ជ្រើសរើសកាតនិមិត្តមួយសន្លឹក ដើម្បីដឹងថា សម្រាប់ខែថ្មីដែលទើបតែចូលមកដល់នេះ ហុយស៊ុយ ដែលជួយនាំលាភសំណាងមកឱ្យអ្នក ស្ថិតនៅលើពណ៌អ្វី?
1. កាតនិមិត្តទី 1
អ្នកមានអារម្មណ៍ថាមានសម្ពាធ និងអាថ៌កំបាំងខ្លាំងប៉ុន្មានខែចុងក្រោយនេះ ដូច្នេះអ្នកពិតជាត្រូវការអ្វីមួយដើម្បីជួយសម្រាលថាមពលអវិជ្ជមាននេះ។ កម្ចាត់ពណ៌ស្រអាប់នៅជុំវិញជីវិតរបស់អ្នក ហើយទៅរកពណ៌ផ្កាឈូកជំនួសវិញ។ ពណ៌នេះ គឺដូចជាទេវតា ដែលពោរពេញដោយភាពទន់ភ្លន់ និងការចេះពិចារណាវានឹងបណ្តេញកងកម្លាំងងងឹតដែលនៅជុំវិញអ្នកចេញ ជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ជាងមុន។
2. កាតនិមិត្តទី 2
ពណ៌ក្រហមនឹងក្លាយជាពណ៌សំណាងរបស់អ្នកនៅខែកញ្ញានេះ។ វាជានិមិត្តរូបនៃថាមពលគ្មានដែនកំណត់ និងភាពរីករាយដែលឆេះឆួលឡើង ហើយនោះគឺជាធាតុពីរដែលអ្នកកំពុងខ្វះខាតនៅក្នុងពេលនេះផងដែរ។ ផ្លូវសិក្សា/អាជីពរបស់អ្នកកំពុងកើនឡើង អ្នកនឹងត្រូវការការលើកទឹកចិត្តជាច្រើនពីពណ៌ក្រហមដ៏រស់រវើក ទោះយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ស្រោបពណ៌ក្រហមទាំងមូលនៅលើដងខ្លួននោះឡើយ ដោយគ្រាន់តែមានពណ៌ក្រហមជាអាវ ជាខោ ឬជាផ្នែកណាក៏បានដែរ ឱ្យតែមានពណ៌ក្រហមមកជាមួយ នោះហើយ ជាសំណាងរបស់អ្នក។
3. កាតនិមិត្តទី 3
ជារឿយៗ អ្នកបានធ្លាក់ចូលទៅក្នុងស្ថានភាពនៃការធ្លាក់ទឹកចិត្ត និងការថប់បារម្ភហួសហេតុនាពេលថ្មីៗនេះ ដូច្នេះអ្នកត្រូវការថាមពលស្ងប់ស្ងាត់ ហើយពណ៌ខៀវនឹងជួយអ្នកបានយ៉ាងងាយស្រួល។ នៅពេលអ្នកមើលពណ៌នេះ អ្នកនឹងមានអារម្មណ៍ថាពិភពលោកនៅពីមុខអ្នកធំណាស់ ហើយអ្នកកំពុងអណ្តែតលើអាកាសផងដែរ។ រាងកាយរបស់អ្នកគ្រាន់តែអណ្តែតដោយថ្នមៗដោយគ្មានភាពសៅហ្មងណាដែលអាចចងចិត្ត ចងសេរីភាពអ្នកបានឡើយ។
4. កាតនិមិត្តទី 4
ក្នុងមួយរយៈចុងក្រោយនេះ អ្នកត្រូវស្រូបយកជាតិពុលច្រើនពេក ដែលបញ្ចេញដោយមនុស្សនៅជុំវិញអ្នក ដែលតែងតែរអ៊ូរទាំ ឬបន្ទោសអ្នក។ ការប្រមូលផ្តុំជាតិពុលទាំងនេះ មិនមានអត្ថប្រយោជន៍ចំពោះរាងកាយ និងស្មារតីរបស់អ្នកទាល់តែសោះ ដូច្នេះអ្នកនឹងត្រូវការសារធាតុពណ៌សជាច្រើនដើម្បីបន្សាបជាតិពុល។ ព្រោះនៅពេលមើលទៅពណ៌ស មនុស្សនឹងមានអារម្មណ៍សុខស្រួល និងសុខសាន្តអ្វីៗដែលអាក្រក់ ក៏ត្រូវលាងសម្អាតចេញពីចិត្តផងដែរ៕
ប្រភព ៖ iOne / Knongsrok