ជីកគន្លឹះល្អៗ ដែលអ្នកនឹងទទួលបាន ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នក

ជ្រើសរើសផ្លូវមួយតាមគំនិតរបស់អ្នក ដើម្បីដឹងថា តើគន្លឹះ ឬពាក្យអ្វី ដែលអ្នកគួរតែទទួលបាន ដើម្បីយកមកអនុវត្តន៍ កែប្រែ ផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នកទៅថ្ងៃមុខ។

Screen Shot 2021 09 01 At 3.41.11 PM

​1. ផ្លូវទី 1

អ្នកនឹងប្រឈមមុខនឹងស្ថានភាពលំបាក ដែលនឹងធ្វើឱ្យអ្នកអស់កម្លាំង។ ប៉ុន្តែអ្វីដែលល្អ អ្នកនឹងអាចចាកចេញពីភាពលំបាកទាំងនោះបាន មិនអីទេ។ នៅពេលដែលអ្វីៗកើតឡើងក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ អ្នកគួរតែព្យាយាមរៀនឱ្យបានច្រើនតាមដែលអាចធ្វើទៅបានពីបទពិសោធន៍ទាំងនេះ ពីព្រោះប្រាជ្ញា និងឱកាសជាដែលអ្នកមាននឹងទទួលបានក្នុងអំឡុងពេលនេះនឹងជួយអ្នកច្រើនក្នុងជីវិត។

2. ផ្លូវទី 2

តំបន់ខ្លះនៃជីវិតរបស់អ្នក មិនមានតុល្យភាពល្អប្រសើរទេ។ វាអាចជារបបអាហារ ទម្លាប់សុខភាព ការងារ ឬទំនាក់ទំនង ... វាជាការល្អក្នុងការចាប់ផ្តើមកំណត់ហេតុប្រចាំថ្ងៃ និងកត់ត្រាពីរបៀបដែលអ្នកចំណាយពេលវេលារបស់អ្នក ពីការភ្ញាក់រហូតដល់ពេលអ្នកចូលគេង។ សូមក្រឡេកមើលកំណត់ហេតុប្រចាំថ្ងៃ ហើយឈ្វេងយល់ឱ្យច្បាស់ថា ពេលវេលា និងថាមពលរបស់អ្នកត្រូវចំណាយទៅលើកន្លែងណាខ្លះ ឬចំណុចណាខ្លះ។

3. ផ្លូវទី 3

ដោយសារតែសមត្ថភាពក្នុងការយល់ចិត្ត និងទំនាក់ទំនងជាមួយអ្នកដទៃតាមកម្រិតអារម្មណ៍ វាជាការសំខាន់ដើម្បីបង្កើតដែនកំណត់ដែលមានសុខភាពល្អ។ មនុស្សជាច្រើនតែងតែមិនដឹងពីការទាញយកថាមពលពីអ្នកដទៃ។ ពួកគេមិនធ្វើវាដោយចេតនាទេ ប៉ុន្តែមានប្រូបាបខ្ពស់ដែលពួកគេភ្ជាប់អារម្មណ៍ជាមួយអ្នកដែលនៅជុំវិញខ្លួន។ នោះហើយជាមូលហេតុដែលអ្នកត្រូវពិនិត្យមើលម្ដងហើយម្តងទៀតឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលើសពីការចាំបាច់៕

ប្រភព ៖ Namastest / Knongsrok