងមាំ។ នៅពេលត្រូវការពួកគេតែងតែទទួលបានជំនួយពីមិត្តភក្តិ។
នៅពេលជួបការលំបាក ពួកគេមិនរអាក់រអួល ស្ទាក់ស្ទើរចិត្តឡើយ ផ្ទុយទៅវិញពួកគេតែងតែរស់នៅដោយសុទិដ្ឋិនិយម និងស្រឡាញ់ជីវិត។ ពួកគេមានភាពរឹងមាំគួរឱ្យសរសើរ។ ពួកគេដឹងពីរបៀបកំណត់គោលដៅ ធ្វើផែនការជាក់លាក់ និងអនុវត្តន៍ជំហាននីមួយៗដោយភាពប្រាកដប្រជា។
ដូច្នេះ អ្នកគួរតែថែរក្សា និងក្ដោបក្ដាប់ពរជ័យមួយនេះឱ្យបានល្អ ព្រោះកម្រមនុស្សដែលមានសំណាងបែបនេះដូចជាអ្នកណាស់។
២. មុខមូល
ស្ត្រីដែលមានមុខមូល ជាញឹកញាប់មានចរិតរស់រវើក រួសរាយរាក់ទាក់ ពូកែទំនាក់ទំនង និងគួរឱ្យស្រឡាញ់។ នៅក្នុងជីវិតពួកគេតែងតែបង្ហាញអាកប្បកិរិយាសុទិដ្ឋិនិយម និងមានទំនុកចិត្តនៅពេលប្រឈមមុខនឹងការលំបាក។ ពួកគេក៏មានទំនាក់ទំនងសង្គមល្អ សមត្ថភាពក្នុងការនិយាយប្រកបដោយភាពប៉ិនប្រសប់ និងចូលទៅក្នុងបេះដូងមនុស្សជុំវិញបានយ៉ាងងាយ។ ពួកគេគឺជាប្រភេទមនុស្សស្រីដែលបុរសជាច្រើនចង់រៀបការ។
ស្ត្រីដែលមានមុខមូលជាធម្មតាជាមនុស្សស្លូតបូត ដែលចេះមើលថែគ្រួសារ និងពូកែធ្វើការងារផ្ទះ។ បន្ទាប់ពីរៀបការពួកគេ គឺជាដៃស្តាំដើម្បីជួយស្វាមីរបស់នាងថែរក្សាផ្ទះ និងមើលថែកូន ៗ ។ ពួកគេមានអាកប្បកិរិយាប៉ិនប្រសប់ ដូច្នេះអាពាហ៍ពិពាហ៍ជាធម្មតាមានសុភមង្គល។
៣. ចង្កាមូលពេញ
យោងតាមបុរេប្រវត្តិវិទ្យាចង្កាត្រូវបានគេហៅថា សញ្ញាតំណាងឱ្យទំនាក់ទំនងរបស់មិត្តភក្តិ ក្រុមគ្រួសារ និងមិត្តរួមការងារ។ ស្ត្រីម្នាក់ដែលមានចង្កាពេញត្រូវបានមិត្តភក្តិ និងអ្នកនៅជុំវិញខ្លួនស្រឡាញ់ ពេញចិត្តជាខ្លាំង។ ក្រៅពីនេះ ពួកគេក៏ជាមនុស្សស្លូតបូត មានគុណធម៌ ចេះគ្រប់គ្រងពេលវេលាមានតុល្យភាពរវាងការងារ និងគ្រួសារ។
មុន និងក្រោយពេលរៀបការ ពួកគេតែងតែរក្សាភាពបរិសុទ្ធ និងភាពស្មោះត្រង់របស់ពួកគេ។ មនុស្សភាគច្រើនដែលមានទំនាក់ទំនងជាមួយពួកគេស្រឡាញ់ពួកគេណាស់ ហើយផ្តល់ក្តីស្រឡាញ់ជាច្រើនដល់ពួកគេ។
ស្ត្រីដែលមានចង្កាពេញ ត្រូវបានគេដឹងថាមានចិត្តសប្បុរស យកចិត្តទុកដាក់ចំពោះគ្រួសាររបស់នាង តែងតែគិតយ៉ាងច្បាស់ និងយកចិត្តទុកដាក់ចំពោះអ្នកដទៃ។ ប្រសិនបើស្ត្រីម្នាក់នេះរៀបការ បុរសអាចមានទំនុកចិត្តលើកិច្ចការគ្រួសារ ដើម្បីផ្តោតលើការកសាងអាជីព៕
*ព័ត៌មានគឺសម្រាប់ជាឯកសារយោងតែប៉ុណ្ណោះ!
ប្រភព ៖ Phunutoday / Knongsrok